ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​! ស្ងាត់​ៗ នី រ័​ត្ន ម្ចាស់​បទ «​ស៊ី​ចេក ផឹកទឹក​» វិល​មក​ស្រុក​ខ្មែរ ក្រោយ​បាត់​មុខ​៥​ឆ្នាំ

1 ឆ្នាំ មុន
  • ភ្នំពេញ

មហាជន ជា​ពិសេស​បណ្តា​ប្រិ​យ​មិត្ត​គាំទ្រ​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល ក្រោយ​ពេល​គេ​ឃើញ​ថា ស្ងាត់​ៗ​តារាចម្រៀង​ក្នុង​ផលិតកម្ម​ថោ​ន នី រ័​ត្ន បាន​វិល​មក​ស្រុក​ខ្មែរ ដើម្បី​ជួបជុំ​មិត្តភក្តិ

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​ប្រិ​យ​មិត្ត​គាំទ្រ​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល ក្រោយ​ពេល​គេ​ឃើញ​ថា ស្ងាត់​ៗ​តារាចម្រៀង​ក្នុង​ផលិតកម្ម​ថោ​ន នី រ័​ត្ន បាន​វិល​មក​ស្រុក​ខ្មែរ ដើម្បី​ជួបជុំ​មិត្តភក្តិ​បងប្អូន បន្ទាប់​ពី​នាង​បាន​ចាកចេញ​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​ជាមួយ​ស្វាមី​អស់​រយៈពេល​ជាង​៥​ឆ្នាំ​មកនេះ​។

ការ​វិល​មក​ស្រុក​ខ្មែរ​នា​ពេល​នេះ នី រ័​ត្ន បាន​ឆ្លៀតពេល​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ៗ​បន្ថែម​ទៀត ដើម្បី​ជា​ការ​ឆ្លើយ​តប​ការ​ចង់បាន​ពី​ប្រិ​យ​មិត្ត​គាំទ្រ ក្រោយ​ពី​នាង​បាន​ខក​ខានមិនបាន​ចេញ​បទ​ចម្រៀង​អស់​ពេល​ជា​ច្រើន​ឆ្នាំ​។

តាម​រយៈ​រូបភាព​នៃ​សកម្មភាព​សម្តែង MV ថ្មី ដែល​មានការ​ស្លៀកពាក់​តាម​បែប​បុរាណ​ខ្មែរ ត្រូវ​បាន​តារាចម្រៀង​ស្រី​រូប​នេះ បង្ហោះ​លើ​បណ្តាញ​សង្គម ជាមួយនឹង​សំ​ណេ​រថា ក្រោយ​ពី​បែក​គ្នា​៥​ឆ្នាំ នាង​ខ្ញុំ​នឹង​មាន​បទ​ថ្មី​សំរាប់​អ្នក​ស្រលាញ់​គាំទ្រ នីរ​ត្ន័ ទាំងអស់​គ្នា​។

តាម​រយៈ​រូបភាព​សកម្មភាព​ដែល នី​រ័​ត្ន នៃ​ការ​សម្តែង​បទ​ថ្មី​នា​ពេល​នេះ បាន​ធ្វើ​អោយ​មហាជន ជា​ពិសេស​ប្រិ​យ​មិត្ត​គាំទ្រ​បាន​នាំ​គ្នា​សម្តែង​ការ​រីករាយ​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​ពួក​គេ​បានឃើញ​ការ​វិល​ត្រឡប់​ជា​ថ្មី​ពី​តារាចម្រៀង​ក្នុង​ដួងចិត្ត​។

បន្ថែម​ពី​អ្វី​ដែល​បាន​បង្ហោះ​ខាងលើ​នេះ នី​រ័​ត្ន ក៏​បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា នាង​បាន​ចាក​ចេញពី​ប្រទេស​អូស្ត្រាលី មក​ដល់​ស្រុក​ខ្មែរ​តាំងពី​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២២ ក្នុង​គោលបំណង​មក​ដើម្បី​ធ្វើ​បុណ្យខួប​ជូន​ប៉ា និង​ប្អូនស្រី ដែល​បាន​ចែក​ឋាន​ទៅ និង​បន្ដការងារ​សិល្បៈ​ដែល​នាង​ស្រលាញ់​។ នាង​បញ្ជាក់​ថា ការ​មក​លើក​នេះ នាង​អាច​នឹង​ស្នាក់​នៅ​ស្រុក​ខ្មែរ​រយៈពេល​មួយ​ខែ ប៉ុន្តែ​វា​អាច​នឹង​ប្រែប្រួល ព្រោះ​មិន​ទាន់​សូវ​ច្បាស់​ពី​ពេលវេលា​ត្រូវ​ឡើង​មក​អូស្ដ្រាលី​វិញ ខណៈ​ពេល​ការ​មកនេះ គឺ​នាង​មក​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ដោយ​ស្វាមី ប្អូន និង​កូន មិន​បាន​មក​ជាមួយ​ទេ ដោយសារ​បារម្ភ​កូនប្រុស​នៅ​តូច​ខ្លាច​ឈឺ​ព្រោះតែ​ការ​ផ្លាស់​ប្ដូ​ទឹកដី​នៅ​ស្រុក​យើង​ខុស​នឹង​អាកាសធាតុ​គ្នា ទើប​នាង​សម្រេច​មក​តែ​ម្នាក់ឯង​សិន​។

យ៉ាងណា បើ​តាម នី​រ័​ត្ន ថា កាល​មក​ស្រុក​ខ្មែរ​នា​ពេល​នេះ នាង​បាន​ត្រៀម​បទ​ថ្មី​ៗ​ប្រហែល​ជិត​១០​បទ តែ​ក្នុង​ពេលវេលា​នេះ នាង​មិនដឹង​ទេ​ថា អាច​មាន​ពេល​ថត​បាន​អស់ ឬ​យ៉ាងណា​ទេ? ដោយសារ​ពេលវេលា​ខ្លី​។

ជា​ការ​កត់សម្គាល់ អ្នក​នាង ប៊ូ​ស្រី​រ័​ត្ន ហៅ នី​រ័​ត្ន បាន​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​ជាមួយ​ប្រុស​អាណិកជន​ខ្មែរ​មក​ពី​អូស្ត្រាលី កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៨ ហើយ​នាង​បាន​ចាកចេញ​ទៅ​រស់នៅ​ប្រទេស​អូ​ស្រា្ដ​លី នឹង​បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ទីនោះ​តែ​ម្ដង​។ បច្ចុប្បន្ន​នាង​ទទួល​បាន​ចំណងដៃ​កូនប្រុស​ម្នាក់​រួច​ហើយ ក្រោយ​រួមរស់​ជាមួយ​ស្វាមី​លើ​ទឹកដី​ប្រទេស​អូស្ត្រាលី​ប្រមាណ​ជា​៥​ឆ្នាំ​មកនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ