ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​​លាង​សម្អាត​ និងតុបតែង​កន្លែង​លេង​ទឹក​ធ្លាក់​​ភ្នំ​ខៀវ ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២១ ​ធ្នូ ឆ្នាំ​២០២២ បើ​គេ​សង្កេត​មើលទៅ​ទេសភាព​សងខាង​ដងផ្លូវ ពោល​គឺ​ចាប់តាំងពី​ផ្លូវ​ចូល រហូត​ទៅ​ដល់​កន្លែង​លេង​ទឹកជ្រោះ​ផ្នែក​ខាងលើ ក្នុង​រមណី​យ​ដ្ឋា​ន​ទឹក​ធ្លាក់​ភ្នំ​ខៀវ ស្ថិត​នៅ​ក្នុងភូមិ​ខ្លុង…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២១ ​ធ្នូ ឆ្នាំ​២០២២ បើ​គេ​សង្កេត​មើលទៅ​ទេសភាព​សងខាង​ដងផ្លូវ ពោល​គឺ​ចាប់តាំងពី​ផ្លូវ​ចូល រហូត​ទៅ​ដល់​កន្លែង​លេង​ទឹកជ្រោះ​ផ្នែក​ខាងលើ ក្នុង​រមណី​យ​ដ្ឋា​ន​ទឹក​ធ្លាក់​ភ្នំ​ខៀវ ស្ថិត​នៅ​ក្នុងភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន មាន​សភាព​ស្រស់​បំព្រង​គួរ​ឱ្យ​ចង់​គយគន់ ខណ​:​ដែល​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​ចាត់​ឱ្យ​មន្ត្រី​សា​លា​ខេត្ត រួម​ជាមួយនឹង​មន្ត្រី​មក​ពី​តាម​មន្ទីរ​ជុំវិញ​ខេត្ត អ្នកខ្លះ​នាំ​គ្នា​កាប់​ឆ្ការព្រៃ ខ្លះ​រើស​សំរាម និង​អ្នកខ្លះ​ទៀត យក​អំបោស​ដុសលាង​ស្លែ​នៅ​កន្លែង​លេង​ទឹកជ្រោះ ដើម្បី​កុំឱ្យ​ភ្ញៀវ​រអិល​បង្ក​គ្រោះ​ថ្នាក់​ ។ ​

ប្រភព​​​បានឱ្យ​ដឹង​ថា ​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន នា​ឱកាស​ឆ្នាំ​ចាស់​២០២២ ជិត​ឈាន​ចូល​ឆ្នាំ​២០២៣ ជា​ឆ្នាំ​សាកល​ខាង​មុខ​នេះ បាន​ណែនាំ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ នាំ​គ្នា​រៀប​ចំ​តុប​តែង​សួនផ្កា​នៅ​ក្បែរ​ខ្លោងទ្វារ​ផ្លូវ​ចូល ឱ្យ​ជាង​ច្នៃ​ធ្វើ​រូប​សត្វ​ស្លាប​សត្វព្រៃ​ជើង​៤ ដើម្បី​បង្កើន​នូវ​ភាព​ទាក់ទាញ​ភ្ញៀវ ឱ្យ​នឹក​ចាំ​មិន​ភ្លេច កន្លែង​ដែល​ខ្លួន បាន​ចូល​ទៅ​លេង​កម្សាន្ត​ ។​

ប្រភព​បន្ត​ទៀត​ថា មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​ជំទាវអភិបាលខេត្ត​ក៏​បាន​រុះរើ​ខ្យុ​ស​ចាស់​ៗ ផ្លាស់​ធ្វើ​ខ្យុ​ស​ថ្មី​ៗ មាន​លាបថ្នាំ​ចម្រុះ​ពណ៌ នៅ​ក្បែរ​ទឹកជ្រោះ ដើម្បី​ឱ្យ​ភ្ញៀវ​ចូល​ទៅ​អង្គុយ​លេង​ជួបជុំ​ក្រុម​គ្រួសារ​យ៉ាង​កក់ក្តៅ ហើយ​សប្បាយ​រីករាយ​ផង​ដែរ ​។ ​

ម្យ៉ាងវិញទៀត អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត​នោះ គឺ​កន្លែង​ទឹកជ្រោះ​ហូរ​ធ្លាក់ ត្រូវ​បាន​ក្រុម​ការ​ងារ​លាង​ដុស​សម្អាត​ស្លែ មិន​បង្ក​ឱ្យ​រអិល​ដួល មាន​បញ្ហា​គ្រោះថ្នាក់​ដល់​ភ្ញៀវ​ទេសចរ​ណា​ម្នាក់​ឡើយ ហើយ​ម្នាក់​ៗ ពេល​បាន​ចុះ​ងូតទឹក​លេង ត្រជាក់​កាយ​សប្បាយ​ក្នុង​ចិត្ត បំបាត់​នូវ​ទុក្ខ​កង្វល់ បង្កើន​នូវ​ប្រា ជ្ញា​ភ្លឺស្វាង ហើយ​ធ្វើ​ឱ្យ​ធូរស្បើយ​ពី​ជំងឺស្ត្រេស​ថែម​ទៀត​ផង​។  

លើស​ពី​នេះ អ្វី​ដែល​គួរ​ឱ្យ​នឹក​ចាំ​មិន​ភ្លេច​នោះ គឺ​មាន​ផ្លូវ​ចាក់​បេតុង ចាប់តាំងពី​ខ្លោងទ្វារ​ចូល រហូត​ដល់​កន្លែង​លេង​ទឹកជ្រោះ ដែល​អាច​ឱ្យ​គេ​បើកបរ​ម៉ូតូ ឬ​រថយន្ត​ឡើង​ទៅ​ដល់​កន្លែង​ផ្ទាល់ ហើយ​បើ​ធ្រៀ​ប​ធៀង​ទៅ​នឹង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ឃើញ​ថា ម្នាក់​ៗ មានការ​លំបាក​ខ្លាំង ក្នុង​ការ​ឡើង​ទៅ​លេង​រម ណី​យ​ដ្ឋា​ន​ទឹកធ្លាក់​ខាងលើ​នេះ ព្រោះ​ផ្លូវ​តូច​ចង្អៀត ថែម​ទាំង​សំបូរ​ទៅ​ដោយ​ក្បាល​ថ្ម អាច​បង្ក​ឱ្យ​ខូចខាត​រថយន្ត​ថ្មី​ៗ ថែម​ទៀត​ផង​ដែរ​។  

ចំណែក​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​លេង​កម្សាន្ត នៅ​ក្នុង​រមណីយដ្ឋាន​ខាងលើ ញញឹម​បិទ​មាត់​មិន​ជិត ព្រោះ​ការ​ធ្វើ​ដំណើរ​ចាប់តាំងពី​ផ្លូវ​ឡើង ទៅ​ដល់​កន្លែង​លេង​ទឹកជ្រោះ ចំណាយ​រយ​:​ពេល​ខ្លី ថែម​ទាំង​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព មិន​ព្រួយបារម្ភ​ក្រែង​ខូច​ម៉ូតូ ឬ​រថយន្ត​ដូច​មុន​ឡើយ​។ អ្នក​ខ្លះ​ពេល​បាន​ឡើង​ទៅ​លេង​រមណីយដ្ឋាន​ខាងលើ​ហើយ ពេល​ក្រោយ​ៗ ចង់​បបួល​នាំ​ក្រុម​គ្រួសារ​ចូល​ទៅ​លេង​ថែម​ទៀត​៕​

DCIM\100MEDIA\DJI_0028.JPG

អត្ថបទសរសេរ ដោយ