ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ម្ល៉េះ​លោក​ប្តី! គ្រាន់​តែ​រឿង​នឹង​​កា.ប់​គ្មាន​ប្រណី

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ភ្លើង​ប្រចណ្ឌ​បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​យក​ពូថៅ​កា.ប់​ប្រហារ​ទៅ​លើ​ប្រពន្ធ​របស់​ខ្លួន បណ្តាល​ឲ្យ​រង​របួសធ្ងន់​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួនប្រាណ ហេតុការណ៍​នេះ​កើតឡើង​នៅ​

ខេត្តកំពង់ចាម ៖ ភ្លើង​ប្រចណ្ឌ​បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​យក​ពូថៅ​កាប់​ប្រហារ​ទៅ​លើ​ប្រពន្ធ​របស់​ខ្លួន បណ្តាល​ឲ្យ​រង​របួសធ្ងន់​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួនប្រាណ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​២​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​អូរ​កាប់​មាន់ ឃុំ​អូរ​ម្លូ  ស្រុក​ស្ទឹង​ត្រង់ ជាប់​ព្រំប្រទល់​ជាមួយ​ខេត្តកំពង់ធំ​។

បុរស​ជា​ប្តី​ដែល​កាប់​ប្រពន្ធ​នោះ​ឈ្មោះ សំ ឌុ​ម អាយុ​៧០​ឆ្នាំ និង​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ជិន គី​ម អាយុ​៥៣​ឆ្នាំ អ្នក​ទាំង​២​ស្នាក់​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្តី​របស់​គាត់​បាន​យក​ពូថៅ​មក​កាប់​ប្រហារ​លើ​រូប​គាត់​ដែល​កំពុង​តែ​ដេក​នៅ​លើ​ផ្ទះ ដោយ​មិនដឹង​ខ្លួន​នោះ​ទេ បំណង​សម្លាប់​តែ​ម្តង ។ តែ​សំណាង​បានកូន​ប្រុស​ពៅ​ឈ្មោះ ស៊ី ថុ​ល អាយុ​១៨​ឆ្នាំ ដែល​ឃើញ​ហេតុការណ៍​នោះ ក៏​ស្ទុះ​ពី​កន្ទេល​ដេក​មក​ច្រាន​ឪពុក​ចេញ​មិន​ឲ្យ​កាប់​បន្ត​ទៀត​នោះ​ទេ ។ ក្រោយ​ពី​ប្តី​កាប់​ចំនួន​៧​ពូថៅ​ហើយ​នោះ ក៏​ត្រូវ​បានកូន​ៗ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្ទឹង​ត្រង់ និង​នាំ​បន្ត​មក​កាន់​មន្ទីរពេទ្យ​ខេត្ត ដើម្បី​ឲ្យ​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ដេរ​ស្នាម​កាប់​ដោយ​ពូថៅ ។

ស្ត្រី​រង​គ្រោះ​បន្ត​ទៀត​ថា ចំពោះ​មូលហេតុ​ដែល​ប្តី​របស់​គាត់​កាប់​នេះ ដោយសារ​តែ​កើត​ចេញពី​ភ្លើង​ប្រចណ្ឌ​កាលពី​ក្នុង​អំឡុង​ថ្ងៃ​ទី​១៥ កុម្ភៈ នៅ​ពេល​ដែល​គាត់​បាន​រៀប​ការកូន​ប្រុស​ឈ្មោះ ផា​ន់ សុ​ភ័​ក្រ  ជា​កូនដើម ដោយ​បាន​ហៅ​ប្តី​ដើម​ឲ្យ​មក​ចូលរួម​ជា​ភ្ញៀវ​ហូប​ការ​ជាមួយនឹង​ប្រពន្ធ លុះ​ពេល​ដែល​ប្តី​ក្រោយ​ឈ្មោះ​ឌុ​ម បានឃើញ​ប្តី​ដើម បែរជា​ខឹង និង​បាន​ជេរ​បញ្ជោរ​គាត់​នូវ​ពាក្យ​ចំអាស​ចំអូង ។ ចាប់​តាំង​ក្រោយ​ពី​ការកូន​ប្តី​មុន​មក ប្តី​ក្រោយ​ចេះ​តែ​រករឿង​ស្ទើរ​រាល់ថ្ងៃ​មិន​មាន​សេចក្តីសុខ​ក្នុង​ក្រុម​គ្រួសារ​ទេ សូ​ម្បី​តែ​គាត់​ចង់​ចុះ​ដី​នៅ​ពេល​យប់​ព្រលប់​ក៏​មិន​បាន​ដែរ គឺ​តាម​រករឿង​រហូត​។ ទីបំផុត​ក៏​កាប់​មក​លើ​គាត់​ត្រូវ​៧​ពូថៅ បណ្តាល​ឲ្យ​រង​របួសធ្ងន់​តែ​ម្តង ដូច្នេះ​មិន​អាច​យកប្តី​ក្រោយ​នេះ​បន្ត​ទៀត​ទេ និង​សូម​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់ ។

លោក​វរសេនីយ៍ឯក ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា បុរស​ជា​ប្តី​របស់​ស្ត្រីរង​គ្រោះ​ខាងលើ ក្រោយ​ពី​បាន​កាប់​ប្រហារ​មក​លើ​ប្រពន្ធ​ត្រូវជា​ច្រើន​ពូថៅ ដោយ​នឹក​ស្មាន​តែ​ប្រពន្ធ​ស្លាប់ ក៏​បាន​រត់​មក​ចង​.​ក​ធ្វើ​អត្តឃាត​នៅ​លើ​ដើម​ស្វាយចន្ទី​របស់​អ្នក​ភូមិ បណ្តាល​ឲ្យ​ស្លាប់​ជាប់​ព្រំប្រទល់​ជាមួយនឹង​ខេត្តកំពង់ធំ ហើយ​រូប​លោក​បាន​ចាត់​ឲ្យ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ចុះ​ទៅ​ពិនិត្យ​សព​ហើយ​ដែរ​៕