ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​និយាយ​មិន​ចេញ ក្រោយ​ឃើញ​តារា​ប្រុស Bright និង​កញ្ញា Yaya ធ្វើ​រឿង​មួយ​នេះ​រួម​គ្នា​លើក​ដំបូង

1 ឆ្នាំ មុន

មិន​ទាន់​បាន​ចេញ​ជា​ផ្លូវការ​ផង ម្នាក់​ៗ​នាំ​គ្នា​ជ្រួលច្របល់​យ៉ាង​ខ្លាំង​ទៅ​ហើយ ហើយ​អ្នក​ណា​ដែល​មិន​ស្គាល់​នៅ​តារា​សម្ដែង​ដ៏​មាន​ស្នាដៃ​ទេព​កោសល្យ សមត្ថភាព​មិនធម្មតា លោក

ប្រទេសថៃ ៖ មិន​ទាន់​បាន​ចេញ​ជា​ផ្លូវការ​ផង ម្នាក់​ៗ​នាំ​គ្នា​ជ្រួលច្របល់​យ៉ាង​ខ្លាំង​ទៅ​ហើយ ហើយ​អ្នក​ណា​ដែល​មិន​ស្គាល់​នៅ​តារា​សម្ដែង​ដ៏​មាន​ស្នាដៃ​ទេព​កោសល្យ សមត្ថភាព​មិនធម្មតា លោក Bright Wachirawit គឺជា​តារា​ប្រុស​វ័យក្មេង​កូនកាត់​ថៃ​-​អា​មេ​រិ​កមួយ​រូប កំពុង​តែ​សាង​នៅ​ភាព​ភ្ញាក់ផ្អើល ទទួល​បាន​នៅ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ពី​សំណាក់​មហាជន​ដែល​និយម​លេង​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ក្នុង IG​។

ដោយ​ជា​រឿយ​ៗ​គេ​តែងតែ​សង្កេត​ឃើញ​ថា តារា​ប្រុស​វ័យ​២៤​ឆ្នាំ​រូប​នេះ ចាប់ផ្តើម​ផ្ទុះ​ប្រជាប្រិយភាព​ខ្លាំង ខណៈ​ពេល​ដែល​លោក​បាន​សម្ដែង​ក្នុង​ផលិតកម្ម GMM TV ក្នុង​រឿង «2gether» ដែល​ដើរ​ជា​តួអង្គ​ប្រុស​ស្រឡាញ់​ប្រុស​។ ដោយ​ថ្មី​ៗ​នេះ​ផង​ដែរ លេចលឺ​ដំណឹង​ថា លោក​និង​កំពូល​តារា​សម្ដែង​តួឯក​ស្រី កញ្ញា Yaya Urassaya ដែល​មាន​ប្រជាប្រិយភាព​បំផុត​នៅ​ក្នុង​ប្រទេស​ថៃ​ជាង​មួយ​ទស្សវត្សរ៍​មក​ហើយ ដោយសារ​ការ​សម្ដែង​ដ៏​ជំនាញ​របស់​នាង នាង​បាន​ក្លាយជា​តួឯក​រាប់​សិប​រឿង និង​ធ្លាប់​សម្ដែង​ជា​តួ​កូនភ្លោះ​ផង​ដែរ នាង​ជាតា​រា​ថៃ​ដំបូង​គេ​ដែល​មាន​វត្ត​មាននៅ​ក្នុង​ទស្សនាវដ្តី Vogue របស់​សហរដ្ឋអាមេរិក និង​ជាប់​ឈ្មោះ​ជា Queen លើ​វិស័យ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស ដូច្នេះ​ហើយ​ទើប​ធ្វើ​អោយ​ហ្វេ​ន​ៗ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង បន្ទាប់​ពី​បានឃើញ Trailer ភាពយន្ត​ថ្មី​មួយ ដែល​អ្នក​ទាំង​ពីរ​បាន​សម្ដែង​រួម​គ្នា​។

យ៉ាងណាមិញ ក្រោយ​ផលិតកម្ម​កម្សាន្ត​ដ៏​ល្បី​នៅ​ប្រទេស​ថៃ ដែល​មានឈ្មោះ​ថា «GMMTV»​បាន​ដាក់​សម្ពោធ​នៅ​រឿង​ភាគ​ថ្មី​មួយ​មាន​ចំណងជើង​ថា «The Interest»​សង​ស្នេហ៍​ក្រៅ​ប្រព័ន្ធ​» ដែល​ជា​ខ្សែភាពយន្ត បាន​ឆ្លុះ​បញ្ចាំង​អំពី​ទិដ្ឋភាព​សង្គម​មួយ​ដែល​កំពុង​តែ​មាន ភាព វឹកវរ​ចលាចល​ជា​ខ្លាំង ។

បន្ទាប់​ពី​បានឃើញ​បែប​នេះ​ហើយ​ឃើញ​ថា មាន​អ្នកគាំទ្រ​ជា​ច្រើន​បាន​នាំ​គ្នា​សម្ដែង​ក្ដី​រំភើប​សប្បាយ​រីករាយ អន្ទះសា​ចង់​ទស្សនា​អាយ​ដល​ឆាប់​ៗ​នេះ ក្រោយ​ឃើញ Trailer ដ៏​ទាក់ទាញ​និង​គួរ​អោយ​ចាប់អារម្មណ៍ ក្នុង​នោះ​ផង​ដែរ គេ​បាន​បង្ហោះ​ពី​ផលិតកម្ម​ធំ​នេះ​។

ទន្ទឹម​នឹង​នោះ ស្រប​ពេល​ដែល​ខ្សែភាពយន្ត​រឿង​ភាគ​របស់​ថៃ ដែល​មាន​ចំណងជើង​ថា «The Interest» នេះ ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​សហការ​គ្នា និង​ជា​លើក​ដំបូង​ហើយ​រវាង​តារា​សម្ដែង​ប្រុស​ដ៏​ស្រស់​សង្ហា លោក Bright និង​កំពូល​តារា​ស្រី កញ្ញា Yaya ប្រចាំ​ស្ថា​និ​យ​ប៉ុស្តិ៍​លេខ​៣ ហើយ​ក៏​ជា​ការ​ចូលរួម​លើក​ដំបូង​របស់ Yaya នៅ​ក្នុង​ផលិតកម្ម GMMTV ផង​ដែរ​។ បន្ថែម​ពី​នេះ ផលិតកម្ម GMMTV ក៏​រំពឹង​ដែរ​ថា រឿង​នេះ​នឹង​រក​ចំណូល​បាន​យ៉ាង​ក្រាស់ក្រែល ជា​ពិសេស​សង្ឃឹមថា ពេល​ដែល​ចេញ​ជា​ផ្លូវការ​នឹង​មានការ​គាំទ្រ​យ៉ាងច្រើន​កុះករ​ផង​ទៅ​ចុះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ