ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​១​ថ្ងៃ ខេត្ត​ព្រះ​សីហ​នុ មាន​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ជាង​៣៣​ម៉ឺន​នាក់

1 ឆ្នាំ មុន
  • ព្រះសីហនុ

ភ្ញៀវ​ដែល​មក​កម្សាន្ដ​នៅ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២២ ឈាន​ចូល​ឆ្នាំ​២០២៣ មាន​ភ្ញៀវ​សរុប​ចំនួន​៣៣៨,៥៥២​នាក់

ខេត្ត​ព្រះ​សីហ​នុ ៖ ភ្ញៀវ​ដែល​មក​កម្សាន្ដ​នៅ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២២ ឈាន​ចូល​ឆ្នាំ​២០២៣ មាន​ភ្ញៀវ​សរុប​ចំនួន​៣៣៨,៥៥២​នាក់ (​ប្រមាណ​៣០% ជា​ភ្ញៀវ​ផៃ្ទ​ក្នុង​ខេត្ត​)​។ ក្នុង​នោះ​ភ្ញៀវ​ជាតិ​ចំនួន​៣៣៥,៦៣០​នាក់​, ភ្ញៀវ​បរទេស​ចំនួន ២,៩២២​នាក់​។

ចំណែក​ភ្ញៀវ​ចូល​តាម​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ មាន​ចំនួន​០២​ជើង ស្មើនឹង​១១៤​នាក់ (​ភ្ញៀវ​ជាតិ​០៤​នាក់ និង​អន្តរជាតិ​១១០​នាក់​)​។​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​តាម​កោះ​នានា​ក្នុង​ខេត្ត​ព្រះ​សីហ​នុ មាន​ភ្ញៀវ​សរុប​ចំនួន​៦៥៣​នាក់ (​ភ្ញៀវ​ជាតិ​ចំនួន​៣៦៦​នាក់ និង​ភ្ញៀវ​បរទេស​ចំនួន​២៨៧​នាក់​។ រីឯ​ភ្ញៀវ​ទៅ​កម្សាន្ត​តាម​បណ្តា​ឆ្នេរ និង​រមណីយដ្ឋាន​នានា មាន​ភ្ញៀវ​សរុប​ចំនួន​៣៣៧,៧៨៥​នាក់ (​ភ្ញៀវ​ជាតិ​ចំនួន​៣៣៥,២៦០​នាក់ និង​ភ្ញៀវ​បរទេស​ចំនួន​២,៥២៥​នាក់​)​។

ចំពោះ​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​បាន​ល្អ​ប្រសើរ ដោយ​មានការ​យកចិត្តទុកដាក់​ពី​ឯកឧត្តម​គួ​ច ចំរើន អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ការ​សប្បាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ​។ ហើយ​ចំពោះ​អនាម័យ​បរិស្ថាន​វិញ ទោះបីជា​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​បាន​ចូលរួម​អនុវត្ត ក៏​ប៉ុន្តែ​នៅ​ភ្ញៀវ​មួយ​ចំនួន​តូច​ទៀត​មិន​ទាន់​អនុវត្ត​នោះ​ទេ ដូចនេះ​ដើម្បី​ឲ្យ​សោភ័ណ​ភាព​បរិស្ថាន​តំបន់ឆ្នេរ ក៏​ដូច​ជា​ក្នុង​ក្រុងមាន​សោភ័ណ​ភាព សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ