ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគហ៊ុន​ហុងកុង​ធ្លាក់​ចុះ​ជាង៦% ដោយសារ​ការ​ភ័.យ​ខ្លា.ច​អំពី​អាណត្តិ​ទី​៣ លោក ស៊ី ជី​ន​ពីង

1 ឆ្នាំ មុន

ហុងកុង ៖ ភាគហ៊ុន​របស់​ហុងកុង​បាន​ធ្លាក់​ចុះ​ជាង ៦% ដែល​តួលេខ​ដ៏​អាក្រក់​បំផុត​របស់​ពួក​គេ​

ហុងកុង ៖ ភាគហ៊ុន​របស់​ហុងកុង​បាន​ធ្លាក់​ចុះ​ជាង ៦% ដែល​តួលេខ​ដ៏​អាក្រក់​បំផុត​របស់​ពួក​គេ​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ឆ្នាំ ២០០៨ ពោល​គឺ​កើតឡើង​ត្រឹមតែ​១​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​មេដឹកនាំ​កំពូល​ចិន លោក ស៊ី ជី​ន​ពីង (Xi Jinping) បាន​ធានា​ការ​ក្តាប់​អំណាច​អាណត្តិ​ទី​៣​របស់​គាត់ នៅ​ឯការ​ជួបជុំ​នយោបាយ​ដ៏​ធំ​មួយ​។

វិនិយោគិន​បរទេស​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយ​លទ្ធផល​នៃ​ការ​រុះរើ​ការ​ដឹកនាំ​របស់​បក្សកុម្មុយនិស្ត​បាន​ផ្តាច់​ភាគហ៊ុន​ចិន និង​ប្រាក់​យន់ បើ​ទោះបីជា​មានការ​ចេញផ្សាយ​ទិន្នន័យ GDP ខ្លាំង​ជាង​ការ​រំពឹង​ទុក​យ៉ាងណា​ក៏​ដោយ​។ ពួក​គេ​ព្រួយបារម្ភ​ថា ការ​រឹត​បន្តឹង​ការ​ក្តាប់​អំណាច​របស់​លោក ស៊ី នឹង​នាំ​ទៅ​ដល់​ការ​បន្ត​គោលនយោបាយ​ដែល​មាន​ស្រាប់​របស់​ទីក្រុង​ប៉េ​កាំ​ង និង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​បន្ថែម​ទៀត​។

ស​ន្ទ​ស្សន៍​ហ៊ុន Hang Seng (HSI) របស់​ហុងកុង​បាន​ធ្លាក់​ចុះ ៦.៤% កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ដែល​ជា​ការ​ធ្លាក់​ចុះ​ប្រចាំ​ថ្ងៃ​ដ៏​ធំ​បំផុត​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០០៨​។ ដែល​ស​ន្ទ​ស្សន៍​នេះ បាន​បិទ​នៅ​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ខែមេសា ឆ្នាំ​២០០៩​។

ប្រាក់​យន់​របស់​ចិន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយ​ឈាន​ដល់​កម្រិត​ទាប​ថ្មី​ក្នុង​រយៈពេល​១៤​ឆ្នាំ បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​នៅ​លើ​ទីផ្សារ​ដីគោក​។ ចំណែក​នៅ​លើ​ទីផ្សារ​ឈូង​សមុទ្រ ដែល​វា​អាច​ធ្វើ​ពាណិជ្ជកម្ម​បាន​ដោយ​សេរី រូបិយប័ណ្ណ​ចិន​បាន​ធ្លាក់​ចុះ ០.៨% ជិត​ដល់​កម្រិត​ខ្សោយ​បំផុត​ក្នុង​កំណត់​ត្រា ទោះបីជា​សេដ្ឋកិច្ច​ចិន​បាន​កើនឡើង ៣.៩% នៅ​ក្នុង​ត្រីមាស​ទី​៣ ធៀប​នឹង​ឆ្នាំ​មុន​យ៉ាងណា​ក៏​ដោយ​។ នេះ​បើ​យោង​តាម​ទ​ន្និ​ន័យ​របស់​ការិយាល័យ​ស្ថិតិ​ជាតិ​។

ការ​លក់​ចេញ​ភាគហ៊ុន​យ៉ាង​ខ្លាំង បាន​កើតឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​បក្សកុម្មុយនិស្ត​ចិន​កំពុង​កាន់​អំណាច​បាន​បង្ហាញ​ពី​ការ​ដឹកនាំ​ថ្មី​របស់​ខ្លួន​សម្រាប់​រយៈពេល​៥​ឆ្នាំ​បន្ទាប់​។ បន្ថែម​ពីលើ​ការ​ទទួល​បាន​អាណត្តិ​ទី​៣ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​នាម​ជា​ប្រធាន​បក្ស លោក ស៊ី បាន​ប្រមូលផ្តុំ​ក្រុម​ដឹកនាំ​ថ្មី រួម​ជាមួយនឹង​ក្រុម​អ្នក​ស្មោះត្រង់​ដ៏​រឹង​មាំ​បំផុត​របស់​គាត់​។

មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន​ដែល​គាំទ្រ​ទំនាក់ទំនង​ទីផ្សារ និង​ការ​បើក​សេដ្ឋកិច្ច​ត្រូវ​បាន​បាត់​ខ្លួន​ពី​ក្រុម​ដឹកនាំ​កំពូល​ថ្មី ដែល​បង្ក​ជា​ការ​ព្រួយបារម្ភ​បន្ថែម​អំពី​ទិស​ដៅ​អនាគត​របស់​ចិន ជាមួយ​សហរដ្ឋអាមេរិក ដែល​ជា​ដៃគូ​ប្រជែង​របស់​ខ្លួន​។ ដោយ​អ្នក​ដែល​ត្រូវ​បាន​ជម្រុះ​ចេញ​រួម​មាន លោកនាយក​រដ្ឋមន្ត្រី Li Keqiang អនុនាយក​រដ្ឋមន្ត្រី លោក Liu He និង​ទេសាភិបាល​ធនាគារកណ្តាល លោក Yi Gang៕ (​ដកស្រង់​ចេញពី CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ