ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ពិត​ទេ?​ ស្ងាត់​ៗ ស្រី​នា និង ហេង វិសាល ត្រៀម​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​ជាមួយ​គ្នា

2 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ ២០២២ មានការ​ភ្ញាក់ផ្អើល​ពាសពេញ​បណ្ដាញ​សង្គម​តែ​ម្ដង បន្ទាប់​ពី​បានដឹង​ដំណឹង​ថា YouTuber ប្រុស​ស្រី​ដ៏​ល្បីឈ្មោះ​មួយគូ ដែល​កំពុង​តែ​ឆក់​យក​បេះដូង​ហ្វេ​ន​ៗ​មិន​តិច​នាក់ និង​នាំ​គ្នា​បុក​ពោះ​គ្រប់​ៗ​គ្នា នោះ​គឺ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ ២០២២ មានការ​ភ្ញាក់ផ្អើល​ពាសពេញ​បណ្ដាញ​សង្គម​តែ​ម្ដង បន្ទាប់​ពី​បានដឹង​ដំណឹង​ថាតារា YouTuber ប្រុស-​ស្រី​ដ៏​ល្បីឈ្មោះ​មួយគូ ដែល​កំពុង​តែ​ឆក់​យក​បេះដូង​ហ្វេ​ន​ៗ​មិន​តិច​នាក់ នោះ​គឺ​កំលោះ​សង្ហា​រលោក ហេង វិសាល និង​ស្រី​ស្រស់ ជា ស្រី​នា លេង​មួយ​ក្បាច់​នេះ ធ្វើ​អោយ​អ្នកគាំទ្រ​ជ្រួលច្របល់​មិន​ស្ទើរ​នោះ​ឡើយ ក្រោយ​ពេល​លេចលឺ​តម្រុយ​ថា «​អ្នក​ទាំង​ពីរ​បាន​ត្រៀម​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​ជាមួយ​គ្នា​ហើយ​នៅ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ ២០២២​នេះ​តែ​ម្ដង​»​។

ជាក់ស្ដែង នេះ​បើ​យោង​ទៅ​តាម​ការ​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែល​មានឈ្មោះ​ថា «Yong Georgsilk» ដែល​បាន​រៀបចំ​ឈុត​ផ្កា ក្នុង​ពិធី​ពិសា​ស្លា​ភ្ជាប់ពាក្យ ដោយ​មានការ​បញ្ជាក់​ច្បាស់​យ៉ាង​ច្បាស់​ៗ​បែប​នេះ​ថា «​ជា​ថ្ងៃ​មង្គល​របស់​កូនស្រី​ម្ចាស់​ហាង «​ប្រណិត​នារី​ សំអាងការ​»​។

ក្នុង​នោះ​ផង​ដែរ គេ​ក៏​បានឃើញ​មាន​មិត្ត​ៗ និង​អ្នកលេង​នៅ​ក្នុង​បណ្ដាញ​សង្គម​នាំ​គ្នា​ធ្វើការ​បង្ហោះ​សារ​ជូនពរ និង​អបអរសាទរ​ទៅ​ដល់ YouTuber ទាំង​ពីរ​នាក់​នេះ​ជា​ច្រើន​ផង​ដែរ ដោយ​នាំ​គ្នា​ញញឹម​បិទ​មាត់​មិន​ជិត និង​ចូល​ទៅ​សម្ដែង​អារម្មណ៍​រំភើប​សប្បាយ​រីករាយ ចំពោះ​អ្នក​ទាំង​ពីរ​ជា​ខ្លាំង​និងរង់​ចាំ​មើលនូវ​ថ្ងៃ​ពិសេស​របស់​តារា២ដួងនេះគ្រប់​ៗ​គ្នា​តែ​ម្ដង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ YouTuber ប្រុស​សង្ហារ​ស្រី​ស្អាត​មួយគូ​ខាងលើ​នេះ បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​កាន់តែ​ចាប់អារម្មណ៍​ខ្លាំង​ពី​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ ទោះបីជា​មិន​ទាន់​ឃើញ​បើក​បង្ហាញ​ចំណង​ស្នេហ៍​ជា​សាធារណៈ​។ ខណៈ​បានឃើញ​វី​ដេ​អូ​មួយ ដែល​ក្រុម​អ្នកគាំទ្រ​របស់​អ្នក​ទាំង​ពីរ នាំ​គ្នា​ចាប់​បាន​ថា អ្នក​ទាំង​ពីរ​កំពុង​តែ​សន្សំ​ប្រាក់​រួម​គ្នា​ក្នុង​កុង ធនាគារ​តែ​មួយ ថែម​ទាំង​បាន​បញ្ជាក់​ថា «​សន្សំ​សម្រាប់​ថ្ងៃ​អនាគត​ទៀត​ផង ហើយ​កាលពី​កន្លង​ទៅ កំលោះ​សង្ហារ​មុខមាត់​មាន​មន្ត​ស្នេហ៍​លោក ហេង វិសាល និង​ស្រី​នា បាន​បណ្ដើរគ្នា​ទៅ​ធ្វើ​ចិញ្ចៀន​ជាមួយ​គ្នា ហើយ​ថែម​ជួយ​រើស​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង​» ។

បន្ទាប់​ពី​បានលឺ​ដូច្នេះ​ភ្លាម ក៏​មាន​ហ្វេ​ន​ៗ​ជា​ច្រើន​នាក់​នាំ​គ្នា​ចូល​ទៅបញ្ចេញមតិព្រោងព្រាត​បែប​នេះ​ថា «​សូម​ឲ្យ​វា​ជា​ការ​ពិតផង​ចុះ​ៗ សាធុ​» «​ស្អែក idol ភ្ជាប់ពាក្យ​ហើយ រំភើបចិត្ត​ណាស់​» «​បង​សាល​ច្បាស់​ណាស់ ព្រោះ​ញ៉ុ​ម​ដឹង​រឿង​គាត់​ដែល គាត់​ស្រលាញ់​គ្នា​1​បង​នា 1​ឆ្នាំ​ជាង​ហើយ​» «​ទៅ​ទិញ​ចិញ្ចៀន​លើក​មុន​សិទ្ធិ​តែ​ចៃដន្យ​ជួប​គ្នា រើស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ធ្លោយមាត់​ថា កម្មវិធី​ពួក​យើង​ទៀត​» «​ចង់​ឃើញ​បង​សាល និង​បង​នា​ក្លាយជា​គូស្នេហ៍​ពិត​ដល់​ហើយ​» «​បង​សាល និង​បង​នា ធ្វើ​អោយ​ហ្វេ​ន​ម្នាក់​នេះ​គេង​មិន​លក់​រង​ចាំ់តែ​ដំណឹង​ល្អ​ឆាប់​ៗ​ទេ ពេល​នេះ​ភ័យ​អរ​ៗ​មិច​ទេ​ខ្ញុំ​» «​កុំ​ធ្វើ​អោយ​ហ្វេ​ន​ៗ​នាំ​គ្នា​ខកចិត្ត​ណា​អាយ​ដល​»​។

យ៉ាងណាមិញ យើង​នៅ​មិន​ទាន់​ហ៊ាន​ប្រាកដ​១០០% នៅឡើយ​នោះ​ទេ​ថា តើ​អ្នក​ទាំង​ពីរ​ពិតជា​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​នឹង​គ្នា​ពិតប្រាកដ​មែន ឬ​ក៏​យ៉ាងណា​នោះ? អ្វី​ដែល​សំខាន់ គឺ​មាន​តែ​រង់ចាំ​ការ​បកស្រាយ​ពី​សាមីខ្លួន​អ្នក​ទាំង​ពីរ​នាក់​ចេញ​មុខ​មក​និយាយ​អោយ​ច្បាស់​អំពី​ទំនាក់ទំនង​និង​ដំណឹង​ដែល​បាន​លេចលឺ​ពាសពេញ​បណ្ដាញ​សង្គម​នេះ​តែ​ប៉ុណ្ណោះ ទើប​អាច​ដឹង​ថា តើ​រឿង​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា? មាន​តែ​ចាំ​មើល​បន្ត​ទៀត​តែ​ប៉ុណ្ណោះ​ឯង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ