ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​មាន​ម្នាក់​ខេត្ត​មណ្ឌលគិរី​ សង្ស័យថ្លើម​ពាស​មេឃមែន?

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សំណង់​ខុសច្បាប់​រួម​មានគ្រឿងចក្រ​លាយ​បេតុង និង​សំណង់​រំលោភ​យក​ដី​ចំណីអូរ​ធម្មជាតិ របស់​​ថៅកែ​ល្បីឈ្មោះ​ប្រចាំ​ខេត្តមណ្ឌលគិរី ​ឈ្មោះ ហ៊ា​ង ឆៃ​លី បាន​ធ្វើ​ឲ្យ​មហា​ជន​មានការ​ចាប់​អារ​ម្ម​ណ៍​​យ៉ាង​ខ្លាំង ក្រោយ​អាជ្ញាធរមន្ត្រី​ជំនាញចម្រុះរហូត​ដល់​ស្ថាប័ន​តុលា​ការ​មិន​អាច​អនុវត្ត​ន៍​ច្បាប់…

ខេត្តមណ្ឌលគិរី ៖ សំណង់​ខុសច្បាប់​រួម​មានគ្រឿងចក្រ​លាយ​បេតុង និង​សំណង់​រំលោភ​យក​ដី​ចំណីអូរ​ធម្មជាតិ របស់​​ថៅកែ​ល្បីឈ្មោះ​ប្រចាំ​ខេត្តមណ្ឌលគិរី ​ឈ្មោះ ហ៊ា​ង ឆៃ​លី បាន​ធ្វើ​ឲ្យ​មហា​ជន​មានការ​ចាប់​អារ​ម្ម​ណ៍​​យ៉ាង​ខ្លាំង ក្រោយ​អាជ្ញាធរមន្ត្រី​ជំនាញចម្រុះរហូត​ដល់​ស្ថាប័ន​តុលា​ការ​មិន​អាច​អនុវត្ត​ន៍​ច្បាប់ ​ដូច​ពលរដ្ឋ​ទូទៅ​ផ្សេង​ទៀត ចំពោះ​ទ​ង្វើ​បំពាន​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ពី​ថៅកែ​នេះ​ឡើយ ​។

ជាក់ស្តែង ​នៅ​ថ្ងៃ​ទី​២៩ កញ្ញា ២០២២ ក្រុម​មន្ត្រី​ជំនាញ​ចម្រុះ ដឹកនាំ​ដោយ​លោក ស៊ា​វ ងី​ឈាន់ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​ចុះ​ពិនិត្យ​ទីតាំង​សំណង់​ជញ្ជាំង​រំលោភ​ចូល​អូរ​ធម្មជាតិ ស្ថិត​នៅ​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ដែល​សំណង់​នេះ ​ត្រូវ​បាន​មន្ត្រី​ជំនាញ​មូលដ្ឋាន​ហាមប្រាម​ចំនួន​២​លើក​មក​ហើយឲ្យ​ផ្អាក និង​រុះរើ​ចេញ​ជា​កំហិត តែ​ម្ចាស់​ទីតាំងឈ្មោះ ហ៊ា​ង ឆៃ​លី មិន​អនុវត្ត ទើប​មន្ត្រី​ជំនាញ​បញ្ជូន​សំណុំរឿង​ទៅ​តុលា​ការ ។

នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​ពិនិត្យ​សំណង់​រំលោភ​អូរ​ធម្មជាតិ​របស់​ឈ្មោះ ហ៊ា​ង ឆៃ​លី មន្ត្រី​ជំនាញ​បាន​ពិនិត្យ​ឃើញ​ម្ចាស់​ទីតាំង​បាន​សង​របង​ថ្ម​រំលោភ​យក​ចំណី​អូរ និង​អាក់​របស់​អូរ​ទាំងស្រុង ដែល​សំណង់​នេះ ​បាន​លយ​ចូល​ស្ទើរ​ពាក់កណ្ដាល​អូរ​ធម្មជាតិ​តែ​ម្ដង អាច​និង​បង្ក​ផល​ប៉ះពាល់​បាក់​ស្រុត​ដី​របស់​ចំណី​អូរ​ផ្នែក​ចំហៀង​ទៀត ប្រ​សិន​មានទឹក​ហូរ​បុក​ខ្លាំង ។

សង្កេត​តាម​ស្ថានភាព​ជាក់ស្ដែង ម្ចាស់​ទីតាំង​មិន​ត្រឹម​សង់​សំណង់​ចូល​អូរ​ធម្មជាតិ​ដោយ​មិន​ញញើត​ពី​ចំណាត់ការ​របស់​អាជ្ញាធរ​មូលដ្ឋាន​នោះ​ទេ សូ​ម្បី​បង្គន់​អនាម័យ​ក៏​ម្ចាស់​ទីតាំង​បាន​សង់​នៅ​មាត់​អូរ ថែម​ទាំង​រៀបចំ​ប្រព័ន្ធ​បង្ហូរ​កាក​សំណល់​ពី​តៅ​ក្រឡុក​ស៊ីម៉ង់ ចូល​មក​អូរ​ធម្មជាតិ​នេះ​ទាំងស្រុង​ទៀត​ផង ដែល​ទ​ង្វើ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធនធាន​ជាតិ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អាស្រ័យ​ប្រភព​ទឹកអូរ​នេះ​ជា​ខ្លាំង ។

ព្រះរាជអាជ្ញា​រងនៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី លោក ស៊ា​វ ងី​ឈាន់ បាន​ប្រាប់​ថា នៅ​ក្នុង​ប្រតិបត្តិការ​លើក​នេះ គឺ​មិន​ទាន់​អនុវត្ត​នីតិវិធី​នៅឡើយ​ទេ ដោយ​គ្រាន់តែ​ចុះ​មក​ពិនិត្យ​ទីតាំង​ជាក់ស្ដែង ដើម្បី​យក​និយាម​ការ ប្រមូល​ទិន្នន័យ​ជាក់លាក់ នឹង​អនុវត្ត​នីតិវិធី​នៅ​ពេល​ខាង​មុខ ។

មិន​ត្រឹម​សង់​សំណង់​បំពាន​យក​ចំណី​អូរ​ធម្មជាតិ ពី​សំណាក់​ម្ចាស់​ឃ្លាំង​គ្រឿងសំណង់ លោក ហ៊ា​ង ឆៃ​លី មន្ត្រី​ជំនាញ​ក៏​បាន​ពិនិត្យ​ឃើញ​ម្ចាស់​ទីតាំង សង់​របង​ថ្ម​ខាង​មុខ​ក៏​បាន​រំលោភ​យក​ចំណី​ផ្លូវ​មួយ​ផ្នែក​ដែរ រីឯ​តៅ​ក្រឡុក​ស៊ីម៉ង់​ទម្ងន់​១០០​តោន គ្មាន​ច្បាប់​អនុញ្ញាត ដែល​បាន​បាក់​រំលំ​ កាលពី​ពេល​ថ្មី​ៗ​នេះ ក៏​ត្រូវ​លោក ហ៊ា​ង ឆៃ​លី ជួសជុល​ប​ញ្ឈរ​ឡើង​វិញ ដោយ​ពុំ​មានច្បាប់​អនុញ្ញាត​ ៕

អត្ថបទសរសេរ ដោយ