ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់ស្រវឹងស្រា​ហើយ​ភ្នែក​ងងឹត​​ដើរធ្លាក់​ក្នុងទឹក​​ស្រះ​ស្លា.ប់​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ត្រូវ​ក្រុម​គ្រួសារ​ស្វែងរក​ឃើញ​ស្លា.ប់​នៅ​ក្នុង​ទឹកស្រះ កាលពី​វេលា​ម៉ោង​​​៨​ព្រឹក​ថ្ងៃ​ទី២០ វិច្ឆិកា​ ស្ថិត​នៅ​ភូមិ​ស្ពាន​ទំនាប ឃុំ​បួរ ស្រុក​ភ្នំព្រឹក ក្រោយ​ពី​ផឹក​ស្រវឹង​បាត់​ខ្លួន​ពេញ​មួយ​យប់​។ សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា…

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ត្រូវ​ក្រុម​គ្រួសារ​ស្វែងរក​ឃើញ​ស្លា.ប់​នៅ​ក្នុង​ទឹកស្រះ កាលពី​វេលា​ម៉ោង​​​៨​ព្រឹក​ថ្ងៃ​ទី២០ វិច្ឆិកា​ ស្ថិត​នៅ​ភូមិ​ស្ពាន​ទំនាប ឃុំ​បួរ ស្រុក​ភ្នំព្រឹក ក្រោយ​ពី​ផឹក​ស្រវឹង​បាត់​ខ្លួន​ពេញ​មួយ​យប់​។

សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ស្រន់ ស្រូ​យ ភេទប្រុស ​អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ-ឃុំ​កើតហេតុ​ខាងលើ​ ។ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​ស្លា.ប់​នៅ​ក្នុង​ទឹកស្រះ​នៅ​ក្បែរផ្លូវ ក្រោយ​ពី​ផឹក​ស្រវឹង ហើយ​បាត់​ខ្លួន​ពេញ​មួយ​យប់​។ គេ​សង្ស័យ​បុរស​រូប​នេះ ស្រវឹង​ដើរ​ធ្លាក់​ទឹកស្រះ​កាលពី​យប់ ក្រោយ​ពី​ផឹក​ស្រវឹង លុះ​ព្រឹក​ឡើង​ទើប​គេ​រក​ឃើញ​សា.ក.ស.ព​។

លោក បូ បុល នាយ​នគរបាល​ប៉ុ​ស្ដ៏​រដ្ឋបាល ឃុំ​បួរ បាន​ប្រាប់​ថា បើ​តាម​ការ​បំភ្លឺ​ពី​ក្រុម​ក្រុម​គ្រួសារ ជន​រង​គ្រោះ​បាន​បាត់​ខ្លួន កាលពី​យប់​ថ្ងៃ​ទី ១៩ វិច្ឆិកា ក្រោយ​ពី​ផឹកស៊ី​ស្រវឹង ហើយ​ព្រឹក​ថ្ងៃ​ទី ២០ វិច្ឆិកា ស្រាប់តែ​គេ​រក​ឃើញ​លង់​ទឹកស្រះ​ស្លា.ប់​។ លោក​មេ​ប៉ុ​ស្ដិ៍បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ង​ងងឹត​ភ្នែក ហើយ​ស្រវឹងស្រា​ទៀត លុះ​ដើរ​តាម​ផ្លូវ​ក្បែរ​មាត់​ស្រះ​ក៏​ជ្រុល​ធ្លាក់​ទឹកស្រះ​រហូត​លង់​ស្លា.ប់​តែ​ម្ដង ខណៈ​ខ្លួន​ស្រវឹង​ស្រវឹងស្រា​ផង​។

បើ​តាម​ការ​បំភ្លឺ​ថា ក្រុម​គ្រួ​សារបាន​ដើរ​រក​ទាំង​យប់​ដែរ តែ​រក​មិនឃើញគ្មាន​ដំណឹង​សោះ ស្រាប់តែ​ព្រឹក​ឡើង​ក៏​ប្រទះ​ឃើញ​ស្លា.ប់​នៅ​ក្នុង​ទឹកស្រះ ទើប​មានការ​ភ្ញាក់​ផ្ដើ​ល​តែ​ម្ដង​។ យ៉ាងណា មន្ត្រី​ជំនាញ បាន​ចុះ​ពិនិត្យ​សាកសព​ជន​រង​គ្រោះ ហើយ​បាន​ធ្វើ​កំណត់ហេតុ ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ