ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃស្អែក​ប្រឡង​បាក់​ឌុ​ប​ហើយ ស្រាប់តែ​តារាចម្រៀង សុ​វ​ត្តិ​ឌី ធា​រី​កា ពោល​ពាក្យ​យ៉ាង​ចាក់​ដោត​ទៅ​​ប្អូនប្រុស

1 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​ស្រី​ពន្លក​ថ្មី ដែល​បងប្អូន​អ្នកគាំទ្រ​បាន​ស្គាល់ សុ​វ​ត្តិ​ឌី ធា​រី​កា តាម​រយៈ​កម្មវិធី​ចម្រៀង Cambodian Idol ដែល​កញ្ញា ធា​រី​កា ក៏​ជា​ជើង​ខ្លាំង​មួយ​រូប​ផង​ដែរ ដោយ​កាលពី​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​ពន្លក​ថ្មី ដែល​បងប្អូន​អ្នកគាំទ្រ​បាន​ស្គាល់ សុ​វ​ត្តិ​ឌី ធា​រី​កា តាម​រយៈ​កម្មវិធី​ចម្រៀង Cambodian Idol ដែល​កញ្ញា ធា​រី​កា ក៏​ជា​ជើង​ខ្លាំង​មួយ​រូប​ផង​ដែរ ដោយ​កាលពី​ប្រឡង​​នោះ កញ្ញា​ក៏​ជា​បេក្ខភាព​ដែល​ឈាន​ជើង​ដល់​វគ្គ​ខ្ពស់​ៗ​តាម​រយៈ​សមត្ថភាព​របស់ ធា​រី​កា ហើយ​តែងតែ​ធ្វើ​អោយ​មហាជន​កោតសរសើរ​ពេញមាត់​ៗ​ពី​ទឹកដម​ដ៏​ពីរោះ​របស់​តារា​ស្រី​រូប​នេះ​។

ថ្ងៃស្អែក​នេះ ជា​ថ្ងៃ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ហើយ ស្រាប់តែ​តារា​ស្រី​រូប​នេះ បាន​ពោល​ពាក្យ​យ៉ាង​ដោត​ទៅ​កាន់​ប្អូនប្រុស​របស់​កញ្ញា ដោយ​និយាយ​ថា «​មុន​ពេល​ប្រឡង​ទុតិយភូមិ​នា​ថ្ងៃស្អែក ប្អូនប្រុស​ឆ្លៀត​ធ្វើ​អង្គរក្ស​ជូន​បងស្រី​មក​ច្រៀង​សិន​។ ឆ្នាំ​នេះ​មិន​ដូច​ឆ្នាំ​មុន ព្រោះ​យើង​មិន​មាន​ប៉ា​ម៉ាក់ ងើប​ពី​ព្រលឹម​ជូន​ដំណើរ និង​លើកទឹកចិត្ត​ដូច​មុន​ទេ​។ តែ​សូម​អោយ​ដូ​ដូ​ប្រឹង តស៊ូ​ប្រឡង​អោយ​ជាប់ ដើម្បី​អោយ​លោក​ទាំង​ពីរ​សប្បាយចិត្ត ជីវិត​គឺ​បែប​នេះ វា​ហាក់បីដូច​ទឹក​រលក​មែន តែ​អោយ​កុំ​រលក​មក​ប៉ះ​យើង​អោយ​ដួល​តាម​ទឹក​។ សូម​ជូនពរ​ប្អូនប្រុស ជោគជ័យ​ក្នុង​ការ​ប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិ​នេះ បាន​លទ្ធផល​ជោគជ័យ រួម​ទាំង​ប្អូន​ៗ​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​តស៊ូ ខំប្រឹង​ប្រែង កុំ​ភ័យ និង​កុំ​ស្លុត​ពេល​ប្រឡង ស៊ូ​ស៊ូ​»​។

តាម​រយៈ​សំ​ណេ​រ​ដ៏​ចាក់​ដោត​មួយ​នេះ ហាក់ដូចជា​ធ្វើ​អោយ​អារម្មណ៍​របស់​ប្អូនប្រុស​កញ្ញា ក៏​ដូច​ជា​សិស្សានុសិស្ស​ផ្សេង​ទៀត ធ្វើ​យ៉ាងណា​ត្រូវ​ពង្រឹងសមត្ថភាព ជា​ពិសេស​ស្មារតី​តែ​ម្តង ព្រោះ​ប្រសិនបើ​យើង​ភ័យ​ជាមួយ​ការ​ប្រឡង​របស់​យើង នោះ​អាច​នឹង​ធ្វើ​អោយ​សមត្ថភាព​អាច​នឹង​មាន​កាន់​អន់​ថយ​ដោយ​ការ​ភ័យ ដូច្នេះ​តាម​រយៈ​សំ​ណេ​រលើ​បណ្តាញ​សង្គម​របស់​កញ្ញា​ហាក់ដូចជា ជួប​លើកទឹកចិត្ត ស្មារតី អោយ​ប្អូន​ៗ​កាន់តែ​មាន​ភាព​ស្វាហាប់​ក្នុង​ការ​ប្រឡង​មួយ​នេះ​។

តាម​រយៈ​សំ​ណេ​រ​មួយ​នេះ ភ្លាម​ៗ​នោះ​ស្រាប់តែ​មាន​អ្នកគាំទ្រ​បាន​ចូល​ទៅ​ខ​មិន​ថា «​ជា​ការ​ពិត​ណាស់ បង​ធា​រី​កា ស្អែក​ជា​ថ្ងៃ​ប្រឡង​ហើយ ប្អូន​ៗ​ទី​១២ អាច​នឹង​មានការ​ខ្វាយខ្វល់​ចិត្ត​ខ្លះ តែ​នៅ​ពេល​ដែល​បាន​មើល​សា​របស់​បងហើយ សង្ឃឹមថា ពួក​គេ​នឹង​ឈប់​ភ័យ ហើយនឹងរ​ពឹង​ថា អាច​យកឈ្នះ​សមរភូមិ​មួយ​នេះ និង​ជា​ពិសេស​យក​ភាព​ជោគជ័យ​អោយ​បាន​ក្នុង​រយៈពេល​២​ថ្ងៃនេះ ស៊ូ​ណា​ប្អូន ជូនពរ​សំណាង​»​។ និង​មាន​អ្នកគាំទ្រ​ខ្លះ​ទៀត​បាន​លើ​ឡើង​ថា «​ជូនពរ​ក្មួយ​ប្រុស​សំណាងល្អ និង​ជោគជ័យ​គ្រប់​ភារៈកិច្ច​»​។

បើ​ងាក​មក​មើល​ពី​ជីវិត​របស់​កញ្ញា សុ​វ​ត្តិ​ឌី ធា​រី​កា ក្រោយ​ពេល​បាត់បង់​ឪពុក​ម្តាយ​របស់​កញ្ញា​ក៏​ពិតមែន ប៉ុន្តែ​ភាព​កក់ក្តៅ​សម្រាប់​ប្អូន​ៗ គឺ​កញ្ញា​នៅ​តែ​យកចិត្តទុកដាក់ ស្រឡាញ់​នឹង​ការពារ​មើលថែ​ប្អូន​ៗ ដោយ​អាច​និយាយ​បាន​ថា ពេល​អត់​ពី​ឪពុក​ម្តាយ​មាន​តែ​បងប្អូន​យើង​ហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ