ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​បង់កូន​ទាំង​ទ្វេ! ម៉ែ-ឪទទួល​វិប្បដិ​សារីបែប​ណា​…

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ កុមារ​២​នាក់​បងប្អូន​បង្កើត​ត្រូវ​ស្លា.ប់​យ៉ាង​វេទនា​បំផុត​នៅ​ក្នុង​ភ្នក់ភ្លើង ខណៈ​ពួក​គេ​កំពុង​ដេក​លង់លក់​ក្នុង​ដំណេក ហើយ​ក៏​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ទាំង​កណ្តាលរាត្រី​មិន​អាច​រត់​ចេញ​ទាន់ កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​យប់​ថ្ងៃ​ទី​២៣ មីនា ២០១៧ ស្ថិត​នៅ​ភូមិ​ខ្ញែ​ង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

ខេត្តមណ្ឌលគិរី ៖ កុមារ​២​នាក់​បងប្អូន​បង្កើត​ត្រូវ​ស្លាប់​យ៉ាង​វេទនា​បំផុត​នៅ​ក្នុង​ភ្នក់ភ្លើង ខណៈ​ពួក​គេ​កំពុង​ដេក​លង់លក់​ក្នុង​ដំណេក ហើយ​ក៏​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ទាំង​កណ្តាលរាត្រី​មិន​អាច​រត់​ចេញ​ទាន់ កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​យប់​ថ្ងៃ​ទី​២៣ មីនា ២០១៧ ស្ថិត​នៅ​ភូមិ​ខ្ញែ​ង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

ប្រភព​ឱ្យ​ដឹង​ថា ក្មេង​រង​គ្រោះ​ដែល​ស្លាប់ ម្នាក់​ឈ្មោះ​យ៉ឹ​ម ផ​ល្លី អាយុ​៤​ឆ្នាំ និង​ក្មេង​ស្រី​ឈ្មោះ​យ៉ឹ​ម ផល្លា អាយុ​២​ឆ្នាំ មាន​ឪពុក​ឈ្មោះ​​ពាក យ៉ឹ​ម អាយុ​២៥​ឆ្នាំ និង​ម្តាយ​ឈ្មោះ​ប៊ុ​ន ភ​ន អាយុ​២៤​ឆ្នាំ ទាំង​ឪពុក​ម្តាយ​និង​កូន​តូច​ៗ​ជា​ជនជាតិ​ភ្ន​ង ។ ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​មាន​ទទឹង​៦​ម៉ែត្រ បណ្ដោយ​៧​ម៉ែត្រ ។ នៅ​ក្នុងផ្ទះ​មាន​ស្រូវ​៤០​បាវ​ឆេះ​គ្មាន​សល់ ហើយ​ករណី​នេះ សមត្ថកិច្ច​សន្និដ្ឋាន​ថា គឺ​បណ្ដាល​មក​ពី​ភ្លើងទៀន ដែល​ឪពុក​ម្តាយ​ក្មេង​រង​គ្រោះ​ដុត​ទុក​បំភ្លឺ​ចោល​ក្នុងផ្ទះ ។

ប្រភព​ពី​លោកនាយ​ប៉ុស្តិ៍​ឃុំ​ចុង​ផ្លាស់ លោក​ឡេវ វិបុល បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ឪពុក​-​ម្ដាយ​ក្មេង​រង​គ្រោះ​បាន​ចេញ​ទៅ​មើល​ទូរទស្សន៍​នៅផ្ទះ​បងប្អូន ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ពី​ផ្ទះ​របស់​ខ្លួន និង​បាន​ទុក​ឲ្យ​កូន​ទាំង​ពីរ​នាក់​គេង​ក្នុងផ្ទះ ។ ក្រោយមក​ក៏​មាន​គេ​ស្រែក​ប្រាប់​ថា «​ភ្លើង​ឆេះ​ផ្ទះ​» ទើប​ឪពុក​-​ម្ដាយ និង​អ្នក​ជិតខាង​បាន​នាំ​គ្នា​រត់​មក​ជួយ​ពន្លត់ភ្លើង ប៉ុន្តែ​មិន​អាច​ពន្លត់​បាន​នោះ​ទេ ព្រោះ​ភ្លើង​បាន​ឆេះ​ពេញបន្ទុក​ទៅ​ហើយ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៤ មីនា នេះ សមត្ថកិច្ច រួម​ជាមួយ​ឪពុក​-​ម្ដាយ​ក្មេង​រង​គ្រោះ​បាន​កាយ​រក​ឃើញ​ឆ្អឹង​ក្មេង​ទាំង​ពីរ ។