ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​មិន​ភ័យ​ស្លន់ស្លោ​បើ​លេង​ទាំង​ព្រលឹម​អុល​ចឹ​ង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មានហេតុការណ៍​ភ័យ​ស្លន់ស្លោ​ដល់​ប្រជាពលរដ្ឋ​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៧ នេះ

រាជធានី​ភ្នំពេញ ៖ ទុ​ស្សេ​ខ្សែភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​នៅ​លើ​បង្គោល​ខ្សែភ្លើង​បង្ក​ឲ្យ​មានការ​ភ័យ​ស្លន់ស្លោ​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​៦៣ ក្រុម​៧៥ ស្ថិត​នៅ​ភូមិ​១៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​សម្តី​លោក​មេ​ភូមិ​១៣​បាន​ប្រាប់​ថា ផ្ទះ​របស់​គាត់​នៅ​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ​ដែរ ដោយសារ​តែ​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​មាន​ភ្លៀង​ធ្លាក់​ជាប់​គ្នា​ស្រាប់តែ​មុន​ពេល​កើតហេតុ​ឮ​សូរ​សំឡេង​ផ្ទុះ​ដូច​គ្រាប់បែក​ក៏​រត់​ចេញពី​ក្នុងផ្ទះ​មក​ឃើញ​មាន​ខ្សែភ្លើង​មួយ​ដុំ​ធំ​ធ្លាក់​ដាច់​នៅ​លើ​ថ្នល់ និង​នៅ​លើ​បង្គា​ល​ភ្លើង​មាន​អណ្តាតភ្លើង​ឆេះ​សន្ធោសន្ធៅ ភ្លាម​ៗ​នោះ​មាន​ប្រជាពលរដ្ឋ​ខ្លះ​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ខ្លះ​ក៏​យក​បំពង់​ពន្លត់អគ្គីភ័យ​មក​ជួយ​បាញ់​ទប់ស្កាត់​ខ្លាច​រាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ តែ​បាញ់​អស់​ជា​ច្រើន​បំពង់​ហើយ​ក៏​នៅ​ទប់​មិន​ជាប់​ដោយសារភ្លើង​ឆេះ​ខ្លាំង និង​មាន​សំឡេង​ផ្ទុះ​ផង ក្រោយមក​រថយន្ត​ពន្លត់អគ្គីភ័យ​ស្នងការ​រាជធានី​ភ្នំពេញ​ចំនួន​១​គ្រឿង​បាន​បាញ់​ពន្លត់​រលត់​ទៅ​វិញ​ដោយ​មិន​ប៉ះពាល់​ខូចខាត​ទ្រព្យ​ផ្សេង​ក្រៅពី​ខ្សែភ្លើង​ទេ ។

តាម​មន្ត្រី​ពន្លត់អគ្គីភ័យ​បាន​ប្រាប់​ថា បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​ទូរស័ព្ទ​ទៅ​ក្រុមការងារ​ប្រញាប់ប្រញាល់​ចេញ​មក​ដល់​មិន​ទាន់​ហ៊ាន​បាញ់​ពន្លត់​ភ្លាម​ៗ​ទេ​បាន​រាយការណ៍​ជូន​អគ្គី​ស​នី​កម្ពុជា​ឱ្យ​ជួយ​បិទ​ភ្លើង​កុំឱ្យ​មាន​ចរន្ត​ឆ្លងកាត់​ទើប​បាញ់​ពន្លត់​អស់ ៕