ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ទេ​! ពេជ្រ សោភា និង ឆឹ​ម សក្ក​ដា បង្កើត​ចំណង​ស្នេហ៍​ជា​ថ្មី​ឡើង​វិញ ក្រោយ​បង្ហាញ​ភាព​ស្និទ្ធ​ស្នាល

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្រោយ​ដាក់​ការ​សង្ស័យ​តារាចម្រៀង ពេជ្រ សោភា និង​លោក ឆឹ​ម សក្ក​ដា បាន​បង្ហាញ​សកម្មភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា និង​បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេ​ឡើង​វិញ​ហើយ បន្ទាប់​ចំណង​ស្នេហ៍​នេះ​ត្រូវ​បាន​ប្រេះឆា រហូត​

រាជធានី​ភ្នំពេញ ៖ ក្រោយ​ដាក់​ការ​សង្ស័យ​តារាចម្រៀង ពេជ្រ សោភា និង​លោក ឆឹ​ម សក្ក​ដា បាន​បង្ហាញ​សកម្មភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា និង​បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេ​ឡើង​វិញ​ហើយ បន្ទាប់​ចំណង​ស្នេហ៍​នេះ​ត្រូវ​បាន​ប្រេះឆា រហូត​កាត់​ផ្តាច់​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។

ទំនាក់ទំនង​ស្នេហ៍​ជា​ថ្មី​ឡើង​វិញ​នេះ បាន​ស្តែង​អោយ​មហាជន​បានឃើញ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ចូលរួម​ពិធី​មង្គលការ​ក្មួយ​ប្រុស​របស់ ពេជ្រ សោភា ដែល​បាន​រៀបចំ​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ​។

តាម​រយៈ​រូបភាព សកម្មភាព​ដែល​ត្រូវ​បាន​គេ​ចែកចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ បានឃើញ ពេជ្រ សោភា និង​លោក ឆឹ​ម សក្ក​ដា បាន​ចាប់​គូ​គ្នា​ឡើង​កាត់សក់​អោយ​ក្មួយ និង​បាន​ឈរ​កៀក​កិត​គ្នា​នៅ​ពីមុខ​រោងការ ដើម្បី​ស្វាគមន៍​ភ្ញៀវ​ដែល​បាន​អញ្ជើញ​មក​ថែម​ទៀត​ផង​។ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​នោះ អ្នក​ទាំង​ពីរ​ក៏​បាន​បង្ហាញ​សកម្មភាព​អោបរឹត​កៀកកើយ​គ្នា​យ៉ាង​ស្និទ្ធស្នាល​នៅ​ចំពោះ​មុខ​ភ្លៀវ​កិត្តិយស និង​មិត្ត​សិល្បៈ​ក្នុងអំឡុងពេល​កូនកំលោះ និង​កូនក្រមុំ​ដើរ​ចូល​ទៅ​ក្នុង​ពិធី​កាត់​នំ​ទៀត​ផង​។

តាម​រយៈ​សកម្មភាព​ទាំង​អស់នេះ បាន​ធ្វើ​អោយ​មហាជន​កាន់តែ​ច្បាស់​ណាស់​ថា ពេជ្រ សោភា និង ឆឹ​ម សក្ក​ដា ពិតជា​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​គ្នា​ឡើង​វិញ ក្រោយ​ស្នេហា​របស់​ពួក​គេ​បាន​ដើរ​ដល់​ផ្លូវបំបែក​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។

ជា​ការ​កត់សម្គាល់ នៅ​មុន​ពេល​បង្ហាញ​សកម្មភាព​ស្និទ្ធស្នាល​នា​ពេល​នេះ ទាំង ពេជ្រ សោភា និង​លោក ឆឹ​ម សក្ក​ដា បាន​ធ្វើការ​ចែកចាយ​រូបភាព​វី​ដេ​អូ​ចាស់​ៗ​ដែល​ពួក​គេ​ធ្លាប់​សម្តែង​រួម​គ្នា​នា​ពេល​កន្លង​មក និង​សារ​ប្លែក​ៗ​មួយ​ចំនួន​ទៀត​នៅ​លើ​បណ្តាញ​សង្គម​។ ចំណុច​ទាំង​អស់នេះ ត្រូវ​បាន​មហា​ជន​ដាក់​ការ​សង្ស័យ​ថា អ្នក​ទាំង​ពីរ​ទំនងជា​ចាប់ផ្តើម​កសាង​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​ឡើង​វិញ​ហើយ ខណៈ​ពេល​សកម្មភាព​ខាងលើ​នេះ គឺជា​ចំណុច​ចាប់ផ្តើម​។

មក​ដល់​ពេល​នេះ ការ​សង្ស័យ​បាន​លេច​ចេញ​ជា​រូបរាង​ការ​ពិត​ហើយ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជា​ថ្មី​នៅ​ថ្ងៃ​មង្គលការ​ក្មួយ​នា​ពេល​នេះ​។ យ៉ាងណា​ទស្សនិកជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​បាន​ចូលរួម​សម្តែង​ការ​អបអរសាទរ​សម្រាប់​ពន្លក​ស្នេហ៍​របស់ ពេជ្រ សោភា និង ឆឹ​ម សក្ក​ដា ដែល​ដុះ​សារ​ជា​ថ្មី​ឡើង​វិញ​។ ហើយ​គេ​រំពឹង​ថា ចំណង​ស្នេហ៍​របស់​ពួក​គេ​នឹង​អាច​ឈាន​ដល់​មង្គលការ​ជា​ផ្លូវការ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ