ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ខេមរៈ សិរីមន្ត ប្រកាស​ចូល​សិល្បៈ​ពេញ​លេញ​​ឡើង​​វិញហើយ ក្រោយ​ខកខាន​មួយ​រយៈ

1 ឆ្នាំ មុន
  • ភ្នំពេញ

លោក ខេមរៈ សិរីមន្ត បាន​ប្រកាស​ចូល​អុកឡុក​អាជីព​សិល្បៈ​ចម្រៀង​របស់​លោក​អោយ​ពេញលេញ​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី​

រាជធានី​ភ្នំពេញ ៖ លោក ខេមរៈ សិរីមន្ត បាន​ប្រកាស​ចូល​អុកឡុក​អាជីព​សិល្បៈ​ចម្រៀង​របស់​លោក​អោយ​ពេញលេញ​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី​ខកខាន​មួយ​រយៈ ក្រោយ​ទទួល​បាន​ងារ​ជា​ឧកញ៉ា​ពី​ព្រះ​មហាក្សត្រ​។

ខេមរៈ សិរីមន្ត បាន​ចាប់ផ្តើម​ងាក​ចេញពី​អាជីព​សិល្បៈ​អស់​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ដោយ​លោក​ខន​ខានមិនបាន​ចេញ​បទ​ចម្រៀង​ថ្មី និង​ឡើង​ច្រៀង​តាម​បណ្តា​ខុន​សឺត​នានា​ដូច​ជា​ពេល​មុន​ឡើយ​។ ក្រោយ​ខកខាន​នោះ តារាចម្រៀង​រូប​នេះ​បាន​ងាក​ទៅ​ចាប់​ជំនួញ​ធំ​ៗ​ផ្ទាល់ខ្លួន ដោយ​លោក​បាន​បោះទុន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​លើ​វិស័យ​អចលនទ្រព្យ ម្ហូបអាហារ និង​ជំនួញ​២​ផ្សេង​ទៀត​។

យ៉ាងណា ក្រោយ​ជាប់ដៃ​លើ​ជំនួយ​អចលនទ្រព្យ​ដីធ្លី​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តសៀម​រាប​មួយរ​យៈមក ពេល​នេះ​លោក ខេមរៈ សិរីមន្ត បាន​សម្រេច​ចូល​មក​ចាប់​អាជីព​សិល្បៈ​អោយ​ពេញ​ដៃ​វិញ​ហើយ ដើម្បី​ឆ្លើយ​តប​តាម​ការ​ចង់បាន​ពី​ទស្ស​និក ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​។

លោក ខេមរៈ សិរីមន្ត បាន​ប្រកាស​តាម​សំ​ណេ​រ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា លោក​នឹង​ត្រឡប់​មក​ចូលរួម​ការ​ប្រគំ​តន្ត្រី​អោយ​សកម្ម​ដូច​មុន​វិញ​ហើយ ដោយនៅ​ក្នុង​នោះ​លោក​ក៏​បាន​បង្ហាញ​ការ​គម្រោង​នៃ​ការ​ចេញ​ច្រៀង​ជា​ថ្មី​ឡើង​វិញ​នា​ពេល​នេះ​ផង​ដែរ​។

តាម​រយៈ​ការ​ប្រកាស​របស់​លោក ខេមរៈ សិរីមន្ត ខាងលើ​នេះ បាន​ធ្វើ​អោយ​ទស្សនិកជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​រូប​លោក​ជា​ច្រើន​បាន​សម្តែង​ការ​អបអរ និង​គាំទ្រ​ចំពោះ​ការ​វិល​ត្រឡប់​ជា​ថ្មី​ឡើង​វិញ ពី​កំពូល​តារាចម្រៀង​រូប​នេះ​។

ជា​ការ​កត់សម្គាល់ តារាចម្រៀង​លោក ខេមរៈ សិរីមន្ត ត្រូវ​បាន​ព្រះមហាក្សត្រ​ផ្តល់​ងារ​ជា​ឧកញ៉ា កាលពី​អំឡុង​ដើមខែ​កុម្ភៈ ឆ្នាំ​២០២២ កន្លង​ទៅ បន្ទាប់​ពី​លោក​បាន​ចូលរួម​ជួយ​ការងារ​សង្គម និង​ឧបត្ថម្ភ​ថវិកា​យ៉ាងច្រើន​សម្រាប់​ចូលរួម​ការ​អភិវឌ្ឍ​សង្គម​ជាតិ​។ ចាប់តាំងពី​ឡើង​ងារ​ឧកញ៉ា​នោះ​មក លោក​ក៏​បាន​ដកឃ្លា​ពី​ការងារ​សិល្បៈ​នេះ ប៉ុន្តែ​យ៉ាងណា តារា​រូប​នេះ​នៅ​តែ​បញ្ជាក់​អះអាង​ថា លោក​នឹង​មិន​ទៅ​ណា​ឆ្ងាយ​ពី​អាជីព​សិល្បៈ​នេះ​ដែរ ដោយសារ​លោក​មាន​ថ្ងៃនេះ ក៏​ដោយសារ​អាជីព​មួយ​នេះ​។

លោក ខេមរៈ សិរីមន្ត ធ្លាប់​បាន​លើក​ឡើង​ថា លោក​នឹង​ចូល​ការងារ​សិល្បៈ​នេះ​ឡើយ ប៉ុន្តែ​មួយ​រយៈ​នេះ​លោក​បាន​ដកឃ្លា​មួយ​រយៈ ដោយសារ​លោក​ត្រូវ​យក​ពេល​ទៅ​ធ្វើការ​ងារ​លើ​ជំនួញ​អចលនទ្រព្យ​អោយ​បាន​រឹង​មាំ និង​រីក​ចម្រើន​សិន​។ លោក​បញ្ជាក់​ថា មិន​ត្រឹមតែ​មិន​ចោលការ​ងារ​សិល្បៈ​នេះ​ទេ ប៉ុន្តែ​លោក​នឹង​ទៅ​ចាប់​អាជីព​នេះ​អោយ​បាន​ធំ​ជាង​មុន​ថែម​ទៀត ដោយសារ​លោក​បាន​ខិតខំ​ធ្វើ​ការងារ​នេះ​បាន​ដល់​គោលដៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ