ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការបង្ក្រាបរថយន្តចំនួន២គ្រឿង ដែលមួយគ្រឿងជារថយន្តក្រុងអ្នកដំណើរវៀតណាម និងមួយគ្រឿងទៀត ជារថយន្តដឹកធ្យូង ក្រោយពីរកឃើញបានបង្កប់ឈើប្រណីត ដែលការបង្ក្រាបនេះ គឺចុះដោយកម្លាំងរបស់ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្ត ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅម៉ោងផ្សេងគ្នា ដែលទីមួយវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី២៧ មេសា ប្រទះឃើញរថយន្តទេសចរណ៍ មានពាក់ស្លាកលេខ77B-00765 នៅចំណុចភូមិបាណល ឃុំទីងចាក់ ។ ជំហានទី២ គឺនៅវេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃដដែល ប្រទះឃើញរថយន្តម៉ាកសាំយ៉ុង(មានដឹកធ្យូងផង) ពាក់ស្លាកលេខព្រៃវែង 2A-0175 ។
ទោះបីជាយ៉ាងណា អ្នកបើកបររថយន្តទេសចរណ៍បានគេចខ្លួនបាត់ ហើយចំនួនឈើដែលបង្ក្រាបបានក្នុងរថយន្តទាំង២គ្រឿងនេះ គឺនៅពុំទាន់ដឹងពីតួលេខពិតប្រាកដនៅឡើយ ដោយកំពុងពិនិត្យហើយកសាងសំណុំរឿងបញ្ជូនទៅជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការតាមច្បាប់ ។
ចែករំលែកព័តមាននេះ