ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ទិញ​កាំ​ភ្លើ​.​ង​ខ្យល់​​ កែ​ច្នៃ​ធ្វើ​កាំភ្លើ.ង​ពិត និង​លក់​​​​តាមអនឡាញ​

1 ឆ្នាំ មុន

​ថៃ ៖ ប៉ូ​លី​ស​ថៃ​បាន​ឆ្មក់​ចូល​ផ្ទះ​មួយ​ខ្នង​ក្នុង​ខេត្ត Chon Buri និង​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ពី​បទ​

​ថៃ ៖ ប៉ូ​លី​ស​ថៃ​បាន​ឆ្មក់​ចូល​ផ្ទះ​មួយ​ខ្នង​ក្នុង​ខេត្ត Chon Buri និង​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ពី​បទ​ផលិត​កាំ​ភ្លើ​.​ង និង​លក់​វា​តាម​អន​ឡាញ​។

ក្នុង​ការ​វា​.​យ​ឆ្មក់​ចូល​ផ្ទះ​ស្ថិត​នៅ​ក្នុងភូមិ Moo 6 នៃ​ស្រុក Sattahip បុរស​ឈ្មោះ Yossakor Duke Arthan វ័យ ៣១​ឆ្នាំ​ត្រូវ​បាន​ចាប់ខ្លួន​។

ប៉ូ​លី​សបាន​រក​ឃើញ​កាំ​ភ្លើ​.​ង​ខ្លី ៣៨ Revolver មួយ​ដើម កាំ​ភ្លើ​.​ង​ខ្លី​ពាក់កណ្តាល​ស្វ័យប្រវត្តិ​មួយ​ដើម និង​កាំភ្លើង​ខ្យល់​មួយ​ដើម (BB gun) គ្រាប់​ចំនួន ៦០ និង​ឧបករណ៍​ជា​ច្រើន​ទៀត​។

អំឡុង​ការ​សាកសួរ ជនសង្ស័យ​បាន​និយាយ​ថា គាត់​រៀន​ពី​របៀប​ផលិត និង​កែ​ច្នៃ​កាំ​ភ្លើ​.​ង​ពី​យូ​ធូប (Youtube)​។ គាត់​បាន​ទិញ​កាំ​ភ្លើ​.​ង​ខ្យល់​តម្លៃ ៧.០០០-៨.០០០​បាត​ក្នុង​មួយ​ដើម និង​ទិញ​កាណុង​កាំ​ភ្លើ​.​ង​តាម App Lazada​។

បន្ទាប់​មក កាំ​ភ្លើ​.​ង​ខ្យល់ និង​កាណុង​ទាំងនោះ​ត្រូវ​បាន​កែប្រែ និង​ផ្គុំ​ឡើង​សម្រាប់​ធ្វើ​ជា​កាំ​ភ្លើ​.​ង​ដែល​អាច​បា​.​ញ់​គ្រាប់​ពិត​បាន​។

បុរស​ឈ្មោះ Yossakor Duke Arthan ខាងលើ​បាន​និយាយ​ថា គាត់​បាន​សុំ​ឱ្យ​អ្នក​ជិតដិត​ម្នាក់​លក់​កាំ​ភ្លើ​.​ង​អោយ​នៅ​លើ​ហ្វេ​ស​ប៊ុក​ ​។ កាំ​ភ្លើ​.​ង​ដំបូង​ដែល​គាត់​ធ្វើ​លក់​បាន​តម្លៃ ១៥.៩០០​បាត និង​កាំ​ភ្លើ​.​ង​ទី ២​លក់​បាន ១៤.៩០០​បាត​។ គាត់​អោយ​អ្នក​ដែល​ជួយ​លក់​នោះ​ចំនួន ១.៩០០​បាត​សម្រាប់​ការ​លក់​កាំ​ភ្លើ​.​ង​ដំបូង និង ៤០០​បាត​សម្រាប់​កាំ​ភ្លើ​.​ង​ទី ២​។

គាត់​ប្រាប់​ប៉ូ​លី​សទៀត​ថា គាត់​រៀបនឹង​លក់​កាំ​ភ្លើ​.​ង​មួយ​អោយ​គេ​ក្នុង​តម្លៃ ១៥.០០០​បាត នៅ​ពេល​គាត់​ត្រូវ​បាន​ចាប់ខ្លួន​។ អ្នកទិញ​ជា​ប៉ូ​លី​សម្នាក់​ដែល​លាក់បាំង​អត្តសញ្ញាណ​ម្នាក់​។

លោក​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​កាន់កា.ប់ និង​ផលិត​អា​វុ​.​ធ​ដោយ​គ្មាន​ការ​អនុញ្ញាតិ និង​មាន​ចេតនា​លក់​វា​។

ប៉ូ​លី​ស​កំពុង​ស្វែងរក​បុរស​ម្នាក់​ទៀត​ដែល​បាន​សហការ​ជាមួយ​លោក​ក្នុង​ការ​លក់​អា​វុ​.​ធ​ទាំងនោះ​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ