ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀងលោក បូទី បានបកស្រាយ​ក្រោយមហាជនមួយចំនួនថា លោកទេីបរៀបការបាន២ខែ បែរជាសម្រាលកូនហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ល្បីឈ្មោះ លោក បូ​ទី ដែល​បងប្អូន​មួយ​ចំនួន​ធ្លាប់​បាន​ស្គាល់​លោក​ហើយ តាម​រយៈ​បទ​ចម្រៀង និង​ការ​និពន្ធ​បទ​ភ្លេង​ជា​ច្រើន​បទ​ដោយ​ភាគច្រើន​បទ​របស់​លោក​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​មហាជន ដោយ​ការ​ចូល​មើល​រហូត​ដល់​១​លាន​ដង ឬ​ច្រើន​ជាង​នេះ​។…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ល្បីឈ្មោះ លោក បូ​ទី ដែល​បងប្អូន​មួយ​ចំនួន​ធ្លាប់​បាន​ស្គាល់​លោក​ហើយ តាម​រយៈ​បទ​ចម្រៀង និង​ការ​និពន្ធ​បទ​ភ្លេង​ជា​ច្រើន​បទ​ដោយ​ភាគច្រើន​បទ​របស់​លោក​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​មហាជន ដោយ​ការ​ចូល​មើល​រហូត​ដល់​១​លាន​ដង ឬ​ច្រើន​ជាង​នេះ​។

កាលពី​ពេល​ថ្មី​ៗ​នេះ មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​ពី​លោក បូ​ទី និង​អ្នក​នាង Sonya បាន​រៀប​ការ​ជាមួយ​គ្នា​តែ​ប៉ុន្មាន​ខែ​តែ​ប៉ុណ្ណោះ​បែរជា​ស្ងាត់​ៗ​សម្រាលកូន​ដូច្នេះ ត្រង់​ចំណុច​ធ្វើ​អោយ​អ្នកគាំទ្រ​មានការ​ងើយ​ឆ្ងល់​ជា​ខ្លាំង ហេតុ​អ្វី​បានជា​មានកូន​លឿន​ម្ល៉េះ ដោយ​គ្រាន់​ឃើញ​រៀប​ការ​ជាមួយ​គ្នា​កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២​សោះ​បែរជា​មិន​បាន​ប៉ុន្មាន​ផង​ឃើញ​អ្នក​នាង Sonya សម្រាលកូន​ដូច្នេះ​ទៅ​វិញ​។

បើ​តាម​ការ​បង្ហោះ​របស់​លោក​បូ​ទី ដែល​ជា​ស្វាមី​បាន​រៀបរាប់​ពី​បញ្ហា​ទាំង​អស់នេះ​ថា «​ខែមករា ឆ្នាំ​២០១៥ កូនក្រមុំ​អត់​ចេះ​ពាក់​ស្បែកជើង​កែង​ទេ កុំអោយ​បងប្អូន​យល់​ច្រឡំ រៀប​ការ​បាន​២​ខែ​មានកូន​ជនជាតិ​អឺរ៉ុប​ភាគច្រើន នៅ​ជាមួយ​គ្នា​ច្រើន​ឆ្នាំ​សិន​ស្គាល់​ច​រិ​ក​គ្នា​អោយ​ច្បាស់​សិន​បាន​គេ​សម្រេចចិត្ត​រៀប​ការ​ទាល់តែ​ច្បាស់​ថា បុរស ឬ​នារី​ម្នាក់​ហ្នឹង​គេ​អាច​បង្កើត​គ្រួសារ​ជាមួយ​គ្នា​បាន​អត់​តាម​ពិត​ទៅ ពួក​យើង​មិន​ត្រូវ​រៀប​ការ​ម្តងទៀត​ទេ តែ​ដោយសារ​ការ​រៀប​ការ​នៅ​ស្រុក​ខ្មែរ​យើង ប្រទេស​នេះ​មិន​ទទួលស្គាល់​នោះ​ទេ ចង់​មាន​អេ​តា​ស៊ី​វិល​បញ្ជាក់​មកពីណា​ក៏​ដោយ​ទើប​ពួក​យើង​រៀប​ការ​នៅ​ប្រទេស​នេះ​ម្តងទៀត ដើម្បី​អោយ​ប្រទេស​នេះ​ទទួលស្គាល់ ខ្ញុំបាទ នឹង​សន្យា ស្រលាញ់​គ្នា ៨​ឆ្នាំ​រួច​មក​ហើយ​បងប្អូន​»​។

លោក បូ​ទី បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ដូច​ច្នេះ​ថា មិនមែន​លោក​រៀប​ការ​តែ​២​ខែ​សម្រាលកូន​នោះ​ទេ ដោយ​ការ​ពិត​ទៅ​លោក និង​អ្នក​នាង សន្យា បាន​រៀប​ការ​ជាមួយ​គ្នា​តាំងពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ ដោយ​កាលនោះ​លោក​មិន​ទាន់​ក្លាយជា​អ្នកចម្រៀង​នៅឡើយ​ទេ ហើយ​នៅ​ពេល​នោះ ក៏​លោក​មិន​ទាន់​ចេះ​និពន្ធ​បទ​ភ្លេង​អោយ​ល្អ​ដែរ​។

លោក បូ​ទី គឺជា​អ្នកនិពន្ធ​មួយ​រូប​ដែល​គេ​ស្គាល់​ជា​យូរ​មក​ហើយ នឹង​ដឹង​ថា លោក​មាន​គូរ​ស្នេហ៍​ជា​ជនជាតិ​អូ​ទ្រី​ស គឺ​អ្នក​នាង sonya ដែល​ចំណងស្នេហា​របស់​អ្នក​ទាំង​ពីរ ពោល គឺ​មាន​រយៈពេល​៨​ឆ្នាំ ហើយ​នៅ​ឆ្នាំ​នេះ​អ្នក​ទាំង​ពីរ​ក៏​ទទួល​បាន​ចំណងដៃ​កូនស្រី​ដ៏​គួរ​អោយ​ស្រលាញ់​ម្នាក់​។

ទន្ទឹម​នឹង​នេះ កាលពី​ប៉ុន្មាន​ថ្ងៃមុន​លោក​បូ​ទី បាន​បង្ហោះ​រូបភាព​កូន​របស់​លោក​ជាមួយ​អ្នក​ប្រពន្ធ​របស់​គាត់​ដោយ​តាម​រយៈ​រូបភាព​ទាំង​អស់នេះ ហាក់ដូចជា លោក​បូ​ទី រីករាយ​ជាមួយនឹង​ក្តី​ស្រឡាញ់​នេះ​ខ្លាំង​ដោយ​លោក​បាន​ក្លាយជា​ប៉ា​គេ ហើយ​ក៏​ជា​ស្វាមី​ដ៏​ល្អ​ម្នាក់​។

ជា​ការ​ពិត​ណាស់ ជុំវិញ​បញ្ហា​នេះ​លោក​បូ​ទី​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ ដូច​ច្នេះ​លោក​ក៏​មិន​ចង់អោយ​មហាជន​មានការ​យល់​ច្រឡំ​នៅ​រាល់​បញ្ហា​ទាំង​អស់នេះ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ