ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ធ្វើបាប​ប្អូនស្រី​​ឧកញ៉ា​ផង… !

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​៣​នាក់​ ដែល​ពាក់ព័ន្ធ​ករណី​គប់​បំបែក​កញ្ចក់​ថ​យន្ត​ និង​គំរាម​សម្លា.ប់​នារី​ម្នាក់ដែល​ជា​ប្អូនស្រី​ឧកញ៉ា និង​ជា​ជំនួយការ​មេទាហាន កាលពី​ព្រឹក​ថ្ងៃ​ទី​៣ មេ​សា នោះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលា​​​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

រាជធានី​ភ្នំពេញ ៖ បុរស​៣​នាក់​ ដែល​ពាក់ព័ន្ធ​ករណី​គប់​បំបែក​កញ្ចក់​ថ​យន្ត​ និង​គំរាម​សម្លាប់​នារី​ម្នាក់ដែល​ជា​ប្អូនស្រី​ឧកញ៉ា និង​ជា​ជំនួយការ​មេទាហាន កាលពី​ព្រឹក​ថ្ងៃ​ទី​៣ មេ​សា នោះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលា​​​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់ ១-​ឈ្មោះ​ប៊ុ​ន រតនា ហៅ​អូន អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ២-​ឈ្មោះ​ហួ​ន តារា​រិ​ទ្ធី អាយុ​២២​ឆ្នាំ ស្នាក់​ផ្ទះ​លេខ​៥៧D ផ្លូវ​លេខ​៣៤៨ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន និង​៣-​ឈ្មោះ​កែវ គុណ​ន​រា ហៅ​តឿ អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៥E0 ផ្លូវ​លេខ​លេខ​៥ សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ទាក់ទិន​ការ​ចាប់​ឃាត់ខ្លួន​បុរស​៣​នាក់​នោះ​ បញ្ជូន​ទៅ​សាលាដំបូង​នោះ ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ដើម​ប​ណ្តឹង​ក្នុង​រឿង គឺជា​នារី​មានមុខ​របរ​លក់​ឡេ​ម្នាក់ ។ សមត្ថកិច្ច​ឱ្យ​ដឹង​ទៀត​ថា ដើមចម​ពី​ដំបូង មាន​ស្ត្រី​២​នាក់​ជា​មិត្តភក្តិ​គ្នា និង​ប្រកប​មុខរបរ​លក់​ឡេ​លាប​ខ្លួន​ដូច​គ្នា ។ ក្រោយមក នារី​ដើមបណ្តឹង​ជា​ប្អូនស្រី​ឧកញ៉ា និង​ជា​ជំនួយការ​មេទាហាន លក់ដាច់​ជាង​មិត្តភក្តិ​ពេក ធ្វើ​ឱ្យ​មិត្តភក្តិ​នោះ​អន់ចិត្ត កើតក្តី​ច្រណែន​ជាមួយ​គ្នា​ញឹកញាប់ រហូត​មិត្ត​ម្នាក់​នោះ​បាន​ពឹងពាក់​បុរស​៣​នាក់​ខាងលើ ឱ្យទៅ​វាយ និង​គប់​កញ្ចក់​រថយន្ត​ដើមបណ្តឹង ព្រមទាំង​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​គំរាម​ថា នឹង​សម្លាប់​ជា​ញឹកញាប់ កាលពី​ថ្ងៃ​ទី​១៧ កក្កដា ២០១៦ ។ ដើមបណ្តឹង​ដំបូង ជិះ​រថយន្ត​ម៉ាក​ព្រុស ដល់​ពេល​គេ​គុប​បែក​កញ្ចក់​ម្តង​ទៅ នាង​លក់​ចោល ហើយ​ក៏​ទិញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ប្រើ​វិញ ។

សមត្ថកិច្ច​បន្ត​ថា ពេល​ដើមបណ្តឹង​ទិញ​រថយន្ត​ឡិច​ស៊ី​ស​ប្រើ ត្រូវ​គេ​ចោល​បែក​កញ្ចក់​ម្តងទៀត ពេល​នោះ​ដើមបណ្តឹង​ឆែក​កាមេរ៉ា​សុ​វត្តិភាព មើលទៅ​ឃើញ​មនុស្ស​ដដែល​ធ្វើ​សកម្មភាព គប់​កញ្ចក់​រថយន្ត​របស់​នាង ។ បន្ទាប់​មក​នាង​បាន​ដូរ​កញ្ចក់​រថយន្ត​ប្រើ​ប្រាស់​​​វិញ ស្រាប់តែ​ថ្ងៃ​ទី ២៤ មីនា ២០១៧ ក្រុម​ដដែល​នោះ​លប​គប់​បែក​ម្តងទៀត ។ ក្រោយមក​នៅ​ថ្ងៃ​ទី​២៨ មីនា ជន​ដដែល​បាន​​គប់​កញ្ចក់​រថយន្ត​របស់​នាង​បែក​ម្តងទៀត សរុប​ទៅ​ទ​ង្វើ​ដែល​បុរស​៣​នាក់​នេះ បាន​ធ្វើ​ទៅ​លើ​ដើមបណ្តឹង​គប់​បំបែក​កញ្ចក់​រថ​យន្ត​នាង​ចំនួន​៣​ដង ទើប​នាង​ទ្រាំ​លែង​បាន​ក៏​ប្តឹង​សមត្ត​កិច្ច​ឲ្យ​ជួយ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

បុរស​ទាំង​៣​នាក់​ក្រោយ​សមត្ថកិច្ច​ឃាត់ខ្លួន ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​បាន​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា និង​គំរាម​ថា និង​សម្លាប់ ដែល​សំណុំរឿង​នេះ ស្ថិត​នៅ​ដំណាក់កាល​តំណាង​អយ្យ​ការ​កំពុងធ្វើការ​សាកសួរ ។