ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរឱ្យខ្លាចមែន…​របស់យើងប្រើ​សុទ្ធតែ​ក្លែងក្លាយ និង​​​គីមី

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ទីតាំង​ស្តុក​​សារ​ធាតុគីមី​​៥​ប្រភេទ ត្រូវកម្លាំងចម្រុះ​​ចុះ​បង្ក្រាប​​ ​និង​​ធ្វើ​ការ​ឃាត់ខ្លួន​បុរស​ម្នាក់​ជាម្ចាស់​ផង​ដែរ​ ។ ប្រតិបត្តិការ​​នេះ​ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង១០ និង​១៥​​នាទី​ព្រឹកថ្ងៃ​ទី១៦ ​មិថុនា ​​ស្ថិតនៅ​ចំណុច​ឃ្លាំង​គ្មាន​

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ទីតាំង​ស្តុក​​សារ​ធាតុគីមី​​៥​ប្រភេទ ត្រូវកម្លាំងចម្រុះ​​ចុះ​បង្ក្រាប​​ ​និង​​ធ្វើ​ការ​ឃាត់ខ្លួន​បុរស​ម្នាក់​ជាម្ចាស់​ផង​ដែរ​ ។ ប្រតិបត្តិការ​​នេះ​ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង១០ និង​១៥​​នាទី​ព្រឹកថ្ងៃ​ទី១៦ ​មិថុនា ​​ស្ថិតនៅ​ចំណុច​ឃ្លាំង​គ្មាន​លេខ​​​មួ​យ​កន្លែង​​របស់​ក្រុមហ៊ុន​រថយន្តក្រុង ភួង ហេង (​ខាងក្រោយ​សណ្ឋាគារ អ៊ី​ន​ធើរ​​ខន់​) ផ្លូវ​លេខ៤៣០ ក្នុង​សង្កាត់​ទំ​ណ​ប់​ទឹក ខណ្ឌ​ចំការមន​។

លោក​ឧត្តមសេនីយ៍ទោ ឡុ​ង ស្រេង អនុប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​ការ​ស្រាវជ្រាវ​តាម​រយៈ​កម្លាំង​ជំនាញ​​បានរកឃើញ​ថា ទីតាំង​ឃ្លាំង​ស្តុក​ទំនិញ​របស់​ក្រុមហ៊ុន​រថយន្តក្រុង ភួង ហេង នេះ បាន​និង​កំពុង​​​​លួច​នាំ​ចូល និង​ស្តុក​ទុក​នូវ​សា​ធាតុគីមី និង​សាប៊ូ​ក្លែងក្លាយ​ ដែល​បាន​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម​នោះ​ ។ ទើប​ក្នុងថ្ងៃនេះ​​កម្លាំង​ សហការ​ជាមួយ​និង​កម្លាំង​ជំនាញ​ដែល​ពាក់ព័ន្ធ​មួយ​ចំនួន​មាន​ដូច​ជា ក្រសួងសុខាភិបាល  វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា និង​ដោយ​មានការ​សម្របសម្រួល​អំពី​សំណាក់​លោក លី សុ​ផា​ន់​ណា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ  ឈាន​ទៅ​ដល់​ការ​ចុះ​បង្ក្រាប​តែ​ម្តង ​។ ​

​កម្លាំង​​​រក​ឃើញ​នូវ​គីមី​ចំនួន៥​ប្រភេទ​​ ​ដូច​ជា​​ ១-​មេតា​ណុ​ល​ ​២-​មេកា​ហ្វ ​​៣-​វត្ថុធាតុដើម​ប្រើ​សមរាប់​ផលិត​ឱសធ ៤-​វត្ថុធាតុដើម​សំរាប់​ផលិត​សេរ៉ូម និង​​​៥-​សាប៊ូ​ក្លែងក្លាយជា​ច្រើន និង​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​ម្ចាស់​ទីតាំង​ខាងលើ​នេះ​ផង​ដែរ​ ។ ​