ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រឿងភ្ញាក់ផ្អើលការបង្ក្រាបឈ្មួញឈើដុះស្លែ «យាយម៉ាប់»​

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌលគិរី ៖ ឈ្មួញ​ឈើ​ដុះ​ស្នឹម​ប្រចាំ​ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដែល​គ្មាន​សមត្ថកិច្ច ​ឬ​មន្ត្រី​ជំនាញ​ហ៊ាន​ទៅ​ក្បែរ​លំនៅ​ឋាន​របស់​គាត់​រាប់​សិប​ឆ្នាំ​មក​ហើយ ត្រូវ​បាន​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី ចាប់​បង្ក្រាប​ឈើ​ខុសច្បាប់​របស់​គាត់​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត…

ខេត្ត​មណ្ឌលគិរី ៖ ឈ្មួញ​ឈើ​ដុះ​ស្នឹម​ប្រចាំ​ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដែល​គ្មាន​សមត្ថកិច្ច ​ឬ​មន្ត្រី​ជំនាញ​ហ៊ាន​ទៅ​ក្បែរ​លំនៅ​ឋាន​របស់​គាត់​រាប់​សិប​ឆ្នាំ​មក​ហើយ ត្រូវ​បាន​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី ចាប់​បង្ក្រាប​ឈើ​ខុសច្បាប់​របស់​គាត់​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។

សេចក្តី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា «យាយ​ម៉ា​ប់» ដែល​អ្នកស្រុក​ស្គាល់​យ៉ាង​ច្បាស់​ថា គឺជា​ថៅកែ​ឈើ​ដ៏​ធំ​ប្រចាំ​ឃុំ​មេ​ម៉​ង់ ដែល​រកស៊ី​ជំនួញ​ឈើ​មិន​ក្រោម​២០​ឆ្នាំ ត្រូវ​បាន​ជំនាញ​ចាប់​បង្ក្រាប​ឈើ​របស់​​គាត់ ដែល​ជា​រឿង​ភ្ញាក់ផ្អើល​មួយ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ដ្បិត​របរ​កែ​ច្នៃ​ឈើ និង​លក់​ឈើ​ខុសច្បាប់​របស់​គាត់ កន្លង​មក​មិន​ធ្លាប់​មាន​សមត្ថកិច្ច​ណា​ទៅ​ប៉ះពាល់​ឡើយ ព្រោះ​គាត់​តែង​អះអាង​ថា មាន​មន្ត្រី​គ្រាក់​ៗ ​រង់ចាំ​ការពារ​ពីក្រោយ ដែល​ធ្វើ​ឲ្យ​ជំនាញ​មន្ត្រី​តូច​តាង​មិន​ហ៊ាន​ទៅ​ក្បែរ ។

ជាក់ស្តែង នៅ​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២២ កន្លង​ទៅ​កំលាំង​ខណ្ឌរ​ដ្ឌ​បាល​ព្រៃឈើ​មណ្ឌលគិរី ដឹក​នាំ​ដោយ​លោក ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ត្រូវ​បាន​ប្រភព​បង្ហើប​ថា ខណៈ​មន្ត្រី​ជំនាញ​កំពុង​ប្រត្តិបត្តិការ​បង្ក្រាប គេ​បានឃើញ​យាយ​ម៉ា​ប់ ស្វែងរក​ការ​អន្តរា​គម​ន៏​ខ្វាត់ខ្វែង​ពី​អ្នកមាន​អំណាច ប៉ុន្តែ​ដោយ​មិន​អាច​យកមុខ​មាត់​កិត្តិយស​របស់​ខ្លួន​ការពារ មុខរបរ​ខុសច្បាប់​របស់​ឈ្មួញ​ជួញដូរ​ឈើ ទើប​គ្មាន​អ្នក​ណា​ចេញ​មុខ​កាង​ឲ្យ​យាយ​ម៉ា​ប់ ធ្វើ​ឲ្យ​ប្រតិបត្តិការ​របស់​មេព្រៃ​ដំណើរការ​បាន​យ៉ាង​រលូន រហូត​ឈាន​ដល់ក​សាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​។

សូម​បញ្ជាក់​ថា មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​ចាប់​ឃាត់​រោង​សិប្បកម្ម​កែ​ច្នៃ​ផល​អនុ​ផល​ព្រៃ​ឈើ គ្មាន​លិខិតអនុញ្ញាតមួយ​​កន្លែង ដកហូត​បានម៉ាស៊ីនភ្លើង០១​គ្រឿង តាប​ឈួ​ស០១​គ្រឿង និង​ឈើ​អារ​ប្រភេទ​លេខ​១​សុ​ក្រម ចំនួន​ប្រហែល១,៥០ ម៉ែត្រត្រីគុណ នៅ​ភូមិ​ពូ​ហូ​ង ឃុំ​ចុង​ផ្លាស់ ស្រុក​​កែវ​សីមា ខេត្តមណ្ឌលគិរី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ ម៉ា​ប់ ។

អត្ថបទសរសេរ ដោយ