ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ម្ចាស់​ស្តុក​ផលិតផល​គ្រឿងសម្អាង គ្មាន​ច្បាប់​អនុញ្ញាត​ទៅ​តុលាការ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម្ចាស់​ទីតាំង​លួចលាក់​ស្តុក​ទុក​ផលិតផល​គ្រឿងសម្អាង​ក្លែងក្លាយ​មានឈ្មោះ ហ៊ឹ​ម ទូច ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​ជា​អាជីវករ ស្នាក់​នៅផ្ទះ​ល​ខ​២២B ផ្លូវ​ល​ខ​៣៧៤

រាជធានី​ភ្នំពេញ ៖ ម្ចាស់​ទីតាំង​លួចលាក់​ស្តុក​ទុក​ផលិតផល​គ្រឿងសម្អាង​ក្លែងក្លាយ​មានឈ្មោះ ហ៊ឹ​ម ទូច ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​ជា​អាជីវករ ស្នាក់​នៅផ្ទះ​ល​ខ​២២B ផ្លូវ​ល​ខ​៣៧៤ ក្នុង​ស​ងា្ក​ត់​ទួល ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ឧសភា ២០១៧​នេះ ត្រូវ​បាន​សមត្ត​កិច្ច​ដែល​ហៅ​ថា គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។

គួរ​បញ្ជាក់​ថា កាល​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា ២០១៧​នេះ កម្លាំង​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ក្រសួងមហាផ្ទៃ បាន​ចុះ​បង្ក្រាប​ទីតាំង​លួចលាក់​ស្តុក​ទុក​ផលិតផល​គ្រឿងសម្អាង​គ្មាន​ច្បាប់​អនុញ្ញាត និង​មិន​បាន​ចុះបញ្ជី​ការ​នៅ​ក្រសួងពាណិជ្ជកម្ម​មួយ​កន្លែង (​ក្បែរ​សាលាសង្កាត់​) ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧៤ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ក្នុង​ប្រតិបត្តិការ​នោះ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ ទូច យុ​ទ្ធា អនុប្រធាន​គណ​:​កម្ម​កា​ប្រយុទ្ធ​ប្រឆាំង​ផ​លិ​ផល​ក្លែងក្លាយ និង​មាន​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

ក្នុង​នោះ​ក៏​មានការ​ដកហូត​វត្ថុ​តាង​គ្រឿងសម្អាង​ជា​ច្រើន​ប្រភេទ ដូច​ជា​ឡេ​លាប​ស្បែក​ឲ្យ​ស ។​ល​។ មាន​ចំនួន​ជាង​២០​មុខ​។ ក្រោយ​ពី​ឆែកឆេរ និង​ដកហូត​បាន​វត្ថុ​តាង​នោះ​ហើយ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន ម្ចាស់​ផលិតផល​គ្រឿងសម្អាង​ម្នាក់ ដូច​មានឈ្មោះ​ខាងលើ​នេះ ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​នីតិវិធី​៕