ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​កីឡាករ​បាល់ទាត់​គណៈមេធាវីចូលរួម​ប្រកួត​ពានរង្វាន់ «​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​» លើ​ក​ទី​៨ ឆ្នាំ​២០២២

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ នា​រសៀល​​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២២ ឯកឧត្តម លី ច័ន្ទ​តុលា ប្រធាន​គណៈមេធាវី​នៃ​

​រាជធានីភ្នំពេញ ៖ នា​រសៀល​​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២២ ឯកឧត្តម លី ច័ន្ទ​តុលា ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អ​ញ្ជើ​​ញ​ដឹកនាំ​ក្រុម​កីឡាករ​បាល់ទាត់​គណៈមេធាវី ចូលរួម​ក្នុង​ពិធី​បើ​ក ការ​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ «​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​» លើ​ក​ទី​៨ ឆ្នាំ​២០២២ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​មជ្ឈមណ្ឌល​កីឡា The Blue Sports Center​។

ពិធី​នេះ​ប្រព្រឹត្ត​ទៅ ក្រោម​អធិបតីភាព​ឯកឧត្តម ស សុខា អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធានកិត្តិយស​គណ​:​ក​ម្មា​ធិ​ការ​កីឡាបាល់ទាត់ «​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​» តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​មានការ​អ​ញ្ជើញ​​ចូលរួម​ដោយ ឯកឧត្តម សុខ សប្បាយ​ណា ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​កីឡាបាល់ទាត់ «​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​» តំណាង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ឯកឧត្តម លោក​ជំទាវ លោក​-​លោកស្រី​តំណាង​ក្រសួង​និង​ស្ថាប័ន ប្រតិភូ​កីឡា គ្រូបង្វឹក អាជ្ញាកណ្តាល និង​ក្រុមកីឡា​ករ​ផង​ដែរ​។

កម្មវិធី​ប្រកួត​នេះ ក្រោម​គំនិត​ផ្តួច​ផ្តើ​ម​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​គោលបំណង ដើ​ម្បី​ប​ង្កើ​ន​ស្មារតី​សាមគ្គីភាព មិត្តភាព ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​មន្ត្រីរាជការ នៅ​តាម​ក្រសួង និង​ស្ថាប័ន ជា​ពិសេស​ជំរុញ និង​បំផុសស្មារតី​ស្រឡាញ់ ចូល​ចិត្ត និង​លេង​កីឡា ដើម្បី​សុខភាព​។

​សូម​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​លើក​ទី​១ របស់​ក្រុម​កីឡាករ​បាល់ទាត់​គណៈមេធាវី ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ «​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​» របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​បាន​រៀបចំ​បាន​ចំនួន៧​លើក​រួច​មក​ហើយ​។ ការ​ចូលរួម​ប្រកួត​នេះ គឺ​តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​របស់ ឯកឧត្តម​ប្រធាន ដែល​បាន​ស្នើ​សុំ​ទៅ​ឯកឧត្តម ហ៊ុន ម៉ា​នី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ