ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ចុះ​រុះរើ​របង​ជំទាវ​ម្នាក់ ដែល​សង់​រំលោ.ភ​លើ​ដី​ទំនាស់

7 ឆ្នាំ មុន

រាជ​ធា​ធានី​ភ្នំពេញ ៖ របង​ស័ង្កសី​ដែល​គេ​អះអាង​ថា​ជា​របស់​លោក​ជំទាវ​ម្នាក់ ដែល​បាន​សង់​រំលោ.ភ​លើ​ដី​នា​ស់​នៅ​តាម​ផ្លូវ​លេខ​៥៩៨ នៅ​ក្នុង​តំបន់​អភិវឌ្ឍ​ឫស្សី​កែវ

រាជ​ធា​ធានី​ភ្នំពេញ ៖ របង​ស័ង្កសី​ដែល​គេ​អះអាង​ថា​ជា​របស់​លោក​ជំទាវ​ម្នាក់ ដែល​បាន​សង់​រំលោភ​លើ​ដី​នា​ស់​នៅ​តាម​ផ្លូវ​លេខ​៥៩៨  នៅ​ក្នុង​តំបន់​អភិវឌ្ឍ​ឫស្សី​កែវ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ប្រើ​កម្លាំង​ចុះ​ទៅ​រុះរើ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ មេ​សា ឆ្នាំ​២០១៧ នេះ រួច​ដឹក​បញ្ជូន​ទៅ​កាន់​សាលា​ខណ្ឌ​។ ការ​ប្រើ​វិធានការ​រដ្ឋបាល​រុះរើ​របង​នេះ​ត្រូវ​គេ​ដឹង​ថា បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​ឲ្យ​ជួយ​អន្តរាគមន៍ ពី​ម្ចាស់​ដី​ដែល​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ប្រគល់​ជួន​។

តាម​អាជ្ញាធរ​ខណ្ឌឫស្សីកែវ បាន​ឲ្យ​ដឹង​ថា ដី​ដែល​គេ​ធ្វើ​របង​រំលោភ​នោះ​មាន​៨​ឡូត៍ ស្ថិត​នៅ​តំបន់​អភិវឌ្ឍ​ឫស្សី​កែវ ជា​ដី​ទំនាស់​រ៉ាំរ៉ៃ អស់​ប្រមាណ​ជាង​២០​ឆ្នាំ​មក​ហើយ​។ ហើយ​កន្លង​មក​ត្រូវ​បាន​អា​ជ្ញ​ធរ​ខណ្ឌ​ហាម​សាងសង់​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ដែរ តែ​ភាគី​ម្ខាង​ទៀត​នៅ​តែ​បន្ត​ការ​សាងសង់​រំលោភ និង​ដោយសារ​តែ​មាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ប្រមាណ​ចំនួន​៧​គ្រួសារ ទើប​អាជ្ញាធរ បាន​ចុះ​ទៅ​រុះរើ​តែ​ម្តង​។ ម្ចាស់​របង​ដែល​អាជ្ញាធរ​រុះរើ នោះ​ត្រូវ​បាន​គេ​អះអាង​ថា ជា​លោក​ជំទាវ​ម្នាក់​។

តាម​ប្រជាពលរដ្ឋ​ដែល​អះអាង​ថា ជា​ម្ចាស់​ដី​បាន​ឲ្យ​ដឹង​ថា ដី​នេះ​ត្រូវ​បាន​ពួក​គាត់​ទិញ​តាំងពី​សាលា​រាជធានី​ភ្នំពេញ​ពី​ឆ្នាំ​១៩៨៩ មក​ម្ល៉េះ ហើយ​មាន​ទំនាស់​រ៉ាំរ៉ៃ​ជា​យូរ​មក​ហើយ ដោយ​សាលា​រាជធានី​ភ្នំពេញ​ពុំ​ទាន់​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ជូន​ពួក​គាត់​នោះ​ទេ ទើបតែ​នៅ​ពេល​ថ្មី​នេះ តាម​គោលនយោបាយ​ឈ្នះ​ឈ្នះ របស់​រាជរដ្ឋាភិបាល ទើប​នៅ​ពេល​ថ្មី​ៗ​នេះ អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ដីធ្លី​បាន​សម្រេច​ប្រគល់​ដី​ជូន​ពួក​គាត់ តែ​មិន​ទាន់​ចុះ​ទៅ​វាស់វែង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ជួន​ពួក​គាត់​នោះ​ទេ​។ ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ជាតិ​ដោះ​ស្រាវ​វិវាទ​ដីធ្លី ក៏​ដូច​ជា​សាលា​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​មេត្តា​ចុះ​វាស់វែង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ជូន​ពួក​គាត់​តាម​សេចក្តីសម្រេច​ឲ្យ​បាន​ឆាប់ កុំ​ឲ្យ​មានការ​រំលោភ​បែប​នេះ​ទៀត​៕