ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានយានយន្តជិត ៩.០០០គ្រឿង ធ្វើដំណើរ​លើផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ បើគិតពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទី ល្ងាច​ថ្ងៃសៅរ៍ ទី០១ ខែតុលាឆ្នាំ២០២២នេះ ជា​​ថ្ងៃ​​បើក​​​ដំ​​ណើរ​​ការសាកល្បង​ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ​​​…

ភ្នំពេញ៖ បើគិតពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទី ល្ងាច​ថ្ងៃសៅរ៍ ទី០១ ខែតុលាឆ្នាំ២០២២នេះ ជា​​ថ្ងៃ​​បើក​​​ដំ​​ណើរ​​ការសាកល្បង​ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ​​​ ​មាន​​យាន​យន្ត​​ចំនួន ៨.៩២៧ គ្រឿង ដោយចេញចូលតាមស្ថានីយទាំង ០៨ទីតាំង។ ​

ក្នុងនោះដែរ យើងសង្កេតឃើញថា មិនត្រឹមតែមានអ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ប៉ុណ្ណោះទេ  លើសពីនេះទៅទៀត ក៏មានយានយន្តដឹកជញ្ជូន ដែលស្របតាមលក្ខណៈបច្ចេកទេស ក៏បានយកឱកាសនេះ ក្នុងការដឹកជញ្ជូនទំនិញរបស់ខ្លួន​ផងដែរ ដែលនេះសបញ្ជាក់​ឱ្យឃើញថា ផ្លូវល្បឿនលឿន គឺពិតជាខែ្សបន្ទាត់សេដ្ឋកិច្ច ដែលមានសក្តានុពលពិតមែន។

សូមជម្រាបជូន​ថា​ ក្នុងចំណោមយានយន្តជិត ៩.០០០គ្រឿងនោះ ក៏មានករណី ដែលត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះផងដែរ ជាសរុបមានចំនួន ៥២ខ្សែ ដែលបានធ្វើការទាក់ទងទៅកាន់លេខ១៣៩៩ ក្នុងថ្ងៃនោះ។

ក្រសួង ក៏បានប្រកាសថា ក្នុងចំណោមយានយន្តជិត ៩.០០០គ្រឿងនោះ ក៏មានករណី ដែលត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះផងដែរ ជាសរុបមានចំនួន ៥២ខ្សែ ដែលបានធ្វើការទាក់ទងទៅកាន់លេខ ១៣៩៩ ក្នុងថ្ងៃដំបូង​នោះ។

ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានប្រវែង​ប្រមាណ ១៩០​គ.ម បានបើកដំណើរ​ការសាកល្បង ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២​។ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកាតទៅ ទើបក្រុមហ៊ុនចិន យកលុយ​ពី​យានយន្ត​ ដែល​មានតម្លៃចាប់ពី ១២ដុល្លារ ដល់ ៦០ដុល្លារ។

យ៉ាងណាក៏ដោយ មិនមានរបាយការណ៍ពីគ្រោះថ្នាក់ចរាចរណ៍ ដែលបាន​កើតឡើង​ នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ នាថ្ងៃបើកដំណើរការសាកល្បង ថ្ងៃទី១តុលាឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ