ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេព បូ​ព្រឹក្ស ស្រឡាញ់​ដេ​វី​ដ ឬ​មិន​ស្រឡាញ់​មិន​អាច​កំណត់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​ចាប់​ដៃគូ​សម្តែង​ជាមួយ​គ្នា​រវាង​តារាចម្រៀង​«​ជី​ដេ​វី​ដ​»​និង​កញ្ញា​ទេព បូ​ព្រឹក្ស មក អ្នក​ទាំង​ពីរ​បង្ហាញ​ឲ្យ​មហាជន​មើលឃើញ​ពួក​គេ​អាច​នឹង​មាន​ចំណងស្នេហា​ក្រៅ​ឆាក​ជាមួយ​គ្នា​ទៀត​ផង ។

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​ចាប់​ដៃគូ​សម្តែង​ជាមួយ​គ្នា​រវាង​តារាចម្រៀង​«​ជី​ដេ​វី​ដ​»​និង​កញ្ញា​ទេព បូ​ព្រឹក្ស មក អ្នក​ទាំង​ពីរ​បង្ហាញ​ឲ្យ​មហាជន​មើលឃើញ​ពួក​គេ​អាច​នឹង​មាន​ចំណងស្នេហា​ក្រៅ​ឆាក​ជាមួយ​គ្នា​ទៀត​ផង ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ទេព បូ​ព្រឹក្ស​និយាយ​ថា «​ក្រោយ​ពេល​ដែល​នាង​ខ្ញុំ​ចាប់​ដៃគូ​គ្នា​ច្រៀង​នៅ​លើ​វេទិកា​ជាមួយ​តារាចម្រៀង​ពូកែ​រ៉េ​ប លោក​ជី​ដេ​វី​ដម​ក ឃើញ​ថា​ពួក​យើង​ទាំង​ពីរ​ត្រូវ​បាន​អ្នកគាំទ្រ​ជា​ច្រើន​មានការ​ពេញចិត្ត​។ ខ្លះ​សរសើរ​ថា​សម​គ្នា​គួរ​ឲ្យ​ស្រឡាញ់ ធ្វើ​ឲ្យ​ពួក​យើង​ទាំង​ពីរ​មានការ​រំភើប​សប្បាយចិត្ត​ដែល​អាច​ទាញ​ចំណាប់អារម្មណ៍​បាន ។ នេះ​ប្រហែលជា​ពួក​យើង ម្នាក់​ៗ​មាន​ចំណុច​ពិសេស​ច្រើន ព្រោះថា​នាង​ក៏​ធ្លាប់​ច្រៀង​ចម្រៀង​បែប​រ៉េ​ប​ច្រើន ហើយ​ដេ​វី​ដ​ក៏​ច្រៀង​មិនធម្មតា​ដែរ​ដល់​ពេល​បញ្ចូល​គ្នា​នៅ​លើ​ឆាក​តែ​មួយ គឺ​រឹតតែ​កន្ត្រាក់​ការ​ទាក់ចិត្ត​មើលទៅ​ប្លែក ។ ម្យ៉ាងទៀត​មក​ពី​កន្លង​មក​នាង​ខ្ញុំ​មិន​ដែល​ច្រៀង​ជាមួយ​តារា​ប្រុស​ជា​ដៃគូ​ស្អិត​បែប​នេះ​ទេ ទើប​ក្រោយ​ពេល​ប៉ះ​គ្នា​លើ​វេទិកា ម្តង​ៗ​ផ្អើល​យុវវ័យ​គ្រា​ពួក​យើង​កំពុង​តែ​ត្រូវ​បាន​ហ្វែ​ន​ទាំង​ឡាយ​ចាប់អារម្មណ៍​ផង មួយ​ៗ​ចំអន់​ចង់​ឲ្យ​មាន​ស្នេហា​ទៀត ។ យ៉ាងណាមិញ​នាង​ខ្ញុំ និង​លោក​ដេ​វី​ដ​អត់​មាន​ទាក់ទង​គ្នា​អ្វី​ឲ្យ​លើស​ពី​មិត្ត​រួម​អាជីព​សិល្បៈ​ឡើយ ហើយ​បើ​ថា​ជា​គូស្នេហ៍​អ្វី​នោះ​ក៏​មិន​ទាន់​ដឹង​ឡើយ ។

រឿង​ពេល​អនាគត​គឺ​នៅ​វែង​ឆ្ងាយ​ណាស់ មិន​ទាន់​គិតដល់​ឡើយ បើ​ឲ្យ​និយាយ​ថា​យក​គ្នា​ជា​ប្តី​ប្រ​ព​ន្ឋ​រឹតតែ​មិន​ទាន់​ដឹង​ព្រោះ​ចិត្ត​មនុស្ស​អាច​ប្រែប្រួល​ទៅ​មុខ​រហូត​មើល​មិនដឹង​ឡើយ​» ។

កញ្ញា​ទេព បូ​ព្រឹក្ស និង​លោក​ដេ​វី​ដ​ទទួល​បានការ​ពេញ​និយម​ពី​មហាជន​សម្រាប់​បទ​ចម្រៀង​ថ្មី​មួយ​បទ ។  ក្រោយ​ពេល​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​រួច​មក អ្នក​ទាំង​ពីរ​ខិតខំ​ថែម​ទៀត​សម្រាប់​ស្នាដៃ​ថ្មី​ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​អ្នកគាំទ្រ ៕