ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ពេល​ព្រឹក​គួរ​ចៀសវាង​អ្វីខ្លះ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ការងារ

7 ឆ្នាំ មុន

ជឿ​ឬទេ​ថា ប៉ុន្មាន​នាទី​មុន​ពេលធ្វើការ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ​របស់​អ្នក​រយៈពេល​៨​ម៉ោង​ក្នុង​១​ថ្ងៃ​បាន ? ការ​មក​ដល់​ការិយាល័យ​យឺត ឬ​រវល់​តែ​មើល​អីុម៉ែ​ល គឺ​អាច​នឹង​បាត់បង់​សមាធិ​ក្នុង​ការ​បំពេញការងារ ។

ជឿ​ឬទេ​ថា ប៉ុន្មាន​នាទី​មុន​ពេលធ្វើការ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ​របស់​អ្នក​រយៈពេល​៨​ម៉ោង​ក្នុង​១​ថ្ងៃ​បាន ? ការ​មក​ដល់​ការិយាល័យ​យឺត ឬ​រវល់​តែ​មើល​អីុម៉ែ​ល គឺ​អាច​នឹង​បាត់បង់​សមាធិ​ក្នុង​ការ​បំពេញការងារ ។

តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា លក្ខណៈ​៨​ប្រភេទ​ដែល​មិន​គួរ​ធ្វើ​ក្នុង​ពេល​១០​នាទី​ដំបូង​នៅ​ពេល​ព្រឹក មុន​ចេញ​មក​ធ្វើការ បើ​ពុំនោះ​ទេ អាច​នឹង​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ក្នុង​ការ​បំពេញការងារ​របស់​អ្នក​ពេញ​១​ថ្ងៃ ។ តើ​លក្ខណៈ​ដែល​គួរ​ចៀសវាង​ទាំងនេះ​មាន​អ្វីខ្លះ ?

១-​ចូល​ធ្វើការ​យឺតយ៉ាវ ៖
សៀវភៅ​អន​ឡាញ The Huffington Post បាន​បង្ហាញ​ពី​ការ​ស្រាវជ្រាវ​ចុង​ក្រោយ​បំផុត​ថា ចៅហ្វាយនាយ​តែង​មើលទៅ​កូនចៅ​ដែល​មក​ធ្វើការ​យឺត​ថា ជា​មនុស្ស​ខ្វះ​ការ​ភ្ញាក់រលឹក និង​សម្លឹង​ឃើញ​ការ​ធ្វើការ​របស់​ពួក​គេ​មិន​បាន​ល្អ ទោះបីជា​កូនចៅ​នោះ​ធ្វើការ​លើស​ម៉ោង ដើម្បី​តបស្នង​នឹង​ពេលវេលា​ដែល​មក​យឺត​ក្តី ។

វា​មើលទៅ​មិន​យុត្តិធម៌ ប៉ុន្តែ​ទោះជា​យ៉ាងណា គឺជា​ការ​ពិត ដូច្នេះ កុំមក​យឺតយ៉ាវ ហើយ​ប្រញាប់​ទៅ​ដល់​ការិយាល័យ​ឲ្យ​បាន​មុន​ម៉ោង​ចូល​ធ្វើការ ទើប​ជា​ការ​ល្អ ។

២-​មិន​ហ៊ាន​រាក់ទាក់​មិត្ត​រួមការ​ងារ ៖
អ្នក​អាច​បង្កើត​បរិយាកាស​ល្អ​ដល់​ខ្លួនឯង និង​កន្លែងធ្វើការ​ផង​ដែរ ដោយ​គ្រាន់តែ​ប្រើ​ពេលវេលា​២-៣​នាទី​ក្នុង​ការ​រាក់ទាក់ ឬ​ជជែក​ជាមួយ​មិត្ត​រួមការ​ងារ ។

អ្នកជំនាញ​ពាក់ព័ន្ធ​នឹង​ទីកន្លែង​ការងារ បាន​ឲ្យ​ដឹង​ថា បើ​ស្ថិត​ក្នុង​តំណែង​ជួរ​អ្នកដឹកនាំ ប៉ុន្តែ​បែរជា​មិន​រាក់ទាក់​បុគ្គលិក​រួមការ​ងារ ឬ​កូនចៅ​នោះ អ្នក​នឹង​ត្រូវ​គេ​មើលទៅ​ក្នុង​ផ្លូវ​អវិជ្ជមាន ។
ចំណែក​បុគ្គល​មិនមែន​ជា​អ្នកចាត់ការ ប៉ុន្តែ​ការ​ធ្វើខ្លួន​ស្ងៀមស្ងាត់ ក៏​អាច​ធ្វើ​ឲ្យ​អ្នក​មើលទៅ​លំបាក​ក្នុង​ក្រសែភ្នែក​មិត្ត​រួមការ​ងារ​ដូច​គ្នា​ដែរ ។

៣-​ផឹក​កាហ្វេ ៖
តាម​ការ​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា ពេលវេលា​សម​ស្រប​បំផុត​ក្នុង​ការ​ផឹក​កាហ្វេ គឺ​ចាប់ពី​ម៉ោង​៩​កន្លះ​ទៅ ព្រោះ Stress hormones Cortisol នឹង​ជួយ​ឲ្យ​រាង​កាយ និង​ខួរក្បាល​បំពេញការងារ​បាន​ល្អ​បំផុត មាន​ន័យ​ថា បើ​អ្នក​ផឹក​កាហ្វេ​មុន​ម៉ោង​៩​ព្រឹក រាង​កាយ​នឹង​ផលិត​អូ​ម៉ូ​ន Cortisol បាន​តិច ហើយ​ឈាន​ទៅ​ដល់​ការ​ផឹក​កាហ្វេ​ច្រើន​លើស​ដើម​ទៅ​ទៀត ។

៤-​ឆ្លើយ​តប​គ្រប់​អីុ​ម៉ែ​ល​ទាំងអស់ ៖
ពេល​មក​ដល់​តុ​ធ្វើការ ការ​អង្គុយ​ឆ្លើយ​តប​អីុម៉ែ​ល​របស់​អតិថិជន គឺជា​អ្វី​ដែល​អ្នក​ត្រូវធ្វើ​ស្រាប់​ហើយ ប៉ុន្តែ​លោក Michael Kerr អ្នកជំនាញ​សេដ្ឋកិច្ច​អន្តរជាតិ និង​ជា​អ្នក​សរសេរ​សៀវភៅ “You Can’t Be Serious! Putting Humor to Work” បែរជា​ស្នើ​ថា រឿង​ដំបូង​ដែល​គួរ​ធ្វើ​ពេល​មក​ដល់​កន្លែងធ្វើការ គឺ​ការ​ឆ្លើយ​តប​អីុម៉ែ​ល​ខ្លះ​ៗ មិន​ទាំងអស់​ទេ ដើម្បី​ចាត់​ភាព​សំខាន់ ជា​ពិសេស​គឺ​ឆ្លើយ​តប​តែ​អីុ​ម៉ែ​ល ណា​ដែល​សំខាន់ ឬ​ប្រញាប់​ជា​មុន​ប៉ុណ្ណោះ​។ ការ​ធ្វើ​បែប​នេះ នឹង​មិន​ខាត​ពេលវេលា​ជាមួយ​អីុ​ម៉ែ​ល​ដែល​អាច​ឆ្លើយ​តប​នៅ​ពេល​ក្រោយ​បាន ។

លោក Kerr បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ Business Insider ថា ៖ « ការ​មើល​សារ​អាច​ជា​កិច្ចការ​ដែល​ត្រូវធ្វើ និង​មាន​អារម្មណ៍​ថា បាន​ធ្វើ​ការងារ​មួយ​សម្រេច​ក៏​ពិតមែន តែ​វា​ក៏​ធ្វើ​ឲ្យ​អ្នក​មិន​បាន​ធ្វើ​ការងារ​ផ្សេង​ដែល​សំខាន់​ជាង​នេះ » ។

៥-​គ្មាន​ផែនការ​ការងារ ៖
Taylor លើក​ឡើង​ថា មុន​ពេល​អ្នក​បំពេញការងារ​ដោយ​ការ​តាំងចិត្ត ត្រូវ​ត​ប្រាកដ​ចិត្តជា​មុន​ថា បាន​ដាក់​ផែនការ​ងារ​ការ​ត្រួស​ៗ​ហើយ​ឬ​នៅ រួម​ទាំង​ការ​កត់ត្រា​អ្វី​ដែល​ត្រូវធ្វើ​តាម​លំដាប់​ភាព​សំខាន់​ជា​មុន​ក្នុង​១​ថ្ងៃ បន្ទាប់​ពី​នេះ អាច​ធ្វើ​តាម​តារាង​កំណត់​ទុក ។

ការ​ពិនិត្យ​ផែនការ​ការងារ គឺ​ដើម្បី​ដឹង​ថា មានការ​ងារ​ដែល​ត្រូវ​ត្រៀម ត្រូវ​ទូរស័ព្ទ​រក​អ្នក​ណា ឬ​មាន​ប្រជុំ​នៅ​កន្លែង​ណា​ឬទេ ព្រោះ​បើ​មិន​មើល​តារាង​ជា​មុន​ទេ អាច​កើតហេតុ​ការណ៍​ថា កំពុង​តែ​បំពេញការងារ​សុខ​ៗ ស្រាប់តែ​នឹក​ឡើង​ថា មាន​ប្រជុំ​នៅ​ប៉ុន្មាន​នាទី​ខាង​មុខ ។

៦-​ធ្វើ​ការងារ​ស្រួល​បំផុត​ជា​មុន ៖
តាម​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​ផ្តល់​ជា​យោបល់​ថា កម្លាំង និង​ការ​តាំងចិត្ត​របស់​អ្នក គឺ​តែង​ថយ​ចុះ​ជា​ប្រចាំ​តាម​ពេល​កន្លង​ផុត​ទៅ ដូច្នេះ វា​ជា​ការ​ល្អ​ដែល​ត្រូវ​ប្រញាប់​ធ្វើ​ការងារ​សំខាន់​ឲ្យ​រួចរាល់​ជា​មុន​សិន ។

មនុស្ស​មួយ​ចំនួន​ហៅ​យុទ្ធសាស្ត្រ​នេះ​ថា «​សមរភូមិ​ហូប​កង្កែប​» ជា​ពាក្យ​ល្បីល្បាញ​របស់ Mark Twain និយាយ​ថា «​ចូរ​ហូប​កង្កែប​ដំបូង​នៅ​ពេល​ព្រឹក ហើយ​ក្នុង​១​ថ្ងៃ អ្នក​នឹង​មិន​ជួប​អ្វី​ដែល​ពិបាក​ជាង​នេះ​ទៀត​ឡើយ​» មាន​ន័យ​ថា ពេលធ្វើការ​ពិបាក​ៗ​រួច​ហើយ ថ្ងៃ​នោះ​ពេញ​១​ថ្ងៃ គឺ​នៅ​សល់​តែ​ការងារ​ស្រួល​ៗ ។

៧-​ធ្វើ​ការងារ​ច្រើន​មុខជា​មួយ​គ្នា ៖
ពេល​ខ្លះ យើង​មាន​អារម្មណ៍​ថា មាន​កម្លាំង​ធ្វើ​ការងារ​ដ៏​ច្រើន​លើសលស់ និង​អាច​ធ្វើ​អ្វី​បាន​ច្រើន​យ៉ាង​ក្នុង​ពេល​តែ​មួយ ។

តាម​ការ​ស្រាវជ្រាវ​មួយ​ឲ្យ​ដឹង​ថា ការ​ធ្វើការ​ជា​ច្រើន​យ៉ាង​ជាមួយ​គ្នា គឺ​អាច​នឹង​ធ្វើ​ឲ្យ​គុណភាព​ការងារ​នោះ​ថយ​ចុះ ។ ដូច្នេះ បើ​អ្នក​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ដោយ​ធ្វើការ​សំខាន់​ៗ​ជាមួយ​គ្នា​នោះ គុណភាព​ការងារ ឬ​លទ្ធផល​ដែល​ចេញ​មក អាច​នឹង​មិនល្អ​ប៉ុន្មាន​ទេ ។ ហេតុនេះ គួរតែ​ធ្វើ​ការងារ​សំខាន់​ឲ្យ​រួចរាល់​ប្រសើរ​ជាង ។

៨-​នៅ​ជាមួយ​ការ​គិត​អាក្រក់​ៗ ៖
អ្នក​អាច​ត្រូវ​មនុស្ស​ប្លែក​មុខ​មកពីណា​ក៏​មិនដឹង ដើរ​ជល់​អ្នក​រហូត​ដួល ឬ​ក៏​មាន​បញ្ហា​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​នៅផ្ទះ ប៉ុន្តែ​ទោះជា​យ៉ាងណា ហាម​យក​បទ​ពិសោធន៍​អាក្រក់​ៗ​ខាងលើ​នេះ​មក​បំផ្លាញ​សមាធិ​របស់​អ្នកជា​ដាច់ខាត ពេល​បំពេញការងារ​ចាំបាច់ ។

Taylor ណែនាំ​ថា គួរ​ធ្វើ​អារម្មណ៍​ឲ្យ​ល្អជា​មុន​សិន និង​ទុក​អារម្មណ៍​ល្អក់កករ​នោះ​ទៅ​កន្លែង​ណាមួយ គឺ​ត្រូវ​បែងចែក​វា​ឲ្យ​ដាច់ មុន​នឹង​ចាប់ផ្តើម​ធ្វើ​ការងារ ៕