ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ប្រុស Tong Tong ក្ដៅស្លឹកត្រចៀក ក៏​ចេញ​មុខ​មក​និយាយ ក្រោយ​មាន​អ្នក​សួរនាំ​មិន​ឈប់​នូវ​​ស្នេហា​ខ្លួន​ជាមួយ Best

2 ឆ្នាំ មុន

តារា​សម្ដែង​ប្រុស​ជួរ​មុខ​ថៃ​ដ៏​ល្បីឈ្មោះ​មាន​ប្រជាប្រិយភាព​អស្ចារ្យ​នៅ​ក្នុង​ការ​សម្ដែង​ខ្សែភាពយន្ត​ជា​ច្រើន ទាំង​សមត្ថភាព និង​ទេព​កោសល្យ​នោះ គឺ​លោក Tong Tong Kritsakorn Kanokthorn និង​តារា​ស្រី​វ័យក្មេង​ស្រករ​ក្រោយ​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​អាយុ​២២​ឆ្នាំ​នោះ គឺ

ប្រទេស​ថៃ ៖ តារា​សម្ដែង​ប្រុស​ជួរ​មុខ​ថៃ​ដ៏​ល្បីឈ្មោះ​មាន​ប្រជាប្រិយភាព​អស្ចារ្យ​នៅ​ក្នុង​ការ​សម្ដែង​ខ្សែភាពយន្ត​ជា​ច្រើន ទាំង​សមត្ថភាព និង​ទេព​កោសល្យ​នោះ គឺ​លោក Tong Tong Kritsakorn Kanokthorn និង​តារា​ស្រី​វ័យក្មេង​ស្រករ​ក្រោយ​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​អាយុ​២២​ឆ្នាំ​នោះ គឺ Best Rakwanee Kamsing ដោយ​អ្នក​ទាំង​ពីរ​បាន​ប្រកា​សមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​អស់​រយៈពេល​ប្រមាណ​ជាង​មួយ​ឆ្នាំ​មក​ហើយ មើលទៅ​ពោរពេញ​ទៅ​ដោយ​ភាព​ផ្អែមល្ហែម ស្អិតរ​មួ​ត​ដូច​ស្ករ​តាំង​ម៉ែ​អ​ញ្ជឹ​ង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ សឹងតែ​និយាយ​ថា មិន​ដែល​ឃ្លាតឆ្ងាយ​ពី​គ្នា​សូ​ម្បី​តែ​មួយ​ជំហាន​នោះ​ឡើយ រហូត​ធ្វើ​អោយ​មហាជន ក៏​ដូច​ជា​អ្នកគាំទ្រ​មិន​តិច​នាក់​នោះ​ទេ នាំ​គ្នា​ឃើញ​ហើយ​អៀន​ជំនួស ជា​ពិសេស​ច្រណែន​គ្រប់​ៗ​គ្នា​តែ​ម្តង ។

ដោយឡែក បើ​ក្រឡេក​មក​ដឹង មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​ហាក់​នាំ​គ្នា​សង្កេត​ឃើញ​ថា តារា​ប្រុស Tong Tong និង​តារា​ស្រី​វ័យក្មេង កញ្ញា Best ពួក​គេ​ទាំង​ពីរ​ត្រូវ​បាន​មហាជន​មិន​តិច​នាក់​នោះ​ទេ ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​អំពី​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ទាំង​ពីរ​ជា​ខ្លាំង ព្រោះ​គ្រប់​គ្នា​គេ​ពុំ​សូវ​បាន​ប្រទះ​ឃើញ​តារា​ប្រុស​ស្រី​មួយគូរ​នេះ សកម្ម​បង្ហោះ​រូប​ជា​គូ និង​ថត​លេង​នៅ​ក្នុង Youtube ទៀត​ឡើយ គឺ​ស្ងប់​ស្ងាត់ឈឹង​តែ​ម្ដង ជាមួយនឹង​ការ​បាត់​រូបភាព​គូ​ពី​បណ្ដាញ​សង្គម​អ៊ី​ន​ស្ត្រា​ក្រាម និង​មិន​មាន​វី​ដេ​អូ Youtube នេះ បាន​ធ្វើ​ឱ្យ​មហា​ជ​ផ្ទុះ​ការ​សង្ស័យ​ដោយ​ពួក​គេ​បាន​នាំ​គ្នា​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «​បើ​ខ្ញុំ​ស្មាន​មិន​ខុស​ប្រហែលជា​តារា​ប្រុស Tong Tong រូប​នេះ និង​កញ្ញា Best ចែកផ្លូវ​គ្នា​ហើយ​មើលទៅ បានជា​មិនឃើញ​បញ្ចេញ​សកម្មភាព​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​គ្នា​ដូច​មុន​ៗ​ផង​នោះ​»​។

អ្នកខ្លះ​ទៀត​និយាយ​ថា «​ស្នេហា​ក្មេង​ៗ​ស្រលាញ់​គ្នា​មិន​បាន​យូរ​ទេ តែ​បន្តិច​បែក​គ្នា​ហើយ គ្មាន​បាន​ប៉ុន្មាន​ទេ​»​។ មួយ​ចំនួន​ទៀត​បាន​និយាយ​ថា «​គ្មាន​ស្រលាញ់​គ្នា​បាន​ប៉ុន្មាន​ទេ តែ​យូរ​ៗ​ទៅ​អស់ចិត្ត​ណាយ​ពី​គ្នា​ហើយ កុំទៅ​ឆោត​ពេក​» «​ខំ​តែ​សរសើរ​ថា​សម​គ្នា ត្រេកអរ​ពេល​ឃើញ​ស្និទ្ធស្នាល​ល្អូកល្អិន​ខ្វាយខ្វល់​ចេះ​យកចិត្តទុកដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ចុង​ក្រោយ​អំបិល​ដដែល ខ្មាស់​គេ​ជំនួស​តែ​ម្ដង​»​។

ក្រោយ​ធុញ​នឹង​គេ​សួរ​មិន​ឈប់​រឿង​ខ្លួន​និង​គូស្នេហ៍ ស្រាប់តែ​ថ្មី​ៗ​នេះ តារា​ប្រុស Tong Tong ក៏​បាន​ចេញ​មុខ​មក​ផ្តល់​បទ​សម្ភាសន៍​នៅ​ក្នុង​កម្មវិធី​មួយ នៅ​មុខ​អ្នក​សារព័ត៌មាន ដោយ​លោក​បាន​ស្នើ​ឱ្យ​មហាជន​អ្នកគាំទ្រ​មួយ​ចំនួន សូម​នាំ​គ្នា​បញ្ឈប់ និង​បញ្ចប់​រាល់​ការ​ដ្រា​ម៉ា​តទៅ​ទៀត​ទៅ​ពាក់ព័ន្ធ​នឹង​សង្សារ​របស់​ខ្លួន ក៏​ដូច​ជា​ស្នេហា​របស់​លោក​ទៀត​ទៅ ព្រោះ​វា​រឿង​រវាង​លោក និង​សង្សារ​តែ​២​នាក់​ប៉ុណ្ណោះ ។ ហើយ​ខ្ញុំ​ចង់​ប្រាប់​គ្រប់​គ្នា​ថា សូមកុំ​ធ្វើ​អ្វី​ឱ្យ​កើតជា​រឿង​ដ្រា​ម៉ា​ទៀត​អី ចង់ឱ្យ​គ្រប់​គ្នា​យល់​ពី​សេចក្ដី​ស្នេហា​របស់​លោក​។ ទទួលស្គាល់​ថា ពេល​នេះ​គឺ​លោក​បារម្ភ​ពី​អារម្មណ៍​របស់​សង្សារ​ណាស់ ដែល​ត្រូវ​រង​ការ​វា​.​យ​ប្រហារ​មករ​ហូត តែ​ក្នុង​នោះ​ក៏​សូម​អរគុណ​ចំពោះ​មហាជន​ដែល​គាំទ្រ​ផ្តល់​កម្លាំងចិត្ត ដល់​លោក និង​សង្សារ​ផង​ដែរ​»​។

តារា​ប្រុស​ស្រស់​សង្ហា​រូប​នេះ​បាន​បន្ត​អោយ​ដឹង​ទៀត​ថា «​តាម​ពិត​ទៅ​ចំពោះ​ស្នេហា​របស់​លោក​មាន​ទាំង​អ្នក​ពេញចិត្ត និង​អ្នក​មិន​ពេញចិត្ត ហើយ​វា​ស្ថិត​នៅ​លើ​យើង​ខ្លួនឯង​ទេ​ថា គួរ​ជ្រើសរើស​មួយ​ណា វា​គួរតែ​ជា​សេចក្ដី​ស្នេហា​ដែល​មាន​សេចក្ដីសុខ គឺ​ក្ដី​ស្រឡាញ់​រវាង​លោក និង Best ឬ ក្តី​ស្រឡាញ់​របស់​អ្នក​ផ្សេង​ដែរ​។ ទោះបីជា​មានរឿង​អ្វី​ក៏​ដោយ លោក​នៅ​តែ​ធ្វើ​តាម​បេះដូង​របស់​ខ្លួនឯង ដោយ​មិន​ចុះចាញ់​អ្វី​ទាំងអស់ ព្រោះ​វា​ជា​ក្តី​ស្នេហ៍​រវាង​មនុស្ស​ពីរ​នាក់​ដែល​ស្រលាញ់​គ្នា និង​យល់ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ជា​ចុង​ក្រោយ​ឈប់​យល់​ច្រឡំ​ថា ខ្ញុំ​បែក​គ្នា​ទៀត​ទៅ ពួក​ខ្ញុំ​ពុំ​មានការ​ចែកផ្លូវ​គ្នា ឬ​រកាំរកូស​ដូចដែល​មាន​ព័ត៌មាន​ល្បី​ចរចា​អា​រ៉ា​ម​ដែល​បាន​ចុះ​ផ្សាយ​និយាយ​មិនល្អ​ពី​លោក​និង​មិត្ត​ស្រី​របស់​ខ្លួន​នោះ​ឡើយ ពោល​គឺ​ការ​ដែល​អ្នក​ទាំង​ពីរ​ស្ងប់ស្ងាត់​ពុំ​សូវ​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល ឬ​ក៏​សកម្មភាព​ផ្សេង​ៗ ក៏​ព្រោះតែ​ពួក​ខ្ញុំ​ជាប់រវល់​ការងារ​រៀង​ៗ​ខ្លួន​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ