ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​នី​ហ្សេ​រី​យ៉ា​២​នាក់ ត្រូវ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ក្រុងភ្នំពេញ​លោក ហេង កេស​រោ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែឧសភា សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ​ទី​១​ឈ្មោះ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ក្រុងភ្នំពេញ​លោក ហេង កេស​រោ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែឧសភា សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ​ទី​១​ឈ្មោះ Okafor Ifeanyi Anthony (​អូ​កា​ហ្វ័​រ អ៊ី​ហ្វៀ​ន​យី អាន​តូ​នី​) ភេទ​ប្រុស អាយុ​៤១​ឆ្នាំ និង​ទី​២​ឈ្មោះ Adibel Paschall (​អា​ដី​ប៊ែ​ល ប៉ាស់​ស្កាល់​) ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា ដាក់​ពន្ធនាគារ​ម្នាក់​ៗ​អស់​មួយ​ជីវិត និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់​ៗ​ចំនួន​៤០​លាន​រៀល​ចូល​ថវិការដ្ឋ ហើយ​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ក្រោម​ការ​ចោទប្រកាន់​របស់​តំណាង​អយ្យការ​ពី​បទ​ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រភេទ​ម្សៅ​កា​កូ​អ៊ី​ន ចំនួន ១.០៣៩.១០​ក្រាម ជាង​១​គីឡូ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ យោង​តាម​មាត្រា​៤០ នៃ​ច្បាប់​ស្តី​ពី ការ​ត្រួតពិនិត្យ​គ្រឿងញៀន​។

សវនាការ​នេះ​បាន​ធ្វើការ​ជំនុំជម្រះ​កាលពី​ថ្ងៃ​ទី​១៨-២៨ ខែមេសា ឆ្នាំ​២០១៧​កន្លង​មក ដោយ​ជនជាប់ចោទ​ឈ្មោះ Okafor Ifeanyi Anthony(​អូ​កា​ហ្វ័​រ អ៊ី​ហ្វៀ​ន​យី អាន​តូ​នី​) បាន​សារភាព​ថា ខ្លួន​បាន​លេប​គ្រឿងញៀន​នោះ​មក​ពី​ប្រទេស​អា​រ៉ាប់​រួម ដោយ​មាន​ជនជាតិ​នី​ហ្ស៊េ​រី​យ៉ា​ដូច​គ្នា​ជួល​ឲ្យ​យក​ទៅ​លក់​ឲ្យ​ម៉ូយ​នៅ អូស្ត្រាលី ក្នុង​តម្លៃ​៨០​ម៉ឺន​ដុល្លារ​អូស្ត្រាលី​។ ដោយឡែក​ជន​ជាន់​ចោទ​ឈ្មោះ Adibel Paschall (​អា​ដី​ប៊ែ​ល ប៉ាស់​ស្កាល់​) បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​តំណាង​អយ្យការ​នោះ​ទេ​៕