ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកឡានបុកជីវិតគេ ប្រុងរត់

6 ឆ្នាំ មុន

ខេត្តសៀមរាប ​៖ ​រថយន្ត​ដឹក​​ដែក​​​ចេញ​​មក​​ពីរាជធានី​​ភ្នំពេញ​​ទាំង​យប់ ដើម្បី​យក​មកដាក់​​ឱ្យ​ម៉ូយ​​ក្នុង​ខេត្តសៀមរាប ខណៈបើក​​​លឿន​ក្នុងទី​​ប្រជុំ ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយគ្រឿង​ជិះ២​នាក់​ប្តី​​យ៉ាង​ពេញទំហឹង​ បណ្តាល​ឱ្យ​ស្លា.ប់​​ប្តី ​និង​ប្រពន្ធ​រង​របួស​ធ្ងន់ ហើយ​បាន​បញ្ជូន​

ខេត្តសៀមរាប ​៖ ​រថយន្ត​ដឹក​​ដែក​​​ចេញ​​មក​​ពីរាជធានី​​ភ្នំពេញ​​ទាំង​យប់ ដើម្បី​យក​មកដាក់​​ឱ្យ​ម៉ូយ​​ក្នុង​ខេត្តសៀមរាប ខណៈបើក​​​លឿន​ក្នុងទី​​ប្រជុំ ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយគ្រឿង​ជិះ២​នាក់​ប្តី​​យ៉ាង​ពេញទំហឹង​ បណ្តាល​ឱ្យ​ស្លាប់​​ប្តី ​និង​ប្រពន្ធ​រង​របួស​ធ្ងន់ ហើយ​បាន​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ដែល​ហេតុ​ការណ៍ដ៏រន្ធត់នេះ ​កើត​ឡើង​​កាលពី​​វេលា​ម៉ោង​១១ ​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២០​ ឧសភា ស្ថិត​នៅ​ចំណុច​ពី​ខាងកើត​ផ្សា​រលើ​ធំ​ថ្មី ចម្ងាយ​​៥០​ម៉ែត្រ ក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​​សៀម​រាប ហើយ​ចំពោះ​​មូលហេតុ ត្រូវគេ​ដឹងថា បណ្តាល​មកពី​ការ​បើកបរ ក្នុង​ល្បឿន​​លឿនជ្រុល​ពេក​ នេះ​បើ​តាម​សម្តី​​​នគរបាល​ចរាចរណ៍​ខេត្ត ​។

​​ប្រភពឱ្យ​ដឹងថា អ្នកបើក​បរ​បង្ក​​​​ឈ្មោះ​ជា សុ​ជាតិ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ ​មាន​ទីលំ​នៅ​ក្នុងភូមិ​សំបួរ ឃុំ​សំបួរ ស្រុក​ល្វាឯម ខេត្ត​កណ្តាល ​បើក​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ៣A​-៥៧៦១​ ​ដឹក​ដែក​ចេញពី​ភ្នំពេញ យក​មក​បោះ​ដាក់​ឱ្យ​ម៉ូយ​នៅ​ម្តុំ​ជិត​ផ្សារ​ប្រិ​ម​ប្រិ​យ៍ ក្នុង​ខេត្តសៀមរាប ។ ​ចំណែក​ភាគី​ខាង​ម៉ូតូ​ ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ ​ប្តី​ឈ្មោះ​ហេង ញ៉ អាយុ​៥៦​ឆ្នាំ ស្លាប់​នៅ​ហ្នឹង​កន្លែង ជិះ​ម៉ូតូ​ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ 1K-8149 និង​​ឌុ​ប​ប្រពន្ធ​​ឈ្មោះ​សេង ពៅ អាយុ ៥៤​ឆ្នាំ ជា​លក់ដូរ​នៅ​អង្គរ​ឃ្យុ​ង​យូ  ​។

ក្រោយ​ពេល​កើតហេតុ​ ជន​បង្ក​បាន​បើករថយន្ត​បម្រុង​​រ​ត់គេច ប៉ុន្តែ​រត់​មិន​រួច ដោយសារ​បាន​បើក​អូស​ជាប់​មក​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ ម​ក​ដល់​ស្ពានថ្ម មុខ​ព្រះរាជ​ដំណាក់​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម ទើប​សមត្ថកិច្ច​​ចាប់​បាន​ទាំង​មនុស្ស ​និង​រថយន្តតែម្តង ​។