ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេទិកា​សេដ្ឋកិច្ច​ពិភពលោក នឹង​លើកកម្ពស់​កិត្យានុភាព និង​ការ​វិនិយោគ​នៅ​កម្ពុជា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តី​ពី «​អាស៊ាន​» ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ចាប់ពី​ថ្ងៃ​ទី​១០​ដល់​១២ ខែឧសភា ខាង​មុខ​នេះ នឹង​នាំ​យកកេរ្ដិ៍ឈ្មោះ និង​លើកកម្ពស់​កិត្យានុភាព​កម្ពុជា​ទៅ​កាន់​ពិភពលោក ។

រាជធានី​ភ្នំពេញ ៖ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តី​ពី «​អាស៊ាន​» ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ចាប់ពី​ថ្ងៃ​ទី​១០​ដល់​១២ ខែឧសភា ខាង​មុខ​នេះ នឹង​នាំ​យកកេរ្ដិ៍ឈ្មោះ និង​លើកកម្ពស់​កិត្យានុភាព​កម្ពុជា​ទៅ​កាន់​ពិភពលោក ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​នឹង​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​កម្ពុជា​នេះ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​៣ ឧសភា ម្សិលមិញ​ថា ការ​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​លោក​បាន​ខិតខំ​ប្រឹងប្រែង​ណាស់ ដោយ​បាន​ធ្វើការ​ពន្យល់​ទៅ​កាន់​អ្នក​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ដើម្បី​បញ្ជាក់​ថា កម្ពុជា​មាន​លទ្ធភាព និង​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​រៀបចំ​វេទិកា​នេះ ។
វេទិកា​នេះ​នឹង​មានការ​អញ្ជើញ​ចូលរួម​ពី​ប្រធានាធិបតី​ហ្វី​លី​ពី​ន នាយក​រដ្ឋមន្ត្រី​ឡាវ និង​នាយក​រដ្ឋមន្ត្រី​ប្រទេស​វៀតណាម រដ្ឋមន្ត្រី​១៨​រូប​មក​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ពី​ឥ​ណា្ឌ ព្រមទាំង​ប្រទេស​ទី​ម័​រ​ជាដើម ។ វេទិកា​នេះ​នឹង​មាន​សហ​ប្រធាន​សរុប​ចំនួន​៦​រូប មាន​អ្នកកាសែត​ជាតិ អន្តរជាតិ​ចំនួន​២១៧​នាក់ ក្នុង​នោះ​អ្នកកាសែត​អន្តរជាតិ​ចំនួន​១២៩​នាក់ និង​ទូរទស្សន៍​ល្បី​ៗ​នៅ​ក្នុង​ពិភពលោក​ចំនួន​១២ នឹង​ផ្សាយ​បន្ត​ផ្ទាល់​ពី​កម្ពុជា ។

លោក​ទេស​រដ្ឋមន្ត្រី ថ្លែង​ថា ៖ « ប្រទេស​កម្ពុជា​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​ទៅ​កាន់​ពិភពលោក និង​ទទួល​បាន​អ្នក​វិនិយោគ​កាន់តែ​ច្រើន មក​វិនិយោគ​នៅ​កម្ពុជា ហើយ​កម្ពុជា​នឹង​ប្រើ​ស្ករ​តាំង​ម៉ែ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ធំ​ៗ​មក​ពី​ពិភពលោក »​។

លោក​បន្ត​ថា​៖ « សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា នឹង​ក្លាយជា​ស្ករ​តាំង​ម៉ែ ដែល​អាច​ទាក់ទាញ​អ្នក​វិនិយោគ​អន្តរជាតិ​មក​វិនិយោគ​នៅ​កម្ពុជា »​។

វេទិកា​នេះ នឹង​បើក​ឲ្យ​យុវជន និង​អ្នក​ធុរកិច្ច​វ័យក្មេង​នៅ​កម្ពុជា​ចូលរួម​វេទិកា​បើកចំហ នៅ​រសៀល​ថ្ងៃ​ទី​១០ ឧសភា ដែល​នឹង​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​សម្តេច​តេ​ជោ​ក្នុង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដោយ​មនុស្ស​២.០០០​នាក់​អាច​ចូលរួម​ក្នុង​វេទិកា​បើកចំហ​នេះ ។

វេទិកា​នេះ​និយាយ​ពី​ក្តី​សង្ឃឹម និង​អនាគត​អាស៊ាន ដែល​នឹង​មាន​វាគ្មិន​ជា​អ្នកដឹកនាំ​ធុរកិច្ច​ល្បី​ៗ​ដូច​ជា Air Asia វា​វាគ្មិន​មក​ពី​ក្រុមហ៊ុន​SISCO និង​វាគ្មិន​ល្បី​ៗ​មក​ពី​ភព​លោក​ជា​ច្រើន​ទៀត ។ សម្តេច​តេ​ជោ នឹង​អញ្ជើញ​ចូលរួម​បើក​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ថ្ងៃ​ទី​១១ ឧសភា វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី លោក​កៅ គឹ​ម​ហួ​ន បាន​ថ្លែង​ថា នេះ​ជា​ឱកាស​ដ៏​កម្រ​ដែល​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ សម្រាប់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ស្តី​ពី អាស៊ាន ដោយសារ​គេ​មើលឃើញ​កម្ពុជា​ជា​ប្រទេស​ដែល​ត្រូវ​បាន​គេ​ហៅ​ថា ជា​ប្រទេស​អភូតហេតុ​មួយ​តាម​ដង​ទន្លេមេគង្គ ហើយ​បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​ជា​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា កម្ពុជា​ជា​ប្រទេស​មួយ​ស្ថិត​ក្នុង​តំបន់​មហា​អនុ​តំបន់​ទន្លេមេគង្គ ពី​មុន​មក តំបន់​នេះ​ជា​ប្រទេស​មាន​សង្គ្រាម ប៉ុន្តែ​ពេល​នេះ​បាន​ក្លាយជា​មជ្ឈមណ្ឌល​នៃ​កា​រីក​ចម្រើន​សេដ្ឋកិច្ច​មួយ​ក្នុង​ពិភពលោក ហើយ​កម្ពុជា​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ជាង​៧​ភាគរយ ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​ចុង​ក្រោយ​នេះ ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​៖ « កិច្ចប្រជុំ​នេះ​នឹង​ប្រមូល​យក​មក​នូវ​អ្នក​វិនិយោគ​ធំ​ៗ និង​មិន​ត្រឹមតែ​ផ្សារ​ភ្ជាប់​កម្ពុជា និង​តំបន់​ទេ ប៉ុន្តែ​នឹង​ផ្សារ​ភ្ជាប់​កម្ពុជា​ទៅ​កាន់​ពិភពលោក​តែ​ម្តង » ។

លោក សែន សិលា ទីប្រឹក្សា​សម្តេច​ត​ជោ​ហ៊ុន សែន បាន​ថ្លែង​ថា កម្ពុជា​បាន​ធ្វើ​ការងារ​ជា​ច្រើន ដើម្បី​នាំ​វេទិកា​នេះ​មក​កម្ពុជា ហើយ​វា​មិន​ត្រឹមតែ​ជា​កា​រៀបចំ​វេទិកា​នោះ​ទេ ប៉ុន្តែ​វា​ជា​អ្វី​ដែល​នឹង​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា និង​ការ​ធ្វើ​ពាណិជ្ជកម្ម ចំណេះដឹង និង​នាំ​មក​នូវ​អ្នក​វិនិយោគ​កាន់តែ​ច្រើន​មក​កាន់​កម្ពុជា ៕