លទ្ធផល​នៃ​កិច្ចប្រជុំ​គយ​អាស៊ាន​ទី​26 ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ


ខេត្តសៀមរាប ៖ កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​គយ​អាស៊ាន​ទី​២៦ (​នា​ថ្ងៃ​ទី​២៥-២៧ ខែមេសា ឆ្នាំ​២០១៧) បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​លោក គុណ ញឹ​ម អគ្គនាយក​គយ​និង​រដ្ឋាករ​កម្ពុជា និង​ជា​ប្រធាន​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន ដែល​មានការ​ចូលរួម​ពី​រដ្ឋបាល​គយ​អាស៊ាន​ទាំង​១០ និង​រដ្ឋបាល​គយ​ចិន​, រដ្ឋបាល​គយ​ជប៉ុន​, រដ្ឋបាល​គយ​កូរ៉េ​, រដ្ឋបាល​គយ​អូស្ត្រាលី​, ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ាន​-​អា​មេ​រិ​ក និង​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ាន​-​អឺរ៉ុប​។

លោក​បាន​ថ្លែង​បញ្ជាក់​ថា នេះ​ជា​កិត្តិយស​របស់​កម្ពុជា​ដែល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​នេះ និង​បាន​ថ្លែង​អបអរសាទរ​ខួប​៥០​ឆ្នាំ​នៃ​ការ​បង្កើត​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន ព្រមទាំង​លើក​ឡើង​ពី​ជោគជ័យ​របស់​ប្រទេស​អាស៊ាន​ចាប់តាំងពី​ការ​បង្កើត​នៅ​ឆ្នាំ​១៩៦៧ រហូត​ដល់​ឆ្នាំ​២០១៧ ក្នុង​ការ​ជំរុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម និង​ការ​លើកកម្ពស់​ឧត្តមភាព ប្រកួតប្រជែង​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក ដែល​ធ្វើ​ឲ្យ​អាស៊ាន​បាន​ក្លាយជា​តំបន់​សេដ្ឋកិច្ច​លំដាប់​ទី​៦​ក្នុង​ពិភពលោក​។ លោក​បាន​បន្ដ​ទៀត​ថា កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ភាព​ជោគជ័យ​របស់​អាស៊ាន​នេះ​។

កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​គយ​អាស៊ាន​ទី​២៦​នេះ ដែល​ដឹកនាំ​ដោយ​លោក នួន ច័ន្ទ​រិ​ទ្ធ អគ្គនាយករង​គយ​និង​រដ្ឋាករ​កម្ពុជា បាន​បញ្ចប់​ដោយ​រលូន និង​ជោគជ័យ​តាម​ការ​គ្រោងទុក ។ ជា​លទ្ធផល​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​គយ​អាស៊ាន​ទី​២៦​នេះ​បាន​សម្រេច និង​ឯកភាព​លើ​ការងារ​មួយ​ចំនួន​ដូច​ខាងក្រោម ៖

១-​ពិនិត្យ​វឌ្ឍនភាព​ការងារ​នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​គយ ២០១៦-២០២០ ដែល​អនុវត្ត​ដោយ​ក្រុមការងារ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​នីតិវិធី​គយ​, ក្រុមការងារ​អនុវត្ត​ច្បាប់​គយ និង​អនុលោម​ភាព និង​ក្រុមការងារ​កសាង​សមត្ថភាព​ចំណេះដឹង​គយ​។

២-​ជំរុញ​ឲ្យ​ប្រទេស​អាស៊ាន​ដែល​នៅ​សេសសល់ ព​ន្លឿ​ន​រៀបចំ​នីតិវិធី​ផ្ទៃក្នុង​ដើម្បី​អនុវត្ត​តារាង​នាមវលី​ពន្ធគយ​អាស៊ាន​ឆ្នាំ​២០១៧ ដែល​មាន​៩៧​ជំពូក នា​ពេល​ដ៏​ខ្លី​សម​ស្រប​ខាង​មុខ​។ សូម​បញ្ជាក់​ថា កម្ពុជា និង​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៤ បាន​និង​កំពុង​អនុវត្ត​តារាង​នាមវលី​ពន្ធគយ​អាស៊ាន​ឆ្នាំ​២០១៧​។

៣-​ជំរុញ​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​ដែល​មិន​ទាន់​បាន​ចុះហត្ថលេខា​លើ​ពិធីសារ​ទី​២​ស្តី​ពី​ការ​កំណត់​ច្រក​ទ្វារ​ព្រំដែន​ឆ្លងកាត់ (Protocol 2 on Designation of Frontier Posts) ព​ន្លឿ​ន​នីតិវិធី​ផ្ទៃក្នុង​សម្រាប់​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​ខ្លួន​ក្នុង​ពេល​សម​ស្រប​ខាង​មុខ​។ ពិធីសារ​ទី​២​ស្តី​ពី​ការ​កំណត់​ច្រក​ទ្វារ​ព្រំដែន​ឆ្លងកាត់​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន​ចំនួន​៧​ប្រទេស​រួច​ហើយ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន​លើក​ទី​២១ នា​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៧ នៅ​ទីក្រុង​សេ​ប៊ូ ប្រទេស​ហ្វី​លី​ពី​ន​។

៤-​ជំរុញ​ឲ្យ​ប្រទេស​ជា​សមាជិក​អាស៊ានព​ន្លឿ​ន​នីតិវិធី​ផ្ទៃក្នុង​របស់​ខ្លួន ក្នុង​ការ​ផ្តល់​សច្ចាប័ន​លើ​ពិធីសារ​ទី​៧ ស្តី​ពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​ឆ្លងកាត់​។

ទន្ទឹម​នេះ កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​គយ​អាស៊ាន​ទី​២៦ គណៈកម្មាធិការ​សម្របសម្រួល​គយ​អាស៊ាន​ទី​២៦ ក៏​បាន​ប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​គណៈប្រតិភូ​រដ្ឋបាល​គយ​ចិន ជប៉ុន កូរ៉េ និង​អូស្ត្រាលី ដើម្បី​ពិនិត្យ​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ និង​ពិភាក្សា​យុទ្ធសាស្ត្រ ក្នុង​ការ​លើកកម្ពស់​កម្រិត​កិច្ច​សហប្រតិបត្តិការ​ពាក់ព័ន្ធ​នឹង​ការងារ​គយ ហើយ​បាន​ពិគ្រោះ​យោបល់​ជាមួយ​តំណាង​វិស័យ​ឯកជន​សំខាន់​ៗ​ចំនួន​ពីរ​រួម​មាន ១-ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ាន​-​អា​មេ​រិ​ក និង​២-​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ាន​-​អឺរ៉ុបក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង និង​កិច្ច
សហការ​រវាង​រដ្ឋបាល​គយ និង​វិស័យ​ឯកជន ដើម្បី​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ