ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង ខេ​ម ដាក់​ប៉ុន្មាន​ម៉ាត់​ចំ​ៗ ក្រោយ​ឃើញ ធឿ​ន ធា​រ៉ា ផ្ដួល​ស្ដេច​ប្រដាល់​ថៃ​ឈ្នះ​ខ្សែ​ក្រ​វ៉ា​ត់

2 ឆ្នាំ មុន
  • ភ្នំពេញ

កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ធឿ​ន ធា​រ៉ា ស្ថិត​ក្នុង​បញ្ជី​កីឡាករ នៃ​កម្មវិធី​ប្រដាល់​ថៃ​ហ្វៃ ដែល​មាន​រហស្សនាម «​អ្នកលេង​ពូថៅ​ដៃ​» បាន​ធ្វើ​អោយ​ប្រជាជន​ខ្មែរ​មាន​មោទនភាព​ខ្លាំង​ណាស់ រហូត​ធ្វើ​អោយ

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ធឿ​ន ធា​រ៉ា ស្ថិត​ក្នុង​បញ្ជី​កីឡាករ នៃ​កម្មវិធី​ប្រដាល់​ថៃ​ហ្វៃ ដែល​មាន​រហស្សនាម «​អ្នកលេង​ពូថៅ​ដៃ​» បាន​ធ្វើ​អោយ​ប្រជាជន​ខ្មែរ​មាន​មោទនភាព​ខ្លាំង​ណាស់ រហូត​ធ្វើ​អោយ ធឿ​ន ធា​រ៉ា ទប់ចិត្ត​មិន​ជាប់​ក៏​បាន​ស្រក់​ទឹកភ្នែក​អួល​ដើម​.​ក​និយាយ​មិន​ចេញ ក្រោយ​ខ្លួន​បាន​ចាប់​ផ្ដួល​ស្ដេច​ប្រដាល់​ថៃ សៃ យ៉ុ​គ នៅ​ក្នុង​ទឹក​ទី​១ បាន​។

មិនតែប៉ុណ្ណោះ យើង​អាច​និយាយ​បាន​ថា ធឿ​ន ធា​រ៉ា គឺជា​កីឡាករ​ប្រដាល់​ដំបូង​គេ​ទី​១​ហើយ ដែល​បាន​បំបែក​កំណត់​ត្រា​ឈ្នះ​ខ្សែ​ក្រ​វ៉ា​ត់ និង​សាង​នូវ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មិនធម្មតា​លើ​សង្វៀន​ល្បី​របស់​ប្រទេស​ថៃ ដោយ​លោក​បាន​នាំ​យក​នូវ​ខ្សែ​ក្រ​វ៉ា​ត់ និង​ពាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​យ៉ាង​ជោគជ័យ​។

ក្រោយ​បានឃើញ​កីឡាករ ធឿ​ន ធា​រ៉ា យកឈ្នះ​ស្ដេច​ប្រដាល់​ថៃ​ភ្លាម គេង​មិន​លក់​បក់​មិន​ល្ហើយ ទប់ចិត្ត​លែង​ជាប់ ស្រាប់តែ​តារាចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម Galaxy សំឡេង​ស្អក ដ៏​ល្បីឈ្មោះ​បោះ​សំឡេង​នោះ គឺ​លោក ខេ​ម បាន​ចេញ​មុខ​មក​បង្ហោះ​រូប​២​សន្លឹក រួច​ឆ្លៀត​ភ្ជាប់​ជាមួយ​សារ​និយាយ​រៀបរាប់​បែប​នេះ​ថា «​ខ្ញុំ​សង្ឃឹមថា ការ​គាំទ្រ​កីឡាករ​ខ្មែរ​គ្រប់​រូប​នៅ​ពេល​នេះ នឹង​ធ្វើ​អោយ​វិស័យ​កីឡាប្រដាល់​បាន​ប្រសើរ​ឡើង​មួយ​កំរិត​ទៀត ហើយ​ក៏​មិនមែន ធឿ​ន ធា​រ៉ា តែ​ម្នាក់​ទេ នៅ​មាន​ច្រើន​ទៀត ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា នេះ​គឺជា​ការ​គាំទ្រ​យ៉ាង​ពិតប្រាកដ មិនមែន​ជា​ការ​គាំទ្រ​បែប​ភ្លើងចំបើង​ទៅ​ចុះ​»​។

ហើយ​ភ្លាម​ៗ​នោះ​ក៏​មាន​អ្នក​ចូល​ទៅ​ខ​មិន​បញ្ចេញមតិ​ព្រាត​យ៉ាង​ដូច្នេះ​ថា «​ពូ​ខេ​ម ចេញ​មក​ម្ដង​ៗ​ខ្លឹម​ដល់​ហើយ ខ្ញុំ​យល់​ន័យ​ពូ​ខេ​ម​ចង់​និយាយ ដូច​រឿង​ពាក្យ Idol ចឹ​ង ដែល​ពូ​ខេ​ម លើក​មក​និយាយ​ពី​មុន​ចឹ​ង ពាក្យ​នេះ​មាន​ន័យ​ណាស់ តែ​មនុស្ស​យើង​ភាគច្រើន​យកពាក្យ​នេះ​ជា​ពាក្យ​លេងសើច ទាំង​មិន​យល់​ន័យ​» «​ធា​រ៉ា ល្បី​ប៉ុណ្ណឹង​ហើយ ចុះ​ទំ​រាំ​បង​ខេ​ម វ៉ៃ​វិញ ដឹង​ល្បី​យ៉ាងណា​» «​គាំទ្រ​យូរហើយ​បង មិនមែន​ទើបតែ ធា​រ៉ា ឈ្នះ​ពាន​ស្ដេច​នេះ​ទេ មើល​តាំងពី​ជំនាន់​លោកគ្រូ អេ ភូ​ថង មក​ម្ល៉េះ​» «​បើសិនជា​រហូត​គឺ​ល្អ​ណាស់ តែ​ភាគច្រើន​បាន​តែ​មួយ​ឆាវ​នឹង​ឯង​បង​អើយ នាំ​គ្នា​ទៅ​យកមុខ ពី​មុន​គ្មាន​អ្នក​ណា​ស្គាល់ ធា​រ៉ា ទេ ថ្ងៃ​វ៉ៃ​មួយ សៃ​យុគ ក៏​មាន​មនុស្ស​មើល​ងា​.​យ​ថា គ្មាន​គីឡូ​ជាមួយ​គេ​ទេ វ៉ៃ​មិនកើត លូវ​តាំងខ្លួន​ជា​អ្នក​ស្រលាញ់​វិស័យ​កីឡា​» «​នេះ ខ្ញុំ​ចង់​និយាយ​ឣ​ញ្ចឹ​ង សូម​អោយ​បង​ប្ឣូ​ន​ជួយ​គាំទ្រ​វិស័យ​កីឡា​កម្ពុជា​មិន​ថា​ប្រដាល់ ឬ​កីឡា​ផ្សេង​ៗ​ទេ​។ តែ​ជា​ពិសេស​កីឡាប្រដាល់​នឹង​ម៉​ង មើល​ទៅ​ហត់ ហើយ​គ្រោះថ្នាក់ ប្រឹង​ណាស់ តែ​លទ្ធផល​បាន​តិច​ពេក ជូនពរ​បង​ឣ្ន​ក​ប្រដាល់​គ្រប់​គ្នា​បាន​ជោគជ័យ​បាន​លុយ​បាន​ពាន វាល់​លាន​ៗ» «​ក្ដី​សង្ឃឹម​ថ្ងៃ​មុខ​ចង់​ឃើញ​អាយ​ដល​ខេ​ម​ឡើង​ប្រដាល់ ខ្ញុំ​នឹង​គាំទ្រ​យ៉ាង​ពិតប្រាកដ​» «​គាំទ្រ​បង​ខេ​ម កុំ​ចាំតែ​ល្បី​ហើយ​បាន​ហៃអើ​ៗ ជួយ​គាំទ្រ​ទៅ​អ្នក​មិន​ទាន់​ល្បី​ក៏​ដោយ ដើម្បី​អោយ​ពួក​គាត់​មាន​កម្លាំងចិត្ត​ដែរ​»​។

អ្នកខ្លះ​ទៀត​បាន​លើក​ឡើង​ថា «​ខ្ញុំ​ចង់​ឲ្យ​តារាចម្រៀង ឈប់​ច្រៀង​មក​ហាត់​ប្រដាល់​ទាំងអស់​គ្នា ដើម្បី​ឲ្យ​វិស័យ​មួយ​នេះ​រីក​ដូច​នំ​បុ័ង​ត្រូវ​ទឹក​» «​រួច​តារាចម្រៀង​ប្រុស​ខេ​ម ក៏​បាន​ចូល​ទៅ​ខ​មិន​ឆ្លើយ​តប​វិញ​ចំ​ៗ​ថា «​យី លើកលែង​បង​មួយ​ទៅ​»​។

យ៉ាងណាមិញ នេះ​យើង​អាច​និយាយ​បាន​ថា វា​គឺជា​ប្រវត្តិសាស្ត្រ​គុន​ខ្មែរ​របស់​យើង​ហើយ​ដែល​កីឡាករ​ប្រដាល់​ខ្មែរ​យើង​ដែល​មានឈ្មោះ​ថា ធឿ​ន ធា​រ៉ា បាន​យកឈ្នះ​ស្ដេច​ប្រដាល់​ថៃ​នោះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នោះ​ទេ លោក​ពិតជា​បាន​ធ្វើ​អោយ​ប្រជាជន​ខ្មែរ​យើង​ទាំងមូល​ហាក់​មាន​មោទនភាព​ខ្លាំង​ណាស់​ស្ទើរតែ​មិន​ចង់​ជឿ​នោះ​ឡើយ រហូត​លោក​បាន​ត្រឡប់​មក​វិញ ថែម​ទាំង​នាំ​យក​បាន​នូវ​ខ្សែ​ក្រ​វ៉ា​ត់ Thai Fight និង​ពានរង្វាន់​ស្តេច​ថៃ​មក​កាន់​ទឹកដី​មាតុប្រទេស​យ៉ាង​ជោគជ័យ ដោយ​បាន​ចាប់​បំបាក់​ផ្តួល​គូរ​ប្រកួត​ជើង​ខ្លាំង​ថៃ ដែល​ជា​ចាស់វស្សា​មួយ​រូប ដែល​មានឈ្មោះ​ថា «​សៃ យ៉ុ​គ​» ដោយ​ផ្លែ​កែង​យ៉ាង​មុត​ស្រួច​របស់ ធឿ​ន ធា​រ៉ា ចំ​ទៅ​លើ​កីឡាករ​ថៃ​បែក​ធំ​ពេក ក៏​បាន​បញ្ឈប់​នូវ​ត្រឹម​ទឹក​ទី​១​តែ​ម្ដង​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ