ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ម្ល៉ឹង​! អ្នកដឹកនាំ​រឿង Avatar 2 ថា ទាល់តែ​រក​ចំណូល​ជាង​២​ពាន់​លាន​ដុល្លារ​ទើប​ចំណេញ

1 ឆ្នាំ មុន

ខ្សែភាពយន្ត​ហូ​លី​ហ្វូ​ត រឿង Avatar គ្រាន់តែ​រំលឹក និង​លឺឈ្មោះ ជឿជាក់​ថា ប្រិ​យ​មិត្ត​អ្នកគាំទ្រ​ទូ​ទាំង​ប្រទេស ក៏​ដូច​ជា​នៅ​លើ​ពិភពលោក ប្រាកដជា​បាន​ស្គាល់​ច្បាស់​ណាស់ ហើយ​មហាជន​កំពុង​ទន្ទឹង​រង់​ទស្សនា​រឿង Avatar 2 ដែល​លេចលឺ​ដំណឹង​ថា

អាមេរិក ​៖ ខ្សែភាពយន្ត​ហូ​លី​ហ្វូ​ត រឿង Avatar គ្រាន់តែ​រំលឹក និង​លឺឈ្មោះ ជឿជាក់​ថា ប្រិ​យ​មិត្ត​អ្នកគាំទ្រ​ទូ​ទាំង​ប្រទេស ក៏​ដូច​ជា​នៅ​លើ​ពិភពលោក ប្រាកដជា​បាន​ស្គាល់​ច្បាស់​ណាស់ ហើយ​មហាជន​កំពុង​ទន្ទឹង​រង់​ទស្សនា​រឿង Avatar 2 ដែល​លេចលឺ​ដំណឹង​ថា នឹង​ត្រៀម​ចេញ​ឆាប់​ៗ​នា​ពេល​ខាង​មុខ ជា​ពិសេស​ហ្វេ​ន​កម្ពុជា ក៏​កំពុង​អ​ន្ទៈ​សា និង​ទន្ទឹងរង់ចាំ​ទស្សនា​ខ្សែភាពយន្ត​ដ៏​អស្ចារ្យ​មួយ​នេះ​ផង​ដែរ​។

ទន្ទឹម​នឹង​លេចឮ​ដំណឹង​ដ៏​ពិសេស​ថា ខ្សែភាពយន្ត​ហូ​លី​ហ្វូ​ត​រឿង Avatar 2 ចេញ​ឆាប់​ៗ​ខាង​មុខ​នេះ មហាជន​ជា​ច្រើន​ក៏​បាន​ចោទសួរ​ថា ៖ «​តើ Avatar 2 នឹង​ចេញផ្សាយ​ពេល​ណា ខែ​ណា និង​ចាក់​ប​ញ្ជាំ​នៅ​រោងកុន​ពេល​ណា? ព្រោះ​ម្នាក់​ៗ​សុទ្ធតែ​អ​ន្ទៈ​សា​ចង់​មើល​គ្រប់​ៗ​គ្នា​»​។

ជា​ការ​ឆ្លើយ​តប ថ្លែង​ក្នុង​បទ​សម្ភាសន៍​ទស្សនាវដ្ដី GQ Magazine ថ្មី​ៗ​នេះ លោក James Cameron ដែល​ជា​អ្នកដឹង​នាំ​រឿង Avatar 2 បាន​លើក​ឡើង​ថា ការ​ទន្ទឹង និង​រង់ចាំ នឹង​មក​ដល់​មិន​អោយ​អ្នកគាំទ្រ​ខកបំណង​ឡើយ ត្រឹម​រយៈពេល​ប្រហែល​ជិត​១​ខែ​ទៀត​ប៉ុណ្ណោះ ពយ​ន្ដ​រឿង “Avatar: The Way Of Water” ដែល​ជា​រឿង​ដ៏​ល្បី​រន្ទឺ​ជុំវិញ​ពិភពលោក និង​ជា​ខ្សែភាពយន្ត​ដែល​ប្រិ​យ​មិត្ត​អ្នកគាំទ្រ ទន្ទឹងរង់ចាំ​អស់​រយៈពេល​ជា​យូរ នឹង​ត្រៀម​បង្ហាញខ្លួន​ផ្លូវការ​នៅ​តាម​រោងកុន​នានា​ជុំវិញ​ពិភពលោក​តែ​ម្ដង​។

ជាមួយ​គ្នា​នេះ ថ្លែង​ក្នុង​បទ​សម្ភាសន៍ អ្នកដឹកនាំ​រឿង​ដ៏​មានកេរ្តិ៍ឈ្មោះ លោក James Cameron ក៏​បាន​លើក​ឡើង​បន្ត​ថា ភាពយន្ដ​មួយ​នេះ ចាយ​ទុន​ច្រើន​ខ្លាំង រហូត​ដល់​លោក​មិន​អាច​បញ្ជាក់​ប្រាប់​ពី​ចំនួន​លម្អិត​បាន​ឡើយ ពោល​គឺ​ចំណាយ​ទុន​យ៉ាងច្រើន​លើសលប់ ពិបាក​ក្នុង​ការ​លើក​មក​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​។

អ្នកដឹកនាំ​រឿង​រូប​នេះ បាន​បញ្ជាក់​ថា ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ “Avatar: The Way Of Water” ត្រូវ​ក្លាយជា​ខ្សែភាពយន្ដ​ដែល​អាច​រក​ចំណូល​បាន​ច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក ដែល​អាច​ជាប់​លំដាប់ថ្នាក់​ទី​៣ ឬ​ទី​៤ ដោយ​ត្រូវ​រក​ឱ្យ​បាន​ខ្ទង់​ជាង​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ឡើង ទើប​ឃើញ​ផល​ចំណេញ​។

តើ​ខ្សែភាពយន្ត​មួយ​នេះ អាច​ជាប់​លំដាប់ថ្នាក់​លេខ​រៀង​ទី​៣ ឬ​ទី​៤ ដែរ​ឬទេ? ហើយ​តើ​ប្រាក់​ចំណេញ​អាច​ទទួល​បាន​កម្រិត​ណា អាច​រក​ចំណូល​បាន​ច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក​ដែរ​ឬ​អត់? ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ការ​បញ្ជាក់​ជា​ថ្មី​ម្ដងទៀត ពី​អ្នកដឹកនាំ​រឿង​ដ៏​មានកេរ្តិ៍ឈ្មោះ​លោក James Cameron នៅ​ពេល​ដែល​រឿង​ចាក់​បញ្ចាំង​នៅ​តាម​រោងកុន​ជុំវិញ​ពិភពលោក ។

យ៉ាងណាមិញ ប្រិ​យ​មិត្ត​ប្រាកដជា​បាន​ទទួល​ជ្រាប​ហើយ នៅ​រយៈពេល​ប្រហែល​១​ខែ​ទៀត​ប៉ុណ្ណោះ រឿង “Avatar: The Way Of Water” នឹង​ចាក់​ប​ញ្ជាំ​តាម​រោងកុន​ជុំវិញ​ពិភពលោក ក្នុង​នោះ​តាម​រោងកុន​ប្រទេស​កម្ពុជា​យើង​ក៏​នឹង​ចាក់​ប​ញ្ជាំ​ដូច​គ្នា​។ ដូច្នេះ​អ្នកមាន​គូ គួរ​ត្រៀមខ្លួន​នាំ​ដៃគូ​ទៅ​ទស្សនា​តាម​រោងកុន​នានា​អោយ​ហើយ​ទៅ ចំណែកឯ​អ្នក​អត់​គូ មាន​តែ​នាំ​មិត្តភក្តិ​ទៅ​មើល​បានជា​គ្នា ឬ​ត្រៀមខ្លួន​រក​ម្ចាស់​បេះដូង​ទៅ​មើល​ជាមួយ​អោយ​ហើយ​ទៅ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រឿង Avatar ដើម​ឡើយ ត្រូវ​បាន​គេ​រាយការណ៍​ថា ចាយ​ទុន​ផលិត​ប្រមាណ ២៥០ លាន​ដុល្លារ​អា​មេ​រិ​ក ប៉ុន្ដែ​បើ​តាម​សម្ដី​លោក James Cameron ដើមទុន​មែនទែន​ក្នុង​ការ​ផលិត គឺ​ច្រើន​ជាង​នេះ​ទៅ​ទៀត ដែល​វា​ជា​ចំនួន​មិន​ទាន់​បើក​បង្ហាញ​បាន​។ ហើយ​កាលពី​ឆ្នាំ​២០០៩ ដែល​មាន​រយៈពេល​ប្រមាណ​ជាង​១៣​ឆ្នាំ ភាពយន្ត​រឿង AVATAR បាន​មក​វា​.​យ​លុក​ឧស្សាហកម្ម​ភាពយន្ត​ឲ្យ​កក្រើក ក្រោម​ការ​ប្រើ​តិច​និក Motion Capture ដែល​និម្មិត តួ​សម្តែង​ឲ្យ​ក្លាយជា​តួអង្គ 3D ដ៏​សម្បូរ​បែប បូក​រួម​នឹង​សាច់​រឿង​ប្លែក​ថ្មី មិន​ធ្លាប់​មាន​ក្នុង​ជំនាន់​នោះ រហូត​ធ្វើ​ឲ្យ​ភាពយន្ត​មួយ​នេះ ឆក់​យក​បេះដូង​ទស្សនិកជន​រាប់​លាន​នាក់​ទូ​ទាំង​ពិភពលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ