ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លាហាន​ណាស់​ន៎ ហ៊ាន​អី​ហ៊ាន​យ៉ាងនេះ​

6 ឆ្នាំ មុន

ខេត្តកំពត ៖ ក្មេង​ទំនើង​ជា​សិស្សសាលា​វិទ្យាល័យ​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ធ្វើ​សកម្មភាព​អំពើ​ហិ.ង្សា​ទៅ​លើ​សិស្ស​វិទ្យាល័យ​ម្នាក់ ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​

ខេត្តកំពត ៖ ក្មេង​ទំនើង​ជា​សិស្សសាលា​វិទ្យាល័យ​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ធ្វើ​សកម្មភាព​អំពើ​ហិង្សា​ទៅ​លើ​សិស្ស​វិទ្យាល័យ​ម្នាក់ ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១៥​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៧​។

ក្មេង​ទំនើង​ទាំង​ពីរ ១- ឈ្មោះ ឈឿ​ន ជា​លាង (​ហៅ​អា​ព្រលឹង​) ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ជ្រោះ​តា​សោម ឃុំ​ប្រាសាទភ្នំ​ខ្យង ស្រុ​កំពង់ត្រាច ខេត្ត​ក​ពត ២-​ឈ្មោះ អិន សុ ផា​រ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ឃ្លាំង​ខាងត្បូង ឃុំ​ប្រាសាទ ស្រុក​កំពង់ត្រាច​។ ចំណែក​សិស្ស​រង​គ្រោះ​ន​ឈ្មោះ ជិត ដា​លី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ពងទឹក ឃុំ​ស្តេច​គង់​ខាងជើង ស្រុក​បន្ទាយមាស ខេត្តកំពត រៀន​នៅ​សាលា​វិទ្យាល័យ​សម្តេច​ហ៊ុន សែន​អង្គ​សុ​ភី ។

លោក​វរសេនីយ៍ត្រី​បាន​ឲ្យ​ដឹង​ថា ដោយ​មាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះជា​សិស្សសាលា​បាន​ប្តឹង​មក​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ដោយ​មាន​សិស្ស​ក្មេង​ទំនើង​២​ទៅ​៣​នាក់ បាន​ចូល​មក​វ៉ៃតប់​ជន​រង​គ្រោះ​ដែល​កំពុង​រៀន​នៅ​ក្នុង​ថ្នាក់ ។ ហើយ​ក្មេង​ទំនើង​ទាំង​២​នាក់​នេះ ធ្លាប់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​បទ​អំពើ​ហិង្សា​មក​លើ​សិស្ស​ម្តង ដោយ​មាន​គូរ​កន​១៥​នាក់​នៅ​ខែមេសា​កន្លង​មក តែ​ត្រូវ​ឪពុក​ម្តា​យមក​ធានា​សុំ​ពី​តុលាការ​យក​ទៅ​ធ្វើការ​អប់រំ និង​ចុះ​កិច្ចសន្យា​ថា ឈប់​ប្រព្រឹត្ត​អ​ពើ​ហិង្សា​បែប​នេះ​ទៀត​។ ប៉ុន្តែ​ក្មេង​ទំនើង​នេះ មិន​បោះបង់​គំនិត​នោះ​ទេ នៅ​តែ​រករឿង​វ៉ៃតប់​សិស្ស​ដូច​គ្នា​ជាប់​រហូត​។ ចំណែក​ក្មេង​ទំនើង​ទាំង​២​ត្រូវ​បាន​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​ល្ងាច​ថ្ងៃ​ដដែល ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។

សមត្ថកិច្ច​បាន​លើក​ឡើង​ថា ចាំ​មើល​លើក​នេះ ក្រោយ​ពី​មាន​អ្នក​អន្តរាគមន៍​សុំ​ដោះ​លែង​ពី​តុលាការ តើ​តុលាការ​មានការ​ដោះ​លែង​ទៀត​ទេ?