ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បង្កើន​ការ​ផ្សព្វផ្សាយ និង​ទាក់ទាញ​ទេសចរណ៍​ពី​ទីផ្សារ​មជ្ឈិម​បូព៌ា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​ចាត់តាំង​គណៈប្រតិភូ​មួយ​ក្រុម​ដឹកនាំ​ដោយ​លោក នី ផ​ល្លី អគ្គលេខាធិការ​រង និង​មន្ត្រី​ជំនាញ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ទីផ្សារ​អា​រ៉ាប់ (Premier Arabian Travel Market)

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​ចាត់តាំង​គណៈប្រតិភូ​មួយ​ក្រុម​ដឹកនាំ​ដោយ​លោក នី ផ​ល្លី អគ្គលេខាធិការ​រង និង​មន្ត្រី​ជំនាញ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ទីផ្សារ​អា​រ៉ាប់ (Premier Arabian Travel Market) នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អា​រ៉ាប់​រួម ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​២៧ មេ​សា កន្លង​មកនេះ ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​មជ្ឈិម​បូព៌ា​ផង​ដែរ ។

ក្នុង​ព្រឹត្តិការណ៍​នេះ ក្រុមហ៊ុន​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍​ជា​ច្រើន​មាន​ចំណាប់អារម្មណ៍​ខ្ពស់​ក្នុង​ការ​រៀបចំ​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​មក​កម្ពុជា ដែល​ជា​គោលដៅ​ទេសចរណ៍​ថ្មី​ដ៏​មាន​សក្តានុពល​សម្បូរ​បែប ទាំង​វប្បធម៌ ប្រវត្តិសាស្ត្រ អេកូ​ទេសចរណ៍​-​ធម្មជាតិ និង​តំបន់ឆ្នេរ​ដ៏​ស្រស់​ស្អាត ស្រប​ពេល​ការ​ហោះហើរ​ដោយ​ផ្ទាល់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ល្បី Amirates Airlines ពី​ទីក្រុង​ឌូ​បៃ ប្រទេស​អា​រ៉ាប់​រួម មក​កាន់​រាជធានី​ភ្នំពេញ នឹង​ចាប់ផ្តើម​នា​ខែកក្កដា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ។

ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​កម្រិត​ខ្ពស់​នៃ​ទីផ្សារ​អា​រ៉ាប់ មាន​រយៈពេល​៤​ថ្ងៃ ជា​រៀង​រាល់​ឆ្នាំ ដោយ​មាន​តំណាង​ក្រុមហ៊ុន និង​អ្នក​អាជីព​ទេសចរណ៍​ចូលរួម​ជាង​៣​ម៉ឺន​៩​ពាន់​នាក់ មក​ពី​ជិត​៩០​ប្រទេស និង​ក្រុមហ៊ុន​តាំងពិព័រណ៍​ប្រមាណ​ជាង​៣​ពាន់​ក្រុមហ៊ុន ។

គួរ​បញ្ជាក់​ថា ទេសចរណ៍​សំខាន់​ៗ​មក​ពី​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក (​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៧) គឺ​៧២២.២៣៩​នាក់ ស្មើនឹង​៧០,៤%​នៃ​ចំនួន​សរុប កើនឡើង​១១,៦% ។ ក្នុង​នោះ​មក​ពី​តំបន់​អាស៊ាន​៣៣៧.៥១៧​នាក់ ស្មើនឹង​៣២,៩%​នៃ​ចំនួន​សរុប កើនឡើង​១៤,២%​។ មក​ពី​តំបន់​អឺរ៉ុប​២០៧.១១៥​នាក់ ស្មើនឹង​២០,២%​នៃ​ចំនួន​សរុប កើនឡើង​១២,៨% និង​តំបន់​អា​មេ​រិ​ក​៨៩.១៦៧​នាក់ ស្មើនឹង​៨,៧%​នៃ​ចំនួន​សរុប កើនឡើង​១៤,៧% ៕