ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​សម្តី​មួយ​ម៉ាត់​សោះ វ៉ៃ​គ្មាន​មេត្តា

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ រស់នៅ​ក្រោម​ដំបូលផ្ទះ​ក្មួយ គ្រាន់តែ​ទាស់សម្ដី​បន្តិចបន្តួច​ទាញ​អំ​ពូ​ល​ភ្លើង​វ៉ៃ​ក្មួយ បណ្តាល​របួស​ពេញ​មុខ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​

ខេត្តបន្ទាយមានជ័យ ៖ រស់នៅ​ក្រោម​ដំបូលផ្ទះ​ក្មួយ គ្រាន់តែ​ទាស់សម្ដី​បន្តិចបន្តួច​ទាញ​អំ​ពូ​ល​ភ្លើង​វ៉ៃ​ក្មួយ បណ្តាល​របួស​ពេញ​មុខ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​១២​នាទី​យប់ ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០១៧ ស្ថិត​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។

លោក​វរសេនីយ៍ត្រី ភឿ​ក ព្រហ្ម មេបញ្ជាការ​ស្តីទី​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​ឱ​ពុក​មា​វ៉ៃ​ឈ្មោះ ជុំ រ៉ា​ដូ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ជន​ដៃដល់​ដែល​ត្រូវជា​ឪពុកមា​ឈ្មោះ ទេព បូ​រ៉ា ហៅ​ឆាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ជាមួយ​គ្នា​។

ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​ខ្លួន​មាន​ទំនាស់​ពាក្យ​សម្ដី​ជាមួយ​ជន​ដៃដល់​ដែល​ត្រូវជា​ឱ​ពុក​មា​រស់នៅ​ជាមួយគ្នា គ្រាន់​ទាស់សម្តី​​តែមួយ​មាត់​សោះ ស្រាប់​តែ​ឪពុកមា​បាន​ទាញ​អំ​ពូ​ល​ភ្លើង​វ៉ៃ​មកលើ​ខ្លួន បណ្តាល​ឈាម​ពេញ​មុខ​រង​របួសធ្ងន់ ក្រោយ​ពេល​វ៉ៃ​ហើយ​ឪពុកមា​នោះ​ក៏​រត់គេច​ខ្លួន​បាត់​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​មក​ប្តឹង​សមត្ថកិច្ច ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​។

​លោក​វរសេនីយ៍ត្រី ភឿ​ក ព្រហ្ម បាន​បញ្ជាក់​ថា ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ កំពុង​ស្រាវជ្រាវ​ចាប់ខ្លួន​ដើម្បី​​អនុវត្ត​តាម​ច្បាប់​៕