ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ប្រព្រឹត្ត​រឿង​បែប​ណឹ​ង​នៅ​ក្នុង​បន្ទប់​ជួល​ផង​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៤ មីនា នៅ​ពេល​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀ.ន​នៅ​បន្ទប់​ផ្ទះ​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៤ មីនា នៅ​ពេល​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​នៅ​បន្ទប់​ផ្ទះ​ជួល​លេខ​២ ជាន់​ទី​២ ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​ម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់ និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។

ប្រតិបត្តិ​ការណ៍​បង្ក្រាប​គ្រឿងញៀន​នេះ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ និង​លោក​វរសេនីយ៍ត្រី គួ​ក សុខ​ហួរ អធិការរង និង​មានការ​សម្របសំរួល​ពី​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ផង​ដែរ ។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ទី​១-​ឈ្មោះ បេន សុ​បុត្រា អាយុ​៣៣​ឆ្នាំ ជា​ប្តី​និង​ទី​២-​ឈ្មោះ គ្រឿង ចាន់​តី អាយុ​៣៤​ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់​ជា​ប្រពន្ធ ។ 

លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​នៅ​ក្នុង​មូលដ្ឋាន​ដោយ​មានការ​ស្រាវជ្រាវ​កម្លាំង​សមត្ថកិច្ច​ឈាន​ចុះ​ទៅ​ឆែកឆេរ​បន្ទប់​ជួល​ឃាត់ខ្លួន​ជនសង្ស័យ និង​ដកហូត​វត្ថុ​តាង​តែ​ម្តង ៕