គម្រោង​សម្ពោធ​លក់​ជា​ផ្លូវការ​ហើយ


ក្រុមហ៊ុន ជីប ម៉ុង លែ​ន បាន​បើក​សម្ពោធ​លក់​គម្រោង​ថ្មី​របស់​ខ្លួន​ជា​ផ្លូវការ គឺ ដឹ ផាក លែ​ន ៥៩៨ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ តាម​រយៈ​ព្រឹត្តិ​កាណ​រ៍​ដ៏​អស្ចារ្យ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភូ​គី​ត្រា ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៧​។

គម្រោង​ថ្មី ដឹ ផាក លែ​ន ៥៩៨ សាងសង់​លំនៅ​ឋាន​រចនា​បទ​បែប​អឺរ៉ុប​ចំនួន​៦​ប្រភេទ គឺ​វីឡា​ឃ្វី​ន​, វីឡា​ឃ្វី​ន​ប្រភេទ A, វីឡា​ភ្លោះ​, វីឡា​កូនកាត់​ប្រភេទ A, វីឡា​កូនកាត់​ប្រភេទ B, និង​ហ្ស​ប់​ហោ​ស៍​។ ក្រៅពី​លំនៅ​ឋាន​ប្រណីត គម្រោង​នេះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ខ្វាត់ខ្វែង និង​ក្លឹ​ប​ហាត់ប្រាណ ដែល​មាន​ឧបករណ៍​ហាត់ប្រាណ​គ្រប់​ប្រភេទ អាង​ហែល​ទឹក ហាង​កាហ្វេ និង​កន្លែង​ក្មេង​លេង ដែល​ផ្ដល់​ផាសុកភាព និង​ភាព​ទាន់សម័យ​ក្នុង​ការ​រស់នៅ​។

ដឹ ផាក លែ​ន ៥៩៨ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៥៩៨ (​ផ្លូវ​ឯកឧត្តម​ជា សុ​ផា​រ៉ា​) ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ចម្ងាយ​ពី​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​ប្រហែល​បួន​គីឡូម៉ែត្រ​។ គេ​អាច​ធ្វើ​ដំណើរ​ចេញពី​គម្រោង​នេះ​ទៅ​កាន់​ផ្សារ​ទំនើប Aeon Mall II ឬ​ផ្សារ Macro Mall ចម្ងាយ​ប្រហែល​៣​គីឡូម៉ែត្រ ទៅ​ផ្លូវជាតិ​លេខ​៥ ចម្ងាយ​ត្រឹមតែ​៩០០​ម៉ែត្រ ទៅ​ផ្លូវជាតិ​លេខ​៦A តាម​ផ្លូវ​លី​យ៉ុ​ង​ផាត់ និង​ទៅ​ផ្លូវជាតិ​លេខ​៤ តាម​ផ្លូវ​ទំនប់​កប់​ស្រូវ​បាន​យ៉ាង​លឿន​។ ក្រៅពី​នេះ មាន​ផ្លូវ​ធំ​ទូលាយ​ពុះ​កណ្ដាល​គម្រោង ដឹ ផាក លែ​ន ៥៩៨ ភ្ជាប់​ទៅ​នឹង​ផ្លូវ​ទៅ​កាន់​ទួល​សង្កែ ឬ​មក​រង្វង់​មូល​គល់​ស្ពាន​ជ្រោយចង្វារ​។ អ្វី​ដែល​កាន់តែ​ពិសេស គម្រោង ដឹ ផាក លែ​ន ៥៩៨ ស្ថិត​នៅ​ចំ​គោលដៅ​នៃ​គម្រោង​អភិវឌ្ឍ​ជា​ច្រើន ដែល​កំពុង​រីក​ដុះដាល​ដូច​ផ្សិត​។

​ប្រភេទ​លំនៅ​ឋាន​នីមួយ​ៗ ហេដ្ឋារចនាសម្ព័ន្ធ​ខ្វាត់ខ្វែង និង​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​នឹង​ទទួល​បាន​ពី​ការ​ទិញ​លំនៅ​ឋាន​ក្នុង​គម្រោង ដឹ ផាក លែ​ន ៥៩៨ នេះ ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ​តាម​រយៈ​អេ​ក្រង់​ដ៏​ធំ​ក្នុង​ពិធី​សម្ពោធ​លក់​គម្រោង​នេះ​ជា​ផ្លូវការ​។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ