ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រងខេត្តចុះ​បង្ក្រាប​ទីតាំង​ល្បែ.ង​ជល់​មាន់​​តាម​អន​ឡាញ​​មួយកន្លែង​

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ទាក់ទង​នឹង​ការ​ភ្នាល់​ស៊ីសង​ល្បែ.ង​អន​ឡាញ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ស្វាយ​ជ្រំ កាលពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៣ លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត…


ខេត្តស្វាយរៀង ៖ បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ទាក់ទង​នឹង​ការ​ភ្នាល់​ស៊ីសង​ល្បែ.ង​អន​ឡាញ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ស្វាយ​ជ្រំ កាលពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៣ លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត និង​អនុ​ប្រធាន​ក្រុមការងារបាន​ចុះ​ធ្វើការ​បង្ក្រាប​ល្បែ.ងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ។

ជាក់ស្តែង ស្ថិត​នៅ​ទីតាំង​មួយ​កន្លែង​ដែល​ជួល​សម្រាប់​ដាក់​ម៉ាស៊ីន​កុំព្យូទ័រ​ បែរ​លួចលេងភ្នាល់​ស៊ី​សង​ល្បែ.ង​ជល់​មាន់​តាម​អន​ឡាញខុសច្បាប់​ដោយគ្មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ និង​គ្មាន​អាជ្ញាប័ណ្ណ ស្ថិត​នៅ​ក្នុងភូមិ​សង្កែ ឃុំ​ឈើទាល ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​។

បន្ទាប់​ពី​បាន​ពី​ចុះ​ធ្វើ​រដ្ឋបាល​រួច​មក បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន រួម​មាន កុំព្យូទ័រ Laptop ១​គ្រឿង ដុំ​TP-Link ១ និង​ប័ណ្ណ​សម្រាប់​ចាក់​ភ្នាល់​មួយ​ចំនួន​។ ក្រោយ​បាន​សាកសួរ​ព័ត៌មាន និង​ប្រមូល​បាន​​វត្ថុ​តាង​រួច​មក ក្រុមការងារ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​អនុវត្ត​តាម​នីតិ​វី​ធី​បន្ត ។

អត្ថបទសរសេរ ដោយ