ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​៣​ថ្ងៃ​! ខេត្តកំពត​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជិត​៥៩​ម៉ឺន​នាក់ នា​ឱកាស​បុណ្យអុំទូក

1 ឆ្នាំ មុន
  • កំពត

ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៦ រហូត​ដល់​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២២ នៃ​ព្រះរាជ​ពី​ធី​បុណ្យអុំទូក​នេះ ខេត្តកំពត​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន​៥៨៨,៥០២​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន

ខេត្តកំពត ៖ ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៦ រហូត​ដល់​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២២ នៃ​ព្រះរាជ​ពី​ធី​បុណ្យអុំទូក​នេះ ខេត្តកំពត​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន​៥៨៨,៥០២​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន​៥៨៤,២៣៨​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ផ្ទៃក្នុង​ចំនួន​៤,២៦៨​នាក់​។ នេះ​បើ​តាម​លោក សយ ស៊ី​ណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត ដែល​បាន​បញ្ជាក់​មក​កាន់​អ្នក​យក​ព័ត៌មាន​យើង នា​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បាន​បន្ត​ថា ភ្ញៀវ​ទេសចរ​ទាំងនោះ បាន​ចូល​កម្សាន្ត​តាម​រមណីយដ្ឋាន និង​ចូលរួម​ពិធីបុណ្យ​អុំទូក ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​ក្រុង​កំពត​។ លោក​បាន​បន្ត​ទៀត​ថា សេវាកម្ម​ស្នាក់​នៅ​ក្នុង​ខេត្ត គឺ​មាន​ភ្ញៀវ​ទេសចរ​ចូល​ស្នាក់​នៅ​ពេញ​រយៈពេល​៣​ថ្ងៃនេះ ហើយ​សេវាកម្ម​គ្រប់​ប្រភេទ​មិន​មាន​បាតុភាព​ដំឡើង​ថ្លៃ​មិន​សម​ស្រប​នោះ​ទេ​។

បើ​តាម​លោក​ប្រធាន សយ ស៊ី​ណុ​ល បន្ត​ថា នៅ​តាម​រមណីយដ្ឋាន​នានា គឺ​បាន​ដំណើ​ការ​ទៅ​ដោយ​រលូន ពុំ​មាន​បញ្ហា​អ្វី​កើតឡើង​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ