ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បង្ហាញ​រូប​ចោរដល់​មហា​ជន​ ដើម្បី​សុវត្ថិភាព

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០១៧ ស្នងការដ្ឋាន​នគ​បាល​ខេត្ត បង្ហាញ​មុខសញ្ញា​មុខ​ក្រុម​ចោរ​ដល់​មហាជន ដើម្បី​ចូលរួម​ទប់ស្កាត់ និង​បង្ក្រាប​។ នេះ​ជា​មុខសញ្ញា​ក្រុម​ចោរ​ដែល​តែងតែ​

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០១៧ ស្នងការដ្ឋាន​នគ​បាល​ខេត្ត បង្ហាញ​មុខសញ្ញា​មុខ​ក្រុម​ចោរ​ដល់​មហាជន ដើម្បី​ចូលរួម​ទប់ស្កាត់ និង​បង្ក្រាប​។ នេះ​ជា​មុខសញ្ញា​ក្រុម​ចោរ​ដែល​តែងតែ​លួច​ឆ្មក់​ធ្វើ​សកម្មភាព​បន្លំ​លូក​ហោប៉ៅ លួច​ទូរស័ព្ទ​ដៃ លួច​កាបូប​លុយ  លួច​កាច់​សោ​.​ក​ម៉ូតូ និង​លួច​របស់របរ​ផ្សេង​ៗ​ក្នុង​ពិធីបុណ្យ​ទាន​ធំ​ៗ​តាម​បណ្តា​ខេត្ត​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

ដូច្នេះ​ក្នុង​កម្មវិធី​សង្ក្រាន្ត​ស្វាយ​រៀង នៅ​ថ្ងៃ​ទី​១៤, ១៥, ១៦ មេ​សា នេះ ក្រុម​ចោរ​ទាំង​អស់នេះ​អាច​នឹង​បង្ហាញខ្លួន​ធ្វើ​សកម្មភាព​បទល្មើស​ព្រហ្មទណ្ឌ ប្រសិនបើ​បាន​មហា​ជន​ជួប​ក្រុម​ចោរ​ទាំងនេះ សូម​ទាក់ទង​មក​លេខ​ទូរស័ព្ទ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង 0977780007 ។​លោកនាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ 0972943333​។ លោកនាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល 0886171551​។

សំណូមពរ​បងប្អូន​ទាំងអស់​ចូលរួម​ជួយ​សហការ​ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង​ទាំងមូល​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

បើ​តាម​លោក​វរសេនីយ៍ទោ ខឹ​ម ឡៃ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្នងការ​រ​ដ្ឋា​ន​នគ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្នុង​កម្មវិធី​សង្ក្រាន្ត​ស្វាយ​រៀង ឬ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​រយៈពេល​បី​ថ្ងៃ គឺ​ថ្ងៃ​១៤-១៥-១៦ មេ​សា​នេះ លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​មេបញ្ជាការ​ឯកភាព​ខេត្ត បាន​រៀបចំ​កម្លាំង​ការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ សរុប​ចំនួន​៤៥៣​នាក់ រួម​មាន​កម្លាំង​នគរបាល​ខេត្ត​២១៥​នាក់ កងរាជអាវុធហត្ថ​ចំនួន​១២៤​នាក់ ទាហាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​៨៥​នាក់ ។

ក្រុង​ស្វាយ​រៀង​មាន​នគរបាល​ក្រុង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់  និង​ប្រជា​ការពារ ក៏​បាន​ដាក់​ពង្រាយ​កម្លាំង​ការពារ​ដែរ និង​ក្រុម​គ្រូពេទ្យ​សង្គ្រោះ​មាន​ចំនួន​២៩​នាក់​។ ចំណែក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង បាន​រៀបចំ​សមាជិក​គណៈកម្មការ​ដឹកនាំ​ដំណើរការ​សង្ក្រាន្ត​ស្វាយ​រៀង ដែល​មក​ពី​បណ្តា​ស្រុក​ក្រុង​ទាំង​៨​នៃ​ខេត្ត​ស្វាយ​រៀង​​មាន​ចំនួន​ជិត​១​ម៉ឺន​នាក់ ដើម្បី​ឲ្យ​មានដំណើរ​ការ​ល្អ​ក្នុង​ការ​ដឹកនាំ​លេងល្បែង​ប្រជា​ប្រី​យ​ប្រពៃណី​ជាតិខ្មែរ​យើង​ឲ្យ​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន​បាន​ចូលរួម​សប្បាយ​រីករាយ​ក្នុង​ពិធី​សង្ក្រាន្ត​នៃ​ទឹកដី​ខេត្តស្វាយរៀង​។ ហើយ​ការ​រៀបចំ​សង្ក្រាន្ត​ស្វាយ​រៀង មាន​០៣​ទីតាំង គឺ​ទី​១-​នៅ​សួន​កុមារ ទី​២-​នៅ​ខាង​មុខ​សាលាខេត្ត និង​ទី​៣-​នៅ​វត្ត​ព្រៃ​ឆ្លាក់ និង​មាន​កន្លែង​តាំងពិព័រណ៍ ស្តង់​លក់ទំនិញ​២​កន្លែង​នៅ​រង្វង់​មូល​វិមាន​ឯករាជ្យ និង​នៅ​មាត់ទន្លេ​ឆ្នេរទន្លេ​វ៉ៃ​គោ​រាប់រយ​ស្តង់ ដូច្នេះ​សង្ឃឹមថា មាន​ប្រជាពលរដ្ឋ មន្ត្រីរាជ​ការ​​ចូលរួម​កម្សាន្ត​រាប់​ម៉ឺន​នាក់​នៅ​សង្ក្រាន្ត​២០១៧​នេះ​៕