ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ស៊ី​លី​ដា​ប្រកាស​ប្ដូរកាត​អេ​ធី​អឹ​ម​ថ្មី​ជូន​អតិថិជន ដើម្បី​សុវត្ថិភាព​កាន់តែ​ខ្ពស់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឲ្យ​ប្រព័ន្ធ​សុវត្ថិភាព​ធនាគារ​កាន់តែ​មាន​ទំនុកចិត្ត​ពី​អតិថិជន ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ប្រកាស​ប្តូរ​ប័ណ្ណ​អេ​ធី​អឹ​ម​ដែល​អតិថិជន​កំពុង​ប្រើប្រាស់ ទៅ​ជា​ប័ណ្ណ​អេ​ធី​អឹ​ម​EMV ដែល​មាន​សុវត្ថិភាព​កាន់តែ​ខ្ពស់ ។

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឲ្យ​ប្រព័ន្ធ​សុវត្ថិភាព​ធនាគារ​កាន់តែ​មាន​ទំនុកចិត្ត​ពី​អតិថិជន ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ប្រកាស​ប្តូរ​ប័ណ្ណ​អេ​ធី​អឹ​ម​ដែល​អតិថិជន​កំពុង​ប្រើប្រាស់ ទៅ​ជា​ប័ណ្ណ​អេ​ធី​អឹ​ម​EMV ដែល​មាន​សុវត្ថិភាព​កាន់តែ​ខ្ពស់ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​ធ្វើ​ឡើង​កាលពី​ចុង​ស​ប្ដា​ហ៍​មុន លោក​បណ្ឌិត អិុន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា បាន​មាន​ប្រសាសន៍​ថា កាត​អេ​ធី​អឹ​ម​ដែល​អតិថិជន​កំពុង​ប្រើប្រាស់​សព្វថ្ងៃ វា​មាន​សុវត្ថិភាព​ខ្ពស់​ហើយ ប៉ុន្តែ​វា​ត្រូវការ​តាមដាន​ត្រួតពិនិត្យ​ដោយ​មនុស្ស​ពី​ការ​លួច​បន្លំ​ទិន្នន័យ​នានា ហើយ​កាត​ចាស់​នោះ ក៏​ត្រូវការ​មាន​ឧបករណ៍​ជំនួយ​ដើម្បី​តាមដាន​ផង​ដែរ ។ សម្រាប់​កាត​អេ​ធី​អឹ​ម​EMV ថ្មី​របស់​ធនាគារ​អេ​ស៊ី​លី​ដា​ដែល​នឹង​ប្រកាស​ឲ្យ​អតិថិជន​ប្រើប្រាស់​នោះ វា​កាន់តែ​មាន​សុវត្ថិភាព​ខ្ពស់​ថែម​ទៀត ជា​ពិសេស​វា​មិន​ចាំបាច់​ប្រើ​ធនធានមនុស្ស​ដើម្បី​តាមដាន​នោះ​ទេ គឺ​វា​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​តាមដាន​ពី​ការ​លួច​បន្លំ​ណាមួយ​ស្រាប់ ។

លោក​ថ្លែង​ថា ៖ « ដោយសារ​តែ​បច្ចេកវិទ្យា​កាន់តែ​រីក​ចម្រើន ទើប​យើង​យក​បច្ចេកវិទ្យា​នោះ​មក​ប្រើប្រាស់​ជំនួស​មនុស្ស​វិញ ហើយ​យក​ធនធានមនុស្ស​របស់​យើង ទៅ​ធ្វើ​អ្វី​ផ្សេង​ដែល​ចាំបាច់​វិញ ទើប​អេ​ស៊ី​លី​ដាស​ម្រេច​យក​ប័ណ្ណ​ថ្មី​មក​ជំនួស​ប័ណ្ណ​ចាស់​ដែល​កំពុង​ប្រើ​នេះ » ។

លោក​បណ្ឌិត​បន្ត​ថា កាត​ថ្មី​ដែល​ធនាគារ​បោះពុម្ព​ផ្ដល់​ជូន​អតិថិជន​នៅ​ពេល​នេះ មាន​ចំនួន​៨០​ម៉ឺន​សន្លឹក ហើយ​ប្រកាស​ជូន​អតិថិជន​មក​កាន់​ការិយាល័យ​ណាមួយ​របស់​ធនាគារ​អេ​ស៊ី​លី​ដា ដើម្បី​ទទួល​បាន​ប័ណ្ណ​ថ្មី យក​ទៅ​ប្រើប្រាស់ ។ ចំណែក​ប័ណ្ណ​ចាស់​របស់​អេ​ស៊ី​លី​ដា នឹង​ប្រកាស​ឲ្យ​ឈប់​ប្រើប្រាស់​នៅ​ពេល​ដែល​អតិថិជន​របស់​ខ្លួន​បាន​មក​ប្តូរ​យក​ប័ណ្ណ​ថ្មី​គ្រប់​ចំនួន និង​គ្រប់​គ្នា​ហើយ ។

លោក​បន្ត ៖ « ប័ណ្ណ​អេ​ធី​អឹ​ម EMV របស់​ធនាគារ​អេ​ស៊ី​លី​ដា​ទាំង​៨០​ម៉ឺន​ប័ណ្ណ​នោះ អេ​ស៊ី​លី​ដា បាន​ចំណាយ​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក​ហើយ​អតិថិជន​ចាស់​របស់​ធនាគារ​មក​ប្តូរ​យក​ថ្មី​មិន​មានការ​បង់ប្រាក់​នោះ​ទេ ដោយ​រក្សា​ទិន្នន័យ​ចាស់​នោះ​ដដែល » ។

លោក​បន្ថែម​ថា កាលពី​៥​ឆ្នាំ​មុន  ប្រាក់​ដែល​អតិថិជន​ដក​ចេញពី​ធនាគារ​អេ​ស៊ី​លី​ដា មាន​ចំនួន​តែ​១​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ តែ​សព្វ​ថ្ងៃនេះ ប្រាក់​ដែល​ដក​ចេញពី​អេ​ធី​អឹ​ម​របស់​ធនាគារ​អេ​ស៊ី​លី​ដា មាន​ចំនួន​៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​មាន​ជាង​៤​ម៉ឺន​ប្រតិបត្តិការ ដូចនេះ​ហើយ​ទើប​ធនាគារ​អេ​ស៊ី​លី​ដា បាន​ពង្រឹងគុណភាព​សេវាកម្ម​អេ​ធី​អឹ​ម​ឲ្យ​កាន់តែ​ខ្លាំង ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​អតិថិជន​របស់​ខ្លួន ។

លោក​បញ្ជាក់​ថា ការ​ផ្លាស់​ប្តូរ​ប័ណ្ណ​ចាស់​ពី Magnetic stripe card ទៅ​ជា  EMV chip card ក៏​ទន្ទឹម​នឹង​ពេល​ដែល​ធនាគារ​អេ​ស៊ី​លី​ដា​ប្តូរ​និមិត្តសញ្ញា​របស់​ខ្លួន​ដែរ ដូចនេះ​ការ​ផ្លាស់​ប្តូរ​នេះ គឺ​បាន​ពីរ​ប្រភេទ ទី​មួយ​គឺ​បន្ថែម​ប្រព័ន្ធ​សុវត្ថិភាព​ជូន​អតិថិជន និង​មួយទៀត​គឺ​ប្តូរ​និមិត្តសញ្ញា​របស់​ខ្លួន ដូចនេះ​អតិថិជន​មិន​តម្រូវ​ឱ្យ​បង់ថ្លៃ​សេវា​ទេ ហើយ​បើ​ករណី​ដែល​ប័ណ្ណ​អតិថិជន​ត្រូវ​រាយការណ៍​មក​ធនាគារ​ភ្លាម ដើម្បី​ឃាត់​ទិន្នន័យ​នោះ​មិន​ឲ្យ​ប្រើប្រាស់​បាន តែ​ទោះជា​យ៉ាងណា​អ្នក​រើស​បាន​ប័ណ្ណ​នោះ ក៏​មិន​អាច​ប្រើប្រាស់​បាន​ដែរ ព្រោះ​នៅ​ក្នុង​ប័ណ្ណ​នីមួយ​ៗ​សុទ្ធតែ​មាន​លេខ​កូដ​សម្ងាត់ ដើម្បី​ការពារ ។