ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ពាលី​បញ្ចុះ​បឋមសិលា​សាងសង់​ជា​ផ្លូវការ​ផ្សារ​ដំបូង​នៅ​រាជធានី​ភ្នំពេញ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​-​ម៉ា​ក្រូ ៖ ជា​មជ្ឈមណ្ឌល​ចែកចាយ​ផលិតផល​បែប​បោះ​ដុំ​ក្នុង​ប្រព័ន្ធ​សមាជិក​មក​ពី​ប្រទេស​ថៃ បាន​រៀបចំ​ជា​ផ្លូវការ​នូវ​ពិធីសែនក្រុងពាលី​បញ្ចុះ​បឋមសិលា​សាងសង់​ជា​ផ្លូវការ​ផ្សារ​ម៉ា​ក្រូ​កម្ពុជា​សាខា​ដំបូង​របស់​ខ្លួន​ក្នុង

រាជធានី​ភ្នំពេញ​-​ម៉ា​ក្រូ ៖ ជា​មជ្ឈមណ្ឌល​ចែកចាយ​ផលិតផល​បែប​បោះ​ដុំ​ក្នុង​ប្រព័ន្ធ​សមាជិក​មក​ពី​ប្រទេស​ថៃ  បាន​រៀបចំ​ជា​ផ្លូវការ​នូវ​ពិធីសែនក្រុងពាលី​បញ្ចុះ​បឋមសិលា​សាងសង់​ជា​ផ្លូវការ​ផ្សារ​ម៉ា​ក្រូ​កម្ពុជា​សាខា​ដំបូង​របស់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ​។ មជ្ឈមណ្ឌល​នេះ​នឹង​ផ្តល់​ជូន​ផលិតផល​ច្រើន​ប្រភេទ និង​ច្រើន​ជម្រើស​ទៅ​ដល់​សមាជិក​អាជីព​របស់​ខ្លួន ព្រមទាំង​ប្រតិបត្តិ​ករ​អាជីវកម្ម​ជា​ច្រើន រួម​មាន​ម្ចាស់​ហាង​លក់រាយ ហាង​ចែកចាយ​បន្ត សណ្ឋាគារ ភោជនីយដ្ឋាន អាជីវកម្ម​ម្ហូបអាហារ អាជីវកម្ម​ផ្នែក​សេវាកម្ម ទីភ្នាក់ងារ​រដ្ឋាភិបាល ស្ថាប័ន​សិក្សា និង​ប្រតិបត្តិ​ករ​អាជីវកម្ម​ជា​ច្រើន​ទៀត​។ ពិធី​ផ្លូវការ​នេះ​បាន​ទទួល​កិត្តិយស​ចូលរួម​ក្រោម​អធិបតីភាព លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ស៊ុ​ឆា​ដា អ៊ី​ធី​ចា​រូ​គូ​ល អគ្គ​នាយ​ក្រុមហ៊ុន ស៊ី​យ៉ា​ម ម៉ា​ក្រូ ចំកាត់​មហាជន​។

លោកស្រី ស៊ុ​ឆា​ដា អ៊ី​ធី​ចា​រូ​គូ​ល អគ្គ​នាយ​ក្រុមហ៊ុន ស៊ី​យ៉ា​ម ម៉ា​ក្រូ ចំកាត់​មហាជន បាន​មាន​ប្រសាសន៍​ថា «​ព្រឹត្តិការណ៍​នេះ គឺជា​សេចក្តី​សោមនស្ស និង​កិត្តិយស​របស់​យើងខ្ញុំ​ដែល​មានឱកាស​បើក​សាខា​ដំបូង​របស់ ម៉ា​ក្រូ​នៅ​រាជធានី​ភ្នំពេញ​។ ក្នុង​រយៈពេល​ជិត​៣០​ឆ្នាំ​មកនេះ ម៉ា​ក្រូ បាន​និង​កំពុង​ផ្តល់​ជូន​អតិថិជន​ថៃ​ជា​ច្រើន នូវ​ផលិតផល​ច្រើន​ប្រភេទ​ប្រកបដោយ​គុណភាព​ខ្ពស់​ហើយ​ក៏​ទទួល​បាន​បទ​ពិសោធន៍​គ្រប់​ជ្រុងជ្រោយ​ក្នុង​អាជីវកម្ម​បោះ​ដុំ​របស់​យើង​ផង​ដែរ ។ ការ​បើក​សាខា​នៅ​ភ្នំពេញ​គឺជា​ការ​ចាប់ផ្តើម​ដ៏​សំខាន់​នៅ​កម្ពុជា ហើយ​យើង​ជឿជាក់​ថា ដោយសារ​រាជធានី​ភ្នំពេញ​កំពុង​មានការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ រួម​និង​ការ​ជម្រុញ​ដោយ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​-​ភ្នំពេញ មាន​សក្តានុពល​ច្រើន​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​របស់​កម្ពុជា គួប​ផ្សំ​នឹង​កំណើន​តម្រូវការ​របស់​អតិថិជន​ចំពោះ​គុណភាព​ផលិតផល​មក​ពី​គ្រប់​ទិស​ទី​ក្នុង​ពិភពលោក​ផង​នោះ យើង​ជឿជាក់​ថា យើង​អាច​ឆ្លើយ​តប​បាន​ទៅ​នឹង​តម្រូវការ​ទាំងនេះ​បាន​»​។

ផ្សារ​ដំបូង​របស់​ម៉ា​ក្រូ​នៅ​ភ្នំពេញ​នឹង​បើក​ដំណើរការ​នៅ​ខែធ្នូ​ចុងឆ្នាំ​នេះ​។​ក្នុង​ទំហំ​ផ្ទៃដី​៥​ហិ​កតា មាន​១​ម៉ឺន​ម៉ែត្រការ៉េ គឺជា​ទីតាំង​សំខាន់​សម្រាប់​លក់ទំនិញ​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ និង​សម្រាប់​ចំណត​យានយន្ត​ជាង​៥០០​គ្រឿង ។ គ្រប់​ផលិតផល​សុទ្ធសឹងតែ​មានគុណ​ភាព​ខ្ពស់ និង​មានការ​ធានា​សុ​វ​តិ្ថ​ភាព ដោយ​ប្រទេស​ថៃ និង​ស្តង់ដា​អន្តរជាតិ ហើយ​ផលិតផល​នីមួយ​ៗ​មានការ​រៀបចំ​ដាក់​តាំង​ទៅ​តាម​ប្រភេទ ដើម្បី​ងាយស្រួល​ក្នុង​ការ​ស្វែងរក​។ សំខាន់​ជាង​នេះ​ទៀត ម៉ា​ក្រូ​ផ្តល់​ជូន​ក្នុង​តំលៃ​បោះ​ដុំ ដើម្បី​ឲ្យ​អតិថិជន​ចែកចាយ​បន្ត​ទទួល​បាន​ផល​ចំណេញ​។