ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ជនជាតិ​ចិន​លិច​ទូក​នៅ​សមុទ្រ​កម្ពុជា ប្រទះ​ឃើញ​ស​.​ព​០៨​នាក់​ចុង​ក្រោយ លើ​ឆ្នេរ​កោះត្រល់

1 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​ជនជាតិ​ចិន​ ដែល​បាន​ជួប​គ្រោះថ្នាក់​ក្នុង​ហេតុការណ៍​លិច​ទូក នៅ​ចន្លោះ​ពយ​សា​រឿង និង​កោះតាង ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ កន្លងមកនោះ ពេល​នេះសាកស​.​ព​ជន​រង​គ្រោះ​ចំនួន​៨​នាក់​ចុង​ក្រោយ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ឆ្នេរសមុទ្រ​កោះត្រល់…

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​ជនជាតិ​ចិន​ ដែល​បាន​ជួប​គ្រោះថ្នាក់​ក្នុង​ហេតុការណ៍​លិច​ទូក នៅ​ចន្លោះ​ពយ​សា​រឿង និង​កោះតាង ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ កន្លងមកនោះ ពេល​នេះសាកស​.​ព​ជន​រង​គ្រោះ​ចំនួន​៨​នាក់​ចុង​ក្រោយ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ឆ្នេរសមុទ្រ​កោះត្រល់ នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២២​នេះ ​។

ករណី​ប្រទះ​ឃើញ​សាកស​.​ព​ទាំង​០៨​នាក់នេះ បាន​អណ្ដែត​មក​ដល់​ឆ្នេរសមុទ្រ​កោះត្រល់ ខាង​វៀតណាម​ បើតាម​ការ​សន្និដ្ឋាន​សាកស​.​ព​ទាំង​អស់នេះ គឺជា​ជន​រង​គ្រោះ​លិច​ទូក ​នៅ​សមុទ្រ​កម្ពុជា ។

គិត​ត្រឹម​ម៉ោង​១៦​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ កញ្ញា​នេះ ជន​រង​គ្រោះជា​ជាតិចិន​ចំនួន​៤១​នាក់ ដែល​ជួប​ហេតុការណ៍​លិច​ទូក ត្រូវ​បាន​ជួយ​សង្គ្រោះ និង​រក​ឃើញ​គ្រប់​ចំនួន​ហើយ ដោយ​ក្នុង​នោះ​កម្ពុជា​សង្គ្រោះ និង​រក​ឃើញ​ចំនួន ២៤​នាក់ (​ស្លា​.​ប់​០៣​នាក់​) និង​វៀតណាម​សង្គ្រោះ និង​រក​ឃើញ​ចំនួន​១៧​នាក់ (​ស្លា​.​ប់​០៨​នាក់​) ។

សូម​ជម្រាប​ជូន​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២២ មាន​ករណី​លិច​ទូក​ចំនួន ០១​គ្រឿង ស្ថិត​នៅ​ចំណុច​និយាម​កាម​១០.២៥N ១០៣.១៦E នៅ​ចន្លោះ​ពយ​សា​រឿង និង​កោះតាង ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន កម្លាំង​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក បាន​ដឹកនាំ​កម្លាំង​អង្គភាព​បង្ក្រាប​ចំនួន ១៦​នាក់ និង​មធ្យោបាយ​ចំនួន​០២​គ្រឿង (១.៦០០​សេស ០១​គ្រឿង​និង​៧០០​សេស ០១​គ្រឿង​) ចេញ​ទៅ​ជួយ​សង្គ្រោះ និង​សង្គ្រោះ​មនុស្ស​បាន​ចំនួន​១៨​នាក់ ។

ក្រោយ​ពី​បាន​ធ្វើការ​សាកសួរ​ទៅ​លើ​ឈ្មោះ CHENGUI SHENG ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៥ ស្រុ​កំណើត ខេត្ត​ហ្វូ​ចៀន ប្រទេស​ចិន ជា​តំណាង​ជន​រង​គ្រោះ បាន​ប្រាប់​ថា នៅ​លើ​ទូក​មាន​ជនជាតិ​ចិន​សរុប​ចំនួន ៤១​នាក់ ស្រី​០៣​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ