ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​ក្តៅ​ហើយ​! លោក អ៊ី​ណូ ថា លោក​ចេញ​បទ Rap មួយ កុំឱ្យ​ចាញ់ G-Devith និង Vanda

2 ឆ្នាំ មុន
  • ភ្នំពេញ

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ហាក់ដូចជា​មានការ​វែកញែក​ជា​ខ្លាំង​ពេញ​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក និង TikTok នូវ​បទ Rap របស់​តារា Rappers ខ្មែរ​២​រូប គឺ​លោក Vanda និង G-Devith​។ កំពូល​តារា rap ទាំង​ពីរ​ដួង ដែល​សុទ្ធតែ​មាន​ហ្វេ​ន​ៗ​អ្នកគាំទ្រ​យ៉ាង​សន្ធឹក ត្រូវ​បាន​គេ​មើលឃើញ​ថា

រាជធានី​ភ្នំ​ព​ញ ៖ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ហាក់ដូចជា​មានការ​វែកញែក​ជា​ខ្លាំង​ពេញ​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក និង TikTok នូវ​បទ Rap របស់​តារា Rappers ខ្មែរ​២​រូប គឺ​លោក Vanda និង G-Devith​។ កំពូល​តារា rap ទាំង​ពីរ​ដួង ដែល​សុទ្ធតែ​មាន​ហ្វេ​ន​ៗ​អ្នកគាំទ្រ​យ៉ាង​សន្ធឹក ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​តែ​ចេញ​បទ​ចម្រៀង rap ឌឺដង​បាញ់​គ្នា​ដូច​គ្រាប់​ផ្លោង ខណៈ​អ្នកគាំទ្រ​របស់​តារា​ទាំង​ពីរ ក៏​ហាក់​ឈឺចិត្ត​ស្អិត​ទ្រូង​មិន​តិច​ទេ រហូត​មានការ​ប្រៀបធៀប​ថា តើ​រវាង​តារា Rap ទាំង​ពីរ​ដួង នរណា​គួរ​ឱ្យ​ស្រលាញ់​ជាង?។

ប្រាកដ​ណាស់ មិន​ថា​វិស័យ​អ្វី​នោះ​ទេ គឺ​មិន​គួរ​មានការ​ប្រៀបធៀប​គ្នា​នោះ​ទេ តួយ៉ាង​ដូច​ជា​ការ​ប្រៀបធៀប​តារា​រ៉េ​ប វ​ណ្ណា និង​តារា​រ៉េ​ប ជី ដេ​វី​ដ ព្រោះ​អ្នក​ទាំង​ពីរ​សុទ្ធតែ​មាន​ចំណុច​ល្អ និង​ចំណុចខ្លាំង​រៀង​ៗ​គ្នា​។

ទន្ទឹម​នឹង​នោះ ក្រៅពី​ការ​ប្រៀបធៀប​ចំ​ៗ​រវាង​លោក វ​ណ្ណា និង ជី ដេ​វី​ដ នោះ ក៏​មានការ​លេង​របៀប​កំប្លែង​ពី​បងប្អូន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ខ្លះ ដោយ​គាត់​ពោល​ថា មិន​ជ្រើសរើស វ​ណ្ណា ឬ G-davith ទេ តែ​គេ​ចង់បាន អ៊ី​ណូ តារាចម្រៀង​ថ្គាម​ធំ សម្លេង​ស្អក ដែល​តែងតែមាន​ក្បាច់​រាំ​ប្លែក​ៗ​បង្ហាញ​ទស្សនិកជន​។

ហាក់​មិន​ចង់ឱ្យ​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​ខកចិត្ត អ្វី​ដែល​យើង​នឹក​ស្មាន​មិន​ដល់​នោះ គឺថា​ពេល​នេះ លោក អ៊ី​ណូ បាន​ប្រកាស​ក្តែ​ង​ៗ​ថា លោក​នឹង​ចេញ​នូវ​បទ​ចម្រៀង​បែប Rap មួយ​បទ​ដែល​មាន​ចំណងជើង​ថា «ENO IS BACK» ដែល​មាន​ន័យ​ថា «​លោក អ៊ី​ណូ ត្រ​ឡាប់​មក​វិញ​ហើយ​។ លោក អ៊ី​ណូ បាន​ប្រកាស​ដំណឹង​ពី​ការ​ចេញ​បទ​ចម្រៀង​នេះ ដោយ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក ដោយ​សរសេរ​សារ​យ៉ាង​ខ្លី និង​មាន​ខ្លឹមសារ​ថា «​រួចរាល់​នៅ​» ដែល​ត្រង់នេះ លោក​ចង់​សំដៅ​ថា បងប្អូន​ទាំង​គ្នា​ត្រៀមខ្លួន​ហើយ​ឬ​នៅ ក្នុង​ការ​ទទួលយក​នៅ​បទ​ថ្មី​របស់​លោក ដែល​មាន​ចំណងជើង «ENO IS BACK»​។

ទាក់ទង​ជាមួយនឹង​បទ​មួយ​នេះ លោក អ៊ី​ណូ ក៏​បាន​បង្ហើប​ប្រាប់​កម្មវិធី 60Buzz របស់​សារព័ត៌ មាន​កោះសន្តិភាព​ថា បទ​ចម្រៀង​ថ្មី​របស់​លោក​នេះ គឺ​រៀបរាប់​ពី​ខ្លួន​របស់​លោក​ផ្ទាល់ ជា​ពិសេស​តាម​រយៈ​បទ​មួយ​នេះ លោក​ច្រៀង​អរគុណ​ដល់​អ្នកគាំទ្រ​តែ​ម្តង ព្រោះ​បទ Rap មួយ​បទ​នេះ​ជា​ការ​ស្នើ​សុំ​របស់​ហ្វេ​ន ហើយ​បទ​មួយ​នេះ​ទៀត​សោត ច្រៀង​ពី​ជីវិត​របស់​លោក​ផ្ទាល់​ដែល​បាន​ចូល​សិល្បៈ​ជាង​១០​ឆ្នាំ​មកនេះ​។ បើ​តាម​ការ​អោយ​ដឹង បទ​មួយ​នេះ​មាន​រយៈពេល​ប្រមាណ​ជា​ជាង​៤​នាទី​ទៅ​៥​នាទី ។

ជា​ការ​ពិត​ណាស់ ទាក់ទង​ជាមួយ​សារ​ដែល​លោក​បាន​បង្ហោះ មាន​អ្នកគាំទ្រ​ជា​ច្រើន​ចូល​ទៅ​បញ្ចេញ​មតិ​ថា «​លឿន​ឡើង​មេ កូនចៅ​ចាំ​ស្តាប់​» «​ប៉ះ​ណា ប៉ះ​ទៅ ប៉ះ​អាយ​ដល អ៊ី​ណូ អោយ​ស្ពៃ និង​ប៉ះ អ៊ី​ណូ អោយ​ស្ពៃបូកគោ​អានាង​»​។ តាម​រយៈ​សារ​ខ​មិន​របស់​ហ្វេ​ន ហាក់ដូច​មាន​គាំទ្រ​ខ្លាំង​នៅ​បទ​ចម្រៀង​មួយ​នេះ ទោះបីជា​បទ​មួយ​នេះ មិន​ទាន់​ចេញ​ជា​ផ្លូវការ​ក៏​ដោយ ប៉ុន្តែ​ដូច​ជា​មានការ​គាំទ្រ​យ៉ាង​ខ្លាំង ដូច្នេះ​កុំ​ភ្លេច​ណា​ល្ងាច​នេះ រង់ចាំ​នៅ​បទ Rap ថ្មី របស់​លោក​អ៊ី​ណូ​។

យ៉ាងណាមិញ ថ្លែង​បញ្ជាក់​ប្រាប់​កម្មវិធី 60Buzz លោក អ៊ី​ណូ បាន​គូសបញ្ជាក់​ថា «​បទ Rap ថ្មី​មួយ​នេះ របស់​លោក គឺ​ពុំ​មាន​ចេ​នា​ណាមួយ ច្រៀង​ឌឺដង​ផ្លែ​ផ្លា​អោយ​បងប្អូន​ៗ G-Devith និង Vanda នោះ​ទេ​។ ដោយ​បទ​មួយ​នេះ គ្រាន់តែ​ជា​ការ​ស្នើ​សុំ​របស់​ហ្វេ​ន​ៗ អ្នកគាំទ្រ​តែ​ប៉ុណ្ណោះ​»​។

លោក​បន្ត​ថា «​បទ​ចម្រៀង​បែប rap មាន​ចំណងជើង​ថា «ENO is back» មួយ​នេះ លោក​បាន​ចំណាយ​ពេល​រហូត​ដល់​ទៅ​១២​ថ្ងៃ​ក្នុង​ការ​ផលិត​នៅ​បទ​មួយ​នេះ​។ តាម​រយៈ​បទ​មួយ​នេះ លោក​សង្ឃឹមថា ប្រាកដជា​ផ្ទុះ​ជាក់​ជា​មិន​ខាន ព្រោះ​នេះ​ជា​ស្នាដៃ​ដែល​លោក​បាន​ខំប្រឹង​ទាំង​យប់​ទាំង​ថ្ងៃ ផលិត​នៅ​បទ​នេះ​ឡើង ដើម្បី​ហ្វេ​ន​ៗ​របស់​លោក​។ ជា​ចុង​ក្រោយ លោក​អ៊ី​ណូ ក៏​បាន​ជូនពរ​ទៅ​ហ្វេ​ន​របស់​លោក ទាំង​ក្នុង និង​ក្រៅ អោយ​ជួប​តែ​សំណាងល្អ សុខភាព​ល្អ ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេង​ៗ និង​ហេង​ៗ​ទាំងអស់​គ្នា​ណា​»​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ