ខេត្តព្រះសីហនុ៖ គឺជារឿងសោកសង្រេងថ្មីមួយទៀត ដែលស្ត្រីម្នាក់ ជិះម៉ូតូទៅទទួលកូន ចេញពីរៀន ក្នុងក្រុងព្រះសីហនុ ក៏ត្រូវរថយន្តកុងតឺន័រ បុកស្លា.ប់ ដោយកិនខ្ទេចទាំងម៉ូតូ និងខ្ទេចទាំងសាកស.ព។ កុងតឺន័រនោះ បានបើកវ៉ាជែង ហើយចូលចំណែកផ្លូវខាងស្តាំរបស់ស្ត្រីរងគ្រោះ ក៏បុកកិនដល់ចញ្ចើមផ្លូវតែម្តង។
គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើង នៅផ្លូវជាតិលេខ៤ ម្តុំចំណោតអូរត្រាវ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីម៉ោងជិត ៦ល្ងាច ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នេះ។
សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងរថយន្ដកុងតឺន័រ ០១គ្រឿង ដែលមានក្បាលរថយន្តពាក់ផ្លាកលេខ ព្រះសីហនុ 3A-5829 បើកបរទិសដៅ ចេញពីក្រុងព្រះសីហនុ មកដល់ចំណុចកើតហេតុ រថយន្តនេះ បានវ៉ាឡើងជែង ក៏ទៅបុកម៉ូតូជនរងគ្រោះ ម៉ាកHONDA PCX ពណ៌ស គ្មានផ្លាកលេខ ទិសដៅផ្ទុយគ្នា ដែលមានអ្នកបើកបរ ឈ្មោះ ផាន់ រ័ត្នធឿន ភេទស្រី អាយុ ៣៦ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ន ក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យស្រីរងគ្រោះ ស្លា.ប់ ដោយឡានកិនខ្ទេចសាកស.ព នៅនឹងកន្លែង។ ដោយឡែក អ្នកបើកបររថយន្ដកុងតឺន័រ បានចុះ រត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ៕

ចែករំលែកព័តមាននេះ