ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ស្រី​ដ៏​ល្បី​ខាង​ក្បាច់គុន​ល្បុក្កតោ កញ្ញា ពេជ្រ ចរណៃ រំភើប​ជា​ខ្លាំង និង​ទន្ទឹង​ថ្ងៃនេះ​យូរហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​ស្រី​សាច់​.​សខ្ចី កញ្ញា ពេជ្រ ចរណៃ ដែល​ជា​តារា​សម្តែង​ស្រី​មួយ​ដួង មាន​ទេព​កោសល្យ​សម្តែង និង​ជា​ពិសេស​នាង​មាន​សមត្ថភាព​មិនធម្មតា ដោយ​កញ្ញា​ចេះ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ គួរ​អោយ​​ស្ងើចសរសើរ​។ ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ ក្បាច់គុន​ល្បុក្កតោ​ខ្មែរ ក៏​បាន​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​សាច់​.​សខ្ចី កញ្ញា ពេជ្រ ចរណៃ ដែល​ជា​តារា​សម្តែង​ស្រី​មួយ​ដួង មាន​ទេព​កោសល្យ​សម្តែង និង​ជា​ពិសេស​នាង​មាន​សមត្ថភាព​មិនធម្មតា ដោយ​កញ្ញា​ចេះ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ គួរ​អោយ​ស្ងើចសរសើរ​។ ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ ក្បាច់គុន​ល្បុក្កតោ​ខ្មែរ ក៏​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ កាលពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដោយ​កញ្ញា ពេជ្រ ចរណៃ ពិតជា​រំភើប​សឹងតែ​ស្រក់​ទឹក​ដោយសារ​មូលហេតុ​មួយ​នេះ។

តាម​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព ដោយ​កញ្ញា ពេជ្រ ចរណៃ ពិតជា​ទប់ទឹក​ភ្នែក​មិន​ជាប់​ជាមួយ​ការ​ដាក់​បញ្ចូល​ល្បុក្កតោ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ ដោយ​នេះ​ជា​ក្តី​ស្រ​ម៉ៃ ក៏​ដូច​ជា​ក្តី​រំពឹង​របស់​កញ្ញា ដោយ​កញ្ញា​ទន្ទឹងរង់ចាំ​ពេលវេលា​មួយ​នេះ​ជា​យូរ​មក​ហើយ​។

កញ្ញា ពេជ្រ ចរណៃ ដែល​មានឈ្មោះ​ពិត​ថា អ៊ិ​ត កន្និការ បានឱ្យ​ដឹង​ថា កញ្ញា​បាន​ហាត់​ល្បុក្កតោ​នេះ តាំងពី​ឆ្នាំ​២០១៦​មក​ម្ល៉េះ ដោយ​មូលហេតុ ក៏​ដូច​ជា​គោលបំណង​ដែល​កញ្ញា​ហាត់ ព្រោះ​កាលពីមុន​កញ្ញា​មាន​បញ្ហា​សុខភាព ជា​ពិសេស​គឺ​កញ្ញា (​តារា​ស្រី​រូប​នេះ​) មាន​ជំងឺ (Depression) ដោយ​ខ្មែរ​យើង​តែងតែ​ហៅ​ថា «​ជំងឺ​បាក់ទឹកចិត្ត​»​។ លើស​ពី​នេះ គឺ​កញ្ញា​មាន​បញ្ហា​ស្មុគស្មាញ​នៅ​ក្នុង​ចិត្តជា​ច្រើន ដូច្នេះ​ទើប​កញ្ញា​សម្រេចចិត្ត​ថា ហាត់​ល្បុក្កតោ​នេះ​តែ​ម្តង ណាមួយ​ការ​ហាត់​នេះ ក៏​ជា​ផ្នែក​មួយ​ដែល​ជួប​លើក​ស្ទួយ​វប្បធម៌​ខ្មែរ​។

កញ្ញា ពេជ្រ ចរណៃ បាន​បន្ថែម​ថា កញ្ញា​មិនមែន​តែ​ហាត់​ដើម្បី​សុខភាព​ប៉ុណ្ណោះ​ទេ កញ្ញា​ហាត់​ទៅ​ក៏​ជា​ផល​ល្អ​មួយ​ជួយ​ដល់​វប្បធម៌​ខ្មែរ និង​ថែរក្សា​នៅ​កេរ្តិ៍​ដំណែល​ស្នាដៃ​មរតក​ដូច​តា​ខ្មែរ​អោយ​បាន​គង់វង្ស​ផង​ដែរ​។

ជា​ការ​ពិត​ណាស់ តារា​ស្រី​រូប​នេះ​ក៏​ជា​គ្រូបង្វឹក​ល្បុក្កតោ​ដ៏​ឆ្នើម​មា្ន​ក់ ដោយ​អ្នកគាំទ្រ​ប្រាកដជា​បាន​ស្គាល់​កញ្ញា​ហើយ តាម​រយៈ​ការ​សម្តែង​ល្បុក្កតោ​របស់​កញ្ញា​នៅ​ក្នុង​កម្មវិធី​ធំ​ៗ​ផ្សេង​ៗ​។ ហើយ​តារា​ស្រី​វ័យ​២៩​ឆ្នាំ​រូប​នេះ បាន​បន្ត​ថា ទាក់ទង​ជាមួយ​ការ​ចូល​ហាត់​ល្បុក្កតោ​ដំបូង កញ្ញា​បាន​ទទួល​រង​ការ​មើល​ងា​.​យ លេប​ខា​យ​ជា​ខ្លាំង ដោយ​មាន​គេ​ចោទ​កញ្ញា​ថា ជា​ស្រី​ស្រលាញ់​ស្រី អត្ត​ចរិត​ដូច​មនុស្ស​ប្រុស និង​ការ​រិះគន់​ជា​ច្រើន​ទៀត ប៉ុន្តែ​ដោយសារ​តែ​ស្រឡាញ់ ហើយ​រាល់​ពាក្យ​សម្តី​មិន​សមរម្យ​ទាំងឡាយ គឺ​មិនជា​បញ្ហា​អ្វី​ធំដុំ​សម្រាប់​កញ្ញា​នោះ​ទេ​។

កញ្ញា ចរណៃ បាន​បន្ថែម​ថា ល្បុក្កតោ គឺ​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន ដោយ​ល្បុក្កតោ អាច​ការពារ​ខ្លួន​បាន ដូច​ជា​កញ្ញា​ផ្ទាល់​ដោយ​កញ្ញា​ការពារ​ខ្លួន​របស់​កញ្ញា​ពី​មនុស្ស​ណា​ដែល​ចង់​បៀ​.​ត​បៀ​.​ន​កញ្ញា ល្បុក្កតោ​មិនមែន​យក​ទៅ​ធ្វើ​អ្វី​ដែល​មិនល្អ​នោះ ការ​ហាត់​ល្បុក្កតោ​គឺជា​លំ​ហាត់ប្រាណ​មួយ ហើយ​ក៏​ជា​ផ្នែក​ដ៏​ល្អ​ក្នុង​ការ​អភិរក្ស​នៅ​សម្បត្តិ​បេតិកភណ្ឌ​របស់​ខ្មែរ​ផង​ដែរ​។

កញ្ញា ចរណៃ បាន​បន្ត​ថា ល្បុក្កតោ ខុស​ពី​ក្បាច់​ដទៃ ដោយ​ល្បុក្កតោ​មាន​ច្រើន​ក្បាច់ ដោយ​មាន​រហូត​ដល់​រាប់​ម៉ឺន​ក្បាច់​ឯណោះ ដូច្នេះ​ក្នុង​នាម​កញ្ញា​ជា​កូន​ខ្មែរ​មួយ​រូប កញ្ញា​ពិតជា​ស្រឡាញ់​នៅ​អ្វី​ដែល​ជា​របស់​ខ្មែរ​។

ជា​ចុង​ក្រោយ​កញ្ញា ពេជ្រ ចរណៃ សូម​សំណូមពរ​ដល់​មហាជន​ខ្មែរ​អោយ​ជួយ​គាំទ្រ​រាល់​អ្វី​ជា​របស់​ខ្មែរ​ផង ជា​ពិសេស​ជួយ​គាំទ្រ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​តែ​ម្តង ព្រោះ​សម្បត្តិ​បេតិកភណ្ឌ​ទាំង​អស់នេះ ងា​.​យ​នឹង​បាត់បង់ ប្រសិនបើ​យើង​មិន​អភិរក្ស ហើយ​កញ្ញា​សូម​សំណូមពរ​ដល់​ក្រសួង​អប់រំ​អោយ​ជួយ​ដាក់​ល្បុ​កក្ក​តោ​ខ្មែរ​នៅ​ក្នុង​កម្មវិធី​សិក្សាអប់រំ​ផង ព្រោះ​នេះ​ក៏​ជា​ការ​ជួយ​លើកតម្កើង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ