ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិតទាំងបងទាំងប្អូន ត្រូវទ្វារដែកសម្លា.ប់​

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ក្មេង​ប្រុស​២​នាក់​បងប្អូន​បង្កើត ដែល​រត់​លេង​ជិត​ទ្វាររ​បង​ដែក​ផ្ទះ​អ្នក​ជិតខាង​ ចៃដន្យ​ទ្វារ​ដែក​ដែល​មាន​ទម្ងន់​រាប់​តោន​នោះ ​រលំ​សង្កត់​លើ​ពួក​គេ​ទាំង​ពីរ​នាក់​បងប្អូន ​បណ្តាល​ឱ្យ​បែកក្បាល​ស្លា.ប់​ភ្លាម​ៗ​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៣០ ឧសភា នៅ​ភូមិ​ភ្លោះ ឃុំ​ក្រួស ស្រុក​ស្វាយ​ជ្រំ ។

ខេត្តស្វាយរៀង ៖ ក្មេង​ប្រុស​២​នាក់​បងប្អូន​បង្កើត ដែល​រត់​លេង​ជិត​ទ្វាររ​បង​ដែក​ផ្ទះ​អ្នក​ជិតខាង​ ចៃដន្យ​ទ្វារ​ដែក​ដែល​មាន​ទម្ងន់​រាប់​តោន​នោះ ​រលំ​សង្កត់​លើ​ពួក​គេ​ទាំង​ពីរ​នាក់​បងប្អូន ​បណ្តាល​ឱ្យ​បែកក្បាល​ស្លាប់​ភ្លាម​ៗ​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៣០ ឧសភា នៅ​ភូមិ​ភ្លោះ  ឃុំ​ក្រួស ស្រុក​ស្វាយ​ជ្រំ ។

បើ​តាម​សមត្ថកិច្ច​ឃុំ​ក្រួស បាន​ឲ្យ​ដឹង​ថា ឪពុក​ម្ដាយ​កុមារ​រង​គ្រោះ​ទាំង​ពីរ​ដោយសារ​មាន​ជីវភាព​ក្រីក្រ​ខ្វះខាត​បាន​ធ្វើ​ចំណាកស្រុក ហើយ​បាន​យក​កូន​៣​នាក់​ប្រុស​២​ស្រី​១​នាក់ ផ្ញើ​ឱ្យ​ជីតា​មើលថែ​ដោយ​ពួក​គេ​ទៅ​ធ្វើ​ជា​កម្មករ​កម្មការិនី​នៅ​រាជធានី​ភ្នំពេញ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា កុមារ​រង​គ្រោះ​ឈ្មោះ ខាន់ រ៉ាត់ អាយុ​១០​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ខាន់ រ៉ា​ន់ អាយុ​១១​ឆ្នាំ ។ ប្រភព​បន្ត​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​របង​ដែក​រលំ​សង្កត់​នោះ គឺ​ខណៈ​ដែល​កុមារ​រង​គ្រោះ​ទាំង​ពី​នាក់​បងប្អូន​បាន​ឡើង​ទៅ​លើ​ទ្វាររបង​នោះ​រុញ​ទៅ​រុញ​មក ក៏​ត្រូវ​ទ្វារ​ដែក​នោះ​រលំ​សង្កត់​លើ​តែ​ម្តង​។ ទ្វារ​ដែក​នោះ​ជា​របស់​ឈ្មោះ ឃុ​ញ ប៊ុ​ន​ធឿ​ន អាយុ​៣៣​ឆ្នាំ ជា​គ្រូបង្រៀន ។

សូម​បញ្ជាក់​ថា បងប្អូន​បង្កើត​ទាំង​បី​នាក់​បងប្អូន​នោះ ពេល​នេះ​នៅ​សល់​តែ​ប្អូនស្រី​ពៅ អាយុ​៨​ឆ្នាំ​ម្នាក់​ប៉ុណ្ណោះ ។ ឪពុក​ម្តាយ​ពួក​គេ​បាន​ធ្វើ​ចំណាកស្រុក​ជាង​៥​ឆ្នាំ​មក​ហើយ និង​បាន​ផ្ញើ​ពួក​គេ​ជាមួយ​ឪពុក និង​ត្រូវជា​ជីតា ឈ្មោះ ភឹ​ម អ៊ា​ន អាយុ​៦០​ឆ្នាំ ឱ្យ​មើលថែ ។

បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ដ៏​រន្ធត់​នេះ លោក​ជំទាវ ម៉ែ​ន សំ​អន បាន​ចាត់​តំណាង​ឱ្យ​ចូលរួម​បុណ្យសព​កុមា​រា​ទាំង​២​នាក់ កាលពី​ថ្ងៃ​ទី​៣១​ឧសភា វេលា​ព្រឹក​លោក​ជំទាវ ដួង វ​ណ្ណា អ្នកតំណាង​រាស្ត្រ​មណ្ឌល​ស្វាយ​រៀង តំណាង​លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន បាន​នាំ​យក​ថវិកា​និង​សម្ភារ​មួយ​ចំនួន​ទៅ​ចូលរួម​បុណ្យសព​ដោយ​ក្តី​សង្វេគ​ក្នុង​ចិត្តជា​ពន់ពេក ។ ឆ្លៀត​ក្នុង​ឱកាស​នោះ​លោក​ជំទាវ​ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សព ៕