តាមរយៈគេហទំព័រ Facebook របស់ក្រុមហ៊ុន ធូដេ អាយ អេស ភី (TODAY ISP) ដែលបានរៀបចំដាក់វិទ្យាល័យចំនួន ១៤ ដើម្បីប្រកួតប្រជែងក្នុងរយៈពេល១សប្តាហ៍ពេញ យើងបានរកឃើញសាលាដែលទទួលបានការគាំទ្រច្រើនជាង គឺ វិទ្យាល័យ ច្បារអំពៅ (1819 votes) នាំមុខ វិទ្យាល័យ ទួលទំពូង (1213 votes) និង វិទ្យាល័យ ព្រះយុគន្ធរ (760 votes)។ ដូចនេះក្រុមហ៊ុន TODAY ISP នឹងធ្វើការផ្តល់ជូនអ៊ិនធឺណិតដល់វិទ្យាល័យ ច្បារអំពៅ ដោយឥតគិតថ្លៃ។ ការដំឡើងអ៊ិនធឺណិត នឹងធ្វើឡើងក្រោយពីក្រុមការងារ ជួបសុំការអនុញ្ញាតពីលោកនាយកវិទ្យាល័យ។
គួរបញ្ជាក់ថា ការប្រកួតប្រជែងជ្រើសរើសវិទ្យាល័យរបស់ក្រុមហ៊ុន TODAY ISP មកដល់ពេលនេះ គឺបានផ្តល់ជូនវិទ្យាល័យជាច្រើននៅទីក្រុងភ្នំពេញ និងសៀមរាបផងដែរ។ ក្នុងនោះវិទ្យាល័យ ចំនួន ៦ មានទីតាំងក្នុងក្រុងភ្នំពេញ មានដូចជា វិទ្យាល័យ ទួលស្វាយព្រៃ វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក វិទ្យាល័យឥន្ទ្រទេវី វិទ្យាល័យបាក់ទូក វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ វិទ្យាល័យ ជាស៊ីម សាមគ្គី និង វិទ្យាល័យមួយផ្សេងទៀត ស្ថិតក្នុងក្រុងសៀមរាប គឺ វិទ្យាល័យ អង្គរ។ កម្មវិធីនេះ ក្រុមហ៊ុនមានគោលបំណងលើកកម្ពស់វិស័យសិក្សាអប់រំនៅប្រទេសកម្ពុជា ក៏ដូចជា ការប្រើប្រាស់បចេ្ចកវិទ្យាអ៊ិនធឺណិតថ្មីមួយ ដោយប្រើប្រព័ន្ធបណ្តាញអ៊ុបទិកក្រោមដីរបស់ក្រុមហ៊ុនផ្ទាល់។ ជាពិសេស ក្រុមហ៊ុនបានប្រឹងប្រែងចែកចាយសេវាអ៊ិនធឺណិតឲ្យមានគ្រប់តំបន់សំខាន់ៗនៅទីក្រុង និងបណ្តាលខេត្តនានា។
ក្រុមហ៊ុន TODAY ISP ជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត និង ផ្តល់ជូន VPN តាមរយៈបណ្តាញអ៊ុបទិកក្រោមដី ដោយផ្តោតសំខាន់លើទីផ្សារ អាជីវកម្ម និងសហគ្រាសធំៗ ដែលមានគុណភាពខ្ពស់ និងសេវាជំនួយបច្ចេកទេសយ៉ាងមានជំនាញ។
ចំពោះអតិថិជន ចង់ស្វែងយល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងក្រុមហ៊ុនតាមរយៈលេខ 023 21 55 77 / 087 21 55 77 ឬ តាមរយៈគេហទំព័រ www.today.com.kh។
ចែករំលែកព័តមាននេះ