ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាអង្គរវត្តយ៉ាងកុះករនាថ្ងៃចុងក្រោយឆ្នាំ២០២២

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ទិដ្ឋភាព​ថ្ងៃ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០២២ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​ប្រាសាទអង្គរវត្ត​យ៉ាងច្រើន​កុះករ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២២ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ចាស់ ត្រៀម​ផ្លាស់​ចូល​ឆ្នាំ​២០២៣…

ខេត្តសៀមរាប ៖ ទិដ្ឋភាព​ថ្ងៃ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០២២ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​ប្រាសាទអង្គរវត្ត​យ៉ាងច្រើន​កុះករ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២២ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ចាស់ ត្រៀម​ផ្លាស់​ចូល​ឆ្នាំ​២០២៣ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចម្រុះ​ជាតិ​សាសន៍​បាន​ចូល​មក​ទស្សនា​ប្រាសាទអង្គរវត្ត​ជា​ច្រើន​ពាន់​នាក់​។ នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ផ្សាយ​មុន​នេះ ។

ការ​មក​ទស្សនា​កម្សាន្ត​រមណីយដ្ឋាន​អង្គរ សូម​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ប្រកបដោយ​សុខ​សុវត្ថិភាព​ក្នុង​ការ​ដំណើរ គោរព​ប្រតិបត្តិ​អង្គរ រក្សា​សណ្តាប់ធ្នាប់​ល្អ មាន​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក កុំ​ធ្វេសប្រហែស​ទ្រព្យសម្បត្តិ​ដែល​មាន​តម្លៃ និង​ប្រកាន់ខ្ជាប់​នូវ​ឥរិយាបថ​ចូលរួម​ថែរក្សា​បរិស្ថាន លើក​តម្លៃ​រមណីយដ្ឋាន​អង្គរ​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ